មន្ទីរពេទ្យស្ត្រីដំបូងគេនៅស្រុកខ្មែរ ផ្តល់សេវាសុខភាពដល់ស្ត្រីគ្រប់រូប ស្ត្រីក្រីក្រតាមស្តង់ដារវេជ្ជសាស្ត្រ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 06/11/2019 . អាន 2 នាទី
Share now

ស្ត្រី​គ្រប់រូប អាច​ទទួល​បាន​សេវា​សុខភាព​ពេញ​លេញ ទៅ​តាម​ស្តង់ដារ​វេជ្ជសាស្ត្រ នៅ​មន្ទីរពេទ្យស្ត្រី​នគរទេព ដែល​ជា​មន្ទីរពេទ្យ​សម្រាប់​ស្ត្រី​ដំបូងបង្អស់​នៅកម្ពុជា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី  សហស្ថាបនិក មន្ទីរពេទ្យ​ស្ត្រី​នគរទេព ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​រវាង​មន្ទីរពេទ្យ​ស្ត្រី​នគរទេព និង​មន្ទីរពេទ្យផាយ៉ាថៃ ៣ ​​ព្រឹក​មិញ​នេះ។

ដោយ​ឡែក​សម្រាប់​ស្ត្រី​ដែល​មាន​ប័ណ្ណ​ក្រីក្រ ​ខាង​មន្ទីរពេទ្យ​នឹង​​​ផ្តល់​ជូន​កញ្ចប់​ពិសេស​ (ចំពោះ​ស្ត្រី​ក្រីក្រ) ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ស្ត្រី​ទាំង​អស់​​ទទួល​បាន​ការ​ថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព ​​ប្រសិទ្ធភាព និង​តម្លៃ​សមរម្យ។ លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​បន្ត​ថា កម្មវិធី​ថែទាំ​សុខភាព​ស្ត្រី​នៅ​មន្ទីរពេទ្យនេះ គឺ​ផ្តោត​លើ​ការ​ពិគ្រោះ ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ទូទៅ​របស់​ស្ត្រី និង​រោគ​ស្ត្រី។ បច្ចុប្បន្ន​នេះ​មាន​សេវា​ពិគ្រោះ និង​ពិនិត្យ​៖

  • ជំងឺ​ក្រៅ (out patients) ​
  • សេវា​សង្គ្រោះ​បន្ទាន់ ​Screening រក​ជំងឺ​មហារីក​សុដន់ និង​មហារីក​ដៃ​ស្បូន
  • មាន​មណ្ឌល​ស្រាវជ្រាវ​វេជ្ជសាស្ត្រ ​ដែល​ពិនិត្យ​ឈាម​រក​មេរោគ HPV-DNA រក​ភាព​មិន​ប្រក្រតី​លើ​ទារក និង​វិភាគ​រូបភាព ដូចជា​អេកូសាស្ត្រ ថត​ឆ្លុះ​សុដន់ ថត​កាំ​រស្មី X និង​ការ​ថែទាំ​ផ្ទៃពោះ​ មុន​និង​ក្រោយ​សម្រាល។
អ៊ឹង កន្ថាផាវី
លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី សហស្ថាបនិកមន្ទីរពេទ្យស្ត្រីនគរទេព

ធ្វើ​បទ​បង្ហាញ​អំពី​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​ក្នុង​ពិធី​នោះ​ដែរ កញ្ញា ត្រាក់ មុនីអាន ប្រធានផ្នែកប្រតិបត្តិ ថា ទៅ​ថ្ងៃ​ខាង​មុខ​មន្ទីរពេទ្យ​នឹង​មាន​សេវា​ព្យាបាល​ជំងឺ​មហារីក​ស្រ្តី ដូចជា ជំងឺ​មហារីក​មាត់ស្បូន និង​ជំងឺ​មហារីក​សុដន់​ជា​ដើម ដែល​ជំងឺ​ទាំង​២​នេះ​កំពុង​ចោទ​ជា​បញ្ហា​ប្រឈម​នឹង​សុខភាព​របស់​ស្ត្រី​នា​ពេល​បច្ចុប្បន្ន។

ត្រាក់ មុនីអាន
កញ្ញា ត្រាក់ មុនីអាន ប្រធានផ្នែកប្រតិបត្តិ មន្ទីរពេទ្យស្ត្រីនគរទេព

ចំណែក​លោក​វេជ្ជបណ្ឌិត Suraphol Losiriwat នាយក​មន្ទីរពេទ្យ ផាយ៉ាថៃ៣ បាន​លើក​ឡើង​ថា ការ​ចាប់​ដៃ​គូ​ជាមួយ​មន្ទីរពេទ្យ​ស្រ្តី​នគរ​ទេព នេះ ដោយសារ​តែ​លោក​មើល​ឃើញ​អំពី​ចក្ខុ​វិស័យ​របស់​មន្ទីរពេទ្យ​គឺ​ជួយ​ស្ត្រី និង​សង្គម​ច្រើន ហើយ​ខាង​មន្ទីរពេទ្យ​លោក​ក៏​ចង់​ចូល​រួម​ចំណែក​ជួយ​សង្គម​ដូច​គ្នា។

Suraphol Losiriwat
លោក​វេជ្ជបណ្ឌិត Suraphol Losiriwat នាយក​មន្ទីរពេទ្យ ផាយ៉ាថៃ៣

​កិច្ច​សហការ​ជាមួយ​មន្ទីរពេទ្យ​ក្រៅ​ប្រទេសនេះ ដើម្បី​ផ្លាស់​ប្តូរ​ចំណេះ​ដឹង ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​បង្គ្រប់​ការ​ព្យាបាល ធ្វើ​យ៉ាង​ណា​ជួយ​សម្រួល​ឲ្យ​អ្នក​ជំងឺ​ទទួល​បាន​ការ​ព្យាបាល​ពេញ​លេញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    មានគ្រោះថ្នាក់ដល់គភ៌បែបនេះ ទើបម៉ាក់ៗពពោះ មិនគួរញ៉ាំអាហារសម្បូរជាតិបារត

    អាហារមានជាតិបារត - សម្រាប់​ស្ត្រី​ពពោះ​ការ​ជ្រើសរើស​អាហារ​ពិតជា​សំខាន់​ណាស់ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ ប្រកប​ដោយ​បញ្ញា​ឈ្លាសវៃ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    មានផ្ទៃពោះ, ពពោះ 25/11/2020 . អាន 2 នាទី

    លម្អិតពីមូលហេតុក្មេងស្ទះបំពង់បង្ហូរទឹកភ្នែក និងដំណោះស្រាយ

    ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក ​- ការ​ស្ទះ​បំពង់​បង្ហូរ​ទឹកភ្នែក​របស់​ក្មេង​តូចៗ ជា​ជំងឺ​មក​ពី​កំណើត វា​មិន​មែន​ជា​ជំងឺ​អី​ធ្ងន់ធ្ងរ​នោះទេ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី
    ថែទាំកូន, ចិញ្ចឹមកូន 25/11/2020 . អាន 2 នាទី

    តិចនិកចិញ្ចឹមបែបថ្មី ត្រៀមខ្លួនកូន​ប្រកួតប្រជែងក្នុងសង្គមនាពេលអនាគត

    អប់រំកូន- ចំពោះ​ប៉ា​ម៉ាក់​គ្រប់​រូប​សុទ្ធ​តែ​មាន តិចនិក​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​កូន​ទៅ​តាម​អ្វី​ដែល​ខ្លួន​គិត​ថា​ត្រូវ រៀង​ៗ​ខ្លួន ដោយ​ខ្លះ​មិន​ប្រើ...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ នាង សុខុមដាលីញ៉ា

    មានបញ្ហាផ្លែសាច់ ស្រីៗគួរធ្វើបែបណាទើបអស់ស្លាកស្នាម?

    ស្នាមផ្លែ - ផ្លែ​លើ​សាច់ គឺជា​ស្លាកស្នាម​មួយ​ដែល​បាន​បន្សល់​ទុក​នៅ​លើ​ស្បែក បន្ទាប់ពី​ទទួល​រង​របួស​ដោយ​រលាក មុត និង​ប្រការ​ជាច្រើន​ទៀត។ ព្រោះ​មាន...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    អត្ថបទគួរអាន

    អេដស៍

    អត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យថយចុះ ឯអត្រាស្លាប់ក៏ថយចុះដូចគ្នា

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 25/11/2020 . អាន 2 នាទី

    ហេតុផល​មួយចំនួន ធ្វើឲ្យ​អ្នក​ខ្លះសោកសៅក្រោយ​រួមភេទ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទូច សុខា
    ចេញផ្សាយថ្ងៃទី 25/11/2020 . អាន 3 នាទី
    ហាត់ប្រាណ

    តិចនិកហាត់​ប្រាណ ៤យ៉ាង ជួយ​អាអូនតូចរឹងបានយូរ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ណៃ ទូច
    ចេញផ្សាយថ្ងៃទី 25/11/2020 . អាន 5 នាទី
    ជំងឺបេះដូងពីកំណើត

    ម៉េច​បាន​ក្មេង​ខ្លះ​​ កើត​ជំងឺ​បេះ​ដូង​ពី​កំណើត?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទូច សុខា
    ចេញផ្សាយថ្ងៃទី 25/11/2020 . អាន 3 នាទី