លម្អិតពីវីវុសកូរ៉ូណាប្រភេទថ្មី បង្កឲ្យមានជំងឺរលាកសួត (Coronavirus)

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 16/01/2020 . អាន 2 នាទី
Share now

ថ្មីនេះៗ​មាន​ផ្ទុះ​ករណី​ជំងឺ​រលាកសួត ដែល​បណ្តាល​មក​ពីវីរុស កូរ៉ូណាប្រភេទថ្មី នៅ​ក្រុង​វូហាន​ ខេត្ត ហ៊ុយបេ ប្រទេស​ចិន។ ទោះ​បី​ជា​ប្រទេស​កម្ពុជា​មិន​ទាន់​ករណី​ជំងឺ​នេះ​នៅ​ឡើយ ប៉ុន្តែ​ក្រសួង​សុខាភិបាល​បាន​ចេញ ប្រកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ ពិសេស​អ្នក​ដំណើរ​ដែល​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ ឬ​ត្រលប់​មក​ពី​ទីក្រុង វូហាន ខេត្ត​ហ៊ុយបេ ប្រទេសចិន ត្រូវ​ប្រយ័ត្ន​ចំពោះ​ករណី​ជំងឺ​រលាក​សួត ដែល​បណ្តាល​មក​ពី​វីរុស កូរ៉ូណា​ប្រភេទ​ថ្មី ​ និង​បាន​ដាក់​ម៉ាស៊ីន​ស្កេន​កម្តៅ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រុង​ព្រះសីហនុ និង​សៀមរាប។

តើ​វីរុស​កូរ៉ូណា​ជា​អ្វី? ឆ្លង​ដោយ​របៀប​ណា​ខ្លះ? ខាង​ក្រោម​នេះ​ជា​ការ​បកស្រាយ​លម្អិត​អំពី វីរុសកូរ៉ូណា រៀប​រៀង​ដោយ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល។

១. វីវុស​កូរ៉ូណា​ជា​អ្វី?

វីរុសកូរ៉ូណា គឺ​ជា​ក្រុម​គ្រួសារ​វីរុស​ដ៏​ធំ​មួយ​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​ផ្តាសាយ​ធម្មតា រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត ដូច​​ជា ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹមបូព៌ា (MERS) និង​សាសន៍ (SARS)។ ចំណែក​ឯ​វីរុស​កូរ៉ូណា​ថ្មី គឺ​ជា​វីរុស​ថ្មី​មួយ​ដែល​ពី​មុន​មិន​មាន​នៅ​លើ​​មនុស្ស​ឡើយ។

២. រោគ​សញ្ញា​ការ​ឆ្លង​វីវុស​កូរ៉ូណា

– គ្រុនក្តៅ
-ក្អក
-ដង្ហើមខ្លី
-ពិបាកដកដង្ហើម
បើ​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​មាន​ជំងឺ​​រលាកសួត ជំងឺ SARS ជំងឺ​ខ្សោយ​តម្រង​នោម និង​ឈាន​ដល់​ស្លាប់។

៣. វីរុស​កូរ៉ូណា​ឆ្លង​ដោយ​របៀបណា?

វីរុស SARS ដែល​ជា​សមាជិក​ក្រុម​គ្រួសារ​វីរុស​កូរ៉ូណា ឆ្លង​ពី​សត្វ​សំពោច​មក​មនុស្ស​នៅ​ប្រទេស​ចិន ក្នុង​ឆ្នាំ ២០០២។ វីរុស MERS ឆ្លង​ពី​សត្វ​អូដ្ឋ​មក​មនុស្ស នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ក្នុង​ឆ្នាំ ២០១២។ ចំណែក​ឯ​វីរុស​កូរ៉ូណា​មួយ​ចំនួន ត្រូវ​បាន​គេ​ដឹង​ថា មាន​ចរាចរ​លើ​សត្វ ប៉ុន្តែ​មិន​ទាន់​ឆ្លង​មក​មនុស្ស​នៅ​ឡើយ ហើយ​ដោយសារ​តែ​មាន​ភាព​ប្រសើរ​ឡើង​នៃ​ប្រព័ន្ធ​តាមដាន​នៅ​លើ​ពិភពលោក វីរុស​កូរ៉ូណា​មួយ​ចំនួន​ធំ​ត្រូវ​គេ​កំណត់​អត្តសញ្ញាណ​បាន។

វីរុស​កូរ៉ូណា​ប្រភេទ​ខ្លះ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​ការ​ប៉ះពាល់ ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ ដូចជា​នៅ​កន្លែង​ធ្វើការ ក្នុង​ក្រុម​គ្រួសារ មន្ទីរពេទ្យ ឬ​មណ្ឌល​ថែទាំ​សុខភាព។

៤. ធ្វើ​ម៉េច​ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​វីរុស​កូរ៉ូណា?

មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ថ្មី​ឡើយ ដោយសារ​តែ​ជំងឺ​នេះ​ជា​ជំងឺ​ថ្មី អាច​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ ដើម្បី​បង្កើត​វ៉ាក់សាំង​ថ្មី​នេះ។ ទោះ​យ៉ាង​ណា​យើង​អាច​បង្ការ​ខ្លួន ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម និង​ការ​ចម្លង​ជំងឺ ដោយ​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម។
– ត្រូវ​រក្សា​អនាម័យ​ដៃ និង​ផ្លូវ​ដង្ហើម
– ញ៉ាំ​ចំណី​អាហារ​ត្រូវ​ប្រុង​ប្រយ័ត្ន
– ចៀស​វាង​ការរ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ផ្លូវដង្ហើម (ក្អក និងកណ្តាស់)។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ក្រសួងចេញលិខិតឲ្យប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការការនាំចូល COVID-19 និងការចម្លងទៅសហគមន៍

    COVID-19 - ក្រសួង​សុខាភិបាល​នៅ​ព្រលប់​នេះ បាន​ចេញ​លិខិត​មួយ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បង្ការ​...

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី

    បំបៅដោះមិនត្រឹមសុខភាពល្អទាំងម្ដាយ និងកូនប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្រកទម្ងន់ទៀត

    បំបៅដោះកូន-បើ​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ទឹកដោះ​ម្ដាយ​ចំពោះ​ទារក មាន​ច្រើន​លើសលប់ ហើយ​សម្រាប់​យើង​ខ្លួនឯង​វិញ ក៏​អាច​កាត់​បន្ថយ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី
    បំបៅដោះ, ចិញ្ចឹមកូន 31/07/2020 . អាន 2 នាទី

    កុំស្តាយ! ប្រើខ្លាញ់​ ឬប្រេងសល់ដដែលៗទៅចម្អិនអាហារ គ្រោះថ្នាក់សុខភាពខ្លាំងណាស់

    ប្រេង​សល់ - មេផ្ទះ​ដែល​ជា​អ្នក​រៀបចំ​អាហារ​សម្រាប់​គ្រួសារ ពិតជា​ធ្លាប់​ធ្វើ​ម្ហូប​ដែល​យក​ខ្លាញ់​នៅ​សេសសល់​ពី​ធ្វើ​លើក​មុន​ៗ....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    COVID-19 ថ្ងៃនេះគ្មានឆ្លងថ្មី មានតែអ្នកជាសះស្បើយ

    COVID-19-នៅ​ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ​២០២០​នេះ មាន​ករណី​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ COVID-19 ចំនួន​២នាក់ នេះ​​បើតាមការចុះផ្សាយ...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    អត្ថបទគួរអាន

    COVID-19

    COVID-19 នៅកម្ពុជាថ្ងៃនេះ មានអ្នកជាសះស្បើយតែ ១ ករណីប៉ុណ្ណោះ

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 03/08/2020 . អាន 1 នាទី
    COVID-19

    អស្ចារ្យ! ថ្ងៃនេះមានអ្នកជាសះស្បើយពី COVID-19 ជាង ៣០ នាក់

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 02/08/2020 . អាន 1 នាទី
    COVID-19

    បន្តរកឃើញជនជាតិខ្មែរ ៤ និងឥណ្ឌូណេស៊ី ១ នាក់ផ្ទុក COVID-19

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 01/08/2020 . អាន 1 នាទី
    គ្រុនឈីក

    ត្រឹម ១ ខែមានអ្នកកើតជំងឺគ្រុនឈីកជាង ១ ពាន់ករណី ក្នុងនោះ ១២ ខេត្តបានឆ្លង

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 01/08/2020 . អាន 1 នាទី