មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ករណី​រក​ឃើញ​វីរុសកូរ៉ូណា​ថ្មី​នៅ​ទឹក​ដី​កម្ពុជា​ដែលឆ្លងនោះ​ជា​ជនជាតិ​ចិន មកពីវូ​ហាន ទៀត​នោះ រឹតតែ​ធ្វើឲ្យ​ប្រជាជន​ព្រួយបារម្ភ​ទ្វេដង។ ទន្ទឹម​នឹង​នោះ​ផង​ដែរ ក៏​មាន​ការលើកឡើង​ជា​សំណួរ​ផ្សេង​ៗ​គ្នា​ថា តើ​មនុស្ស​ប្រភេទ​ណា​ងាយ​នឹង​ឆ្លង​វីរុស​កូរ៉ូណាថ្មី​នេះ?

លោក​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ហើយ​មាន​ជំងឺ​ផ្សេង​ៗ​ទៀត​នោះ​ងាយ​នឹង​ឆ្លង​ណាស់ ដូចជា អ្នក​ជំងឺ​ទឹកនោមផ្អែម អ្នក​ជំងឺ​បេះដូង អ្នក​ជំងឺ​របេង លើស​សម្ពាធឈាម ដែល​អ្នក​ទាំង​ប៉ុន្មាន​ប្រភេទ​នោះ​ពេល​ឆ្លងវីរុសកូរ៉ូណា ​សភាព​កាន់តែ​ដុនដាប​ខ្លាំង និង​អត្រា​ព្យាបាលជាសះស្បើយ​ក៏​កាន់តែ​តិច​ដែរ។

វីរុសកូរ៉ូណា

មួយ​វិញ​ទៀត​ចំពោះ ទារក កុមារ​តូច​ៗ និង​មនុស្ស​ចាស់ជរា ក៏​ងាយ​ឆ្លង​ដែរ ព្រោះ​ប្រព័ន្ធ​ការពារ​ក្មេង​នៅ​ខ្ចី និង​មិន​ទាន់​វិវត្តបាន​រឹងមាំ ហើយ​ចាស់​​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ។

លោក​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា សម្រាប់​អ្នក​ជំងឺ​ខ្លះ​ដែល​ព្យាបាល​ជា​សះស្បើយ​មកពី​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ល្អ ហើយ​គ្រូពេទ្យ​នឹង​បន្ថែម​របប​អាហារ​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ។ ដូចនេះ​យើង​ត្រូវ​ញ៉ាំ​អាហារ​ណា​ដែល​ជួយ​ដល់​រាងកាយ​ ជាពិសេស​ពពួក​សាច់ ព្រោះ​វា​ចូល​ទៅ​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹងមាំ ពេល​ឆ្លងជំងឺមិនសូវ​ធ្លាក់ដុនដាប​ខ្លាំង។ ដូចនេះ​ដើម្បី​ការពារខ្លួន​ពី​វីរុស​នោះ ត្រូវពាក់ម៉ាស់​ ឧស្សាហ៍​លាង​សម្អាត​ដៃជាមួយ​សាប៊ូ កុំ​ទៅ​ជិត​អ្នក​មាន​ជំងឺ​ផ្លូវដង្ហើម។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 28, 2020 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 14, 2020

អ្នកអាចចូលចិត្ត