សម្តេចតេជោ៖ ទោះបីលើនាវាមានអ្នកឆ្លងវីរុស Covid-19 ក៏ខ្ញុំឲ្យចូលចតដែរ!

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​ថ្លែង​អះអាង​ថា ប្រសិនបើ​អ្នក​ធ្វើ​ដំណើរ នៅ​លើ​នាវា​យក្ស Westerdam មាន​ផ្ទុក​វីរុស Covid-19 ក៏​សម្ដេច​ឲ្យ​ចូល​ចត​ដែរ ហើយ​ឲ្យ​ចូល​ចត​លឿន​បំផុត​ទៀត​ផង ដោយ​មិន​ទុក​ឲ្យ​នៅកណ្ដោចកណ្តែង​ក្នុង​មហាសាគរ​ទេ ព្រោះ​ជា​អំពើ​មនុស្សធម៌។ សម្តេច​នាយក​រដ្ឋមន្រ្តី ថ្លែង​បែប​នេះ អំឡុង​ពេល​ទទួល​ស្វាគមន៍ ដល់អ្នក​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ជាង​២​ពាន់​នាក់ ដែល​បាន​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍ MS Westerdam កាល​ពី​ព្រឹក​មិញ​នេះ។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ក៏​បាន​បញ្ជាក់​ទៀត​ថា ក្រោយរដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​រាយការណ៍​ទៅ​ថា មាន​នាវា​មួយ​ស្នើ​ពីស្ថានទូតអាមេរិកសុំឲ្យនាវា​យក្ស Westerdam ចូល​ចត ហើយ​ត្រូវ​បាន​ប្រទេស​ជាច្រើន​បដិសេធ​នោះ និង​នាវាក៏ជិត​អស់ស្បៀង​ទៀត​នោះ សម្ដេចបាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូលចត​ភ្លាម ព្រោះ​បើ​មាន​អ្នក​ឈឺ​ជំងឺ​អ្វី​មួយ ត្រូវ​ពន្លឿនយកមកកាន់ទឹកដីកម្ពុជា ដើម្បី​​ព្យាបាល​ជា​បន្ទាន់។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ម្សិលមិញមន្ត្រី​សុខាភិបាល​បាន​យក​សំណាក​អ្នក​ដំណើរ​នៅ​ក្នុង​នាវា​ទេសចរណ៍ Westerdam ចំនួន ​២០​ នាក់ ដែល​មាន​អាការៈ​មិន​ស្រួល​ខ្លួន ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយលទ្ធផល​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ​អ្នក​ដំណើរ​ទាំង​ ២០​ នាក់​នោះមិន​មាន​ផ្ទុកវីរុស Covid-19 នោះ​ទេ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 14, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 25, 2020

អ្នកអាចចូលចិត្ត