ពិតអត់ ខ្មែរមកពីចូលរួមពិធីសាសនានៅម៉ាឡេស៊ីមួយចំនួន រត់គេចមិនចង់ធ្វើតេស្ត COVID-19?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 17/04/2020
Share now

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ថា មាន​បង​ប្អូន​ខ្មែរ​មួយ​ចំនួន​ដែល​បាន​ទៅ​ចូលរួម​ពិធី​បុណ្យ​សាសនា នៅ​ម៉ាឡេស៊ី រត់​គេច​មិន​ចង់ធ្វើតេស្តរកវីរុស COVID-19 ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ថា មិនពិតនោះទេ។

បដិសេធ​ការ​លើក​ឡើង​ខាង​លើ ឯកឧត្តម​ថា ការ​មិន​ចង់​សហការនេះ នេះ​អាចម​ក​ពី​ការ​សាកសួរ​មិន​ច្បាស់ គឺ​សំដៅ​ទៅ​លើ​បងប្អូន​ដែល​ត្រលប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ទាំង​អស់ មិនមែន​តែ​បងប្អូន​ដែល​ទៅ​ចូលរួម​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី​នោះ​ទេ។

“ការពិត ជួនកាល​បងប្អូន​យើង​អត់​បាន​ប្រាប់​ពួក​គាត់​ឲ្យ​ច្បាស់ ថា យើង​ត្រូវ​ការ​បងប្អូន​ដែល​ទៅ​វិហារ Sri Petaling ហ្នឹង តែ​បង​ប្អូន​យើង​បាន​សួរ​ថា អ្នកណា​ទៅ​ម៉ាឡេស៊ី​ខ្លះ? អ៊ីចឹង​អ្នក​ទៅ​ម៉ាឡេស៊ី មាន​អ្នក​ខ្លះ​គាត់​ទៅ​រកស៊ី​ធម្មតា ឆ្ងាយ​ពី​វិហារ​នោះ​ដល់​ទៅ ១.០០០ គីឡូម៉ែត្រ អ៊ីចឹង​ដល់​ប្រាប់​គាត់​អត់​ច្បាស់ គាត់​អត់​ចង់​ពិនិត្យ​ដែរ។ នៅ​គីឡូម៉ែត្រ​លេខ៩ សមត្ថកិច្ច​បាន​ប្រាប់​ឯកឧត្តម​ថា បង​ប្អូន​អត់​ចង់​ទៅ​ពិនិត្យ​សំណាក​ទេ ខ្ញុំថា អ្ហាក! ម៉េច​ក៏​អត់​ចង់ គេ​ពិនិត្យ​ដើម្បី​សុខភាព​យើង​ទាំងអស់​គ្នា​តើ ឲ្យ​ខ្ញុំ​សួរ​ទៅ​គាត់ ដល់​ពេល​សួរ គាត់ថា គាត់​ម៉ោ​តាំង​ពី​ខែ២​ឯណោះ ហើយ​គាត់​ទៅ មិនមែន​ទៅ​កន្លែង​ហ្នឹង​ផង ហើយ​អាការៈ​គាត់​អត់​មាន​អី​ទាំង​អស់”

ដោយ​ឡែក​ទាក់​ទង​នឹង​ឃ្លីប​វីដេអូ​ដែល​បាន​បង្ហោះ មាន​ម្នាក់​បាន​រត់ ឯកឧត្តម​បាន​បញ្ជាក់​ថា បុរស​ម្នាក់​នោះ​មិន​បាន​រត់​ទេ គឺ​មក​សម្រាក​ពេទ្យ​ចាក់អង្រែ ដោយ​អត់​ចង់​សម្រាក​នៅ​ពេទ្យ​ក្បែរ​ផ្ទះ។ ឯក​ឧត្តម​ថា ពេល​ខ្លះ​គ្រាន់​តែ​ជា​ការ​ឮ​តៗ​គ្នា​ប៉ុណ្ណោះ តែ​ទោះ​យ៉ាងណា​ឯកឧត្តម​ក៏​សូម​អរគុណ​ដល់​បងប្អូន​ទាំង​អស់​ដែល​បាន​ផ្តល់​ព័ត៌មាន​ ក្នុង​ន័យ​ចូលរួម​ទប់ស្កាត់​ការ​រីករាល​នៃ​ជំងឺ COVID-19 ទាំង​អស់​គ្នា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ការសិក្សា៖ ថ្នាំ Hydroxychloroquine អាចបង្កើនគ្រោះថ្នាក់ស្លាប់លើអ្នកជំងឺ COVID-19 មានមហារីក

    COVID-19 - ​អ្នក​ជំងឺ​មហារីក​ដែល​មាន​ឆ្លង​ជំងឺ COVID-19 ដែល​ប្រើ​ប្រាស់​ថ្នាំ hydroxychloroquine និង​ថ្នាំ​ប្រឆាំង​មេរោគ azithromycin...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    គ្រាន់តែដើមឆ្នាំ ២០២០ កម្ពុជាមានករណីគ្រុនឈាមជិត ៣ ពាន់នាក់

    គ្រុនឈាម-ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ពី​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា​នា​ឆ្នាំ ២០២០ នេះ ហើយ​បញ្ជាក់ពី...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    UN៖ ​មនុស្សជាង ២៦០ លាននាក់អាចជួបវិបត្តិអត់ឃ្លានធ្ងន់ធ្ងរ​នៅដំណាច់ឆ្នាំ ២០២០ ដោយសារ COVID-19

    បញ្ហាអត់ឃ្លាន - អង្គការ​សហប្រជា​ជាតិលើកឡើងថា​មនុស្សជាង​២៦០​លាន​នាក់​អាចនឹង​ជួប​បញ្ហាអត់ឃ្លាន​ធ្ងន់ធ្ងរ​នៅបំណាច់​ឆ្នាំ​២០២០ ដោយ​សារ​តែ​ការរាតត្បាតនៃវីរុស

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ទូច សុខា

    ពិតអត់ ស្រីៗសម្រាលកូនរួច ញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យទាស់?

    សម្រាលកូន - ចាស់ៗ​ពី​ដើម​តឹង​តែង​ខ្លាំង​ណាស់​ចំពោះ​របប​អាហារ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច បារម្ភ​ខ្លាច​ញ៉ាំ​ទៅ​ជា​ទាស់ នាំ​ទុក្ខ​ដល់​ខ្លួន និង​កូន​ទើប​កើត។

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី