អ្នកជំងឺទាំង៦នាក់នៅកម្ពុជា ជាសះស្បើយពី COVID-19

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/05/2020
Share now

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​យប់​ថ្ងៃ​ទី២៤ ខែ​មីនា​ថា ​បាន​រក​ឃើញ​ករណី COVID-19 ថ្មី​ចំនួន​៤​ករណី​បន្ថែម​ទៀត​។ ទន្ទឹម​គ្នា​នោះ​ដែរ ក្រសួង​សុខាភិបាល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ អ្នក​ជំងឺCOVID-19 ចំនួន​៤​នាក់ បាន​ជា​សះ​ស្បើយ​ពី​វីរុស COVID-19 ដែល​ធ្វើ​ឲ្យ​អ្នក​ជា​នៅ​កម្ពុជា​មាន​ចំនួន​៦​ករណី​។

អ្នកជំងឺជាសះស្បើយទាំង ៦ នាក់ រួមមាន៖

ទី១. បុរស​ជនជាតិ ចិន​ JIA JIANHUA អាយុ​៦០​ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង អ៊ូហាន​ទៅ​ខេត្តព្រះសីហនុ។ លោក​បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុង​ព្រះសីហនុ និង​បាន​ជា​សះស្បើយ​កាល​ពី​ខែកុម្ភៈ ហើយ​បាន​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ។

ទី២.​ ស្រ្តី​ជនជាតិ អង់​គ្លេស អាយុ៦៥ឆ្នាំ ជា​អ្នក​ដំណើរ​លើ​នាវា​ទេសចរណ៍​ Viking Cruise Journey ដែល​បាន​ចេញ​ដំណើរ​ពី​ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ទៅ​កាន់​ខេត្តកំពង់ចាម។ ស្រ្តី​ជន​ជាតិ​អង់គ្លេស​រូប​នេះ បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ទី៣. បុរស​ជនជាតិ ខ្មែរ អាយុ​៤២​ឆ្នាំ នៅ​ខេត្ត​បាត់ដំបង។

ទី៤. បុរស​ជនជាតិ ខ្មែរ អាយុ​៤១​ឆ្នាំ នៅ​ខេត្ត​បាត់ដំបង។

ទី៥. បុរស​ជនជាតិ ខ្មែរ អាយុ​៦១​ឆ្នាំ នៅ​ខេត្ត​ត្បូង​ឃ្មុំ។

ទី៦. បុរស​ជនជាតិ ខ្មែរ អាយុ​៥៣​ឆ្នាំ​ នៅ​ខេត្ត​ត្បូងឃ្មុំ។

សូម​បញ្ជក់​ថា នៅ​ព្រឹក​នេះ នាយក​រដ្ឋមន្រ្តី​កម្ពុជា សម្តេច​ ហ៊ុន​ សែន​ បានប្រកាសការ​រក​ឃើញ​​វិជ្ជមាន​ចំនួន​២​ករណី​ថ្មី​បន្ថែម​ទៀតលើជនជាតិបារាំង ​នៅ​ឯ​ខេត្ត​ព្រះសីហនុ ដូចនេះ​ចំនួន​អ្នក​ឆ្លង​វីរុស COVID-19  សរុប​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួ​ន ៩៣​ករណី។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ព្រឹកនេះរកឃើញអ្នកផ្ទុក COVID-19 ១ ករណីថ្មីទៀត និងជាសះស្បើយ ១ នាក់

    COVID-19-តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ថ្មី ១ នាក់ នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ ២០២០...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    ភាពខុសគ្នារវាងកូនក្អួត និងកូនក្អែ ម៉ាក់ប៉ាត្រូវចេះសង្កេត

    ថែទាំកូន-អ្នក​មាន​កូន​តូច​ប្រាកដជា​ដឹង និង​ឧស្សាហ៍​ឃើញ​កូន​ក្អែ ឬ​ក្អួត​ទឹកដោះ​ចេញ​មក​វិញ​ជាក់ជា​មិន​ខាន ប៉ុន្តែ​ម៉ាក់​ប៉ា​ភាគ​ច្រើន បែង​ចែក​មិន...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ហេតុអីស្រីៗមានផ្ទៃពោះ ចេះតែថប់ៗដង្ហើម បេះដូងលោតញាប់?

    ពពោះ - អ្នក​មាន​ផ្ទៃ​ពោះ នឹង​មាន​អារម្មណ៍​ចេះតែ​ថប់​ៗ​ដង្ហើម និង​បេះដូង​លោត​ញាប់​ជាង​ធម្មតា ដែលនោះមកពី​កត្តា​ជាច្រើន ហើយកត្តាសំខាន់...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    ការសិក្សា៖ ថ្នាំ Hydroxychloroquine អាចបង្កើនគ្រោះថ្នាក់ស្លាប់លើអ្នកជំងឺ COVID-19 មានមហារីក

    COVID-19 - ​អ្នក​ជំងឺ​មហារីក​ដែល​មាន​ឆ្លង​ជំងឺ COVID-19 ដែល​ប្រើ​ប្រាស់​ថ្នាំ hydroxychloroquine និង​ថ្នាំ​ប្រឆាំង​មេរោគ azithromycin...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា