ព័ត៌មានបន្ថែមពីបុរសខ្មែរ វ័យ២៧ឆ្នាំនៅភ្នំពេញវិជ្ជមាន COVID-19 កាលពីម្សិលមិញ

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

កាល​ពី​យប់មិញ​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​អំពី​បុរស​ខ្មែរ​ម្នាក់ អាយុ​២៧​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​បាន​រក​ឃើញ​វិជ្ជមាន COVID-19 តែ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​នាំ​ឲ្យ​ឆ្លង ដូច​ករណី​ឆ្លង​ផ្សេង​ឡើយ។

ការណ៍​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន ពិសេស​អ្នក​រស់នៅ​ភ្នំពេញ​ហាក់​មិន​អស់​ចិត្ត។ ឆ្លើយ​នឹង​ចម្ងល់​នេះ លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា បុរស​ម្នាក់​នោះ​ជា​អ្នក​ដើរលេង​ច្រើន​​នៅ​ប៉ោយ​ប៉ែត ហើយ​មាន​មិត្តភក្ត​ជា​ជន​ជាតិ​បរទេស​ក្បែរ​នោះ ជួប​គ្នា​ចុះ​ឡើង​ច្រើន​គ្នា ហើយ​មាន​មិត្ត​ស្រី។

គួរ​បញ្ជាក់​ថា បុរស​វ័យ​២៧​ឆ្នាំ​ខាង​លើ បន្ទាប់​ពី​តេស្ត​វិជ្ជមាន COVID-19 បច្ចុប្បន្ន​ដាក់​ឲ្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម ចំណែក​ឯ​មិត្ត​ស្រី​របស់​បុរស​ម្នាក់​នោះ​ក៏​បាន​តេស្ត​រក​វីរុស COVID-19 រួច​រាល់​ហើយ​ដែរ តែ​លទ្ធផល​អវិជ្ជមាន។

សរុបអ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេសគិត​ត្រឹម​យប់​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ​មាន ៩៦នាក់  (ស្រី២៥​នាក់ ប្រុស៧១​នាក់) ក្នុង​​នោះ​មាន​អ្នក​​ជា​សះ​ស្បើយចំនួន​១០នាក់  ឯ​ករណី​ស្លាប់​ពុំ​មាន​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 26, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 26, 2020

អ្នកអាចចូលចិត្ត