សម្ដេច ស ខេង៖ បើអ្នកឆ្លង COVID-19 បន្ដកើនចៀសមិនផុតពីការដាក់ប្រទេស​ក្នុងគ្រាអាសន្ន

ដោយ

កាលពី​ម្សិលមិញ​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ផ្ដល់​បទ​សម្ភាសន៍​មួយ ក្រោយ​ជួប​សំណេះសំណាល​ជា​មួយ​មន្ត្រី​អង្គភាព និង​ស្ថាប័ន​នានា​កំពុង​បំពេញ​ភារកិច្ច​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន ដោយ​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​មិន​ទាន់​មាន​វិធានការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ឡើយ។

ប៉ុន្តែ​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ទៀត​ថា តាម​អនុសាសន៍​សម្ដេច​តេជោ កំពុងតែ​ពិចារណា បើ​សិន​ជា​ចំនួន​អ្នក​ផ្ទុក COVID-19 នេះ​កាន់តែ​ច្រើន​ឡើង ប្រហែល​ចៀស​មិន​ផុត​ទេ។ តែ​ស្ថានភាព​បច្ចុប្បន្ន​ចំនួន​អ្នក​ផ្ទុក​ប៉ុណ្ណឹង ប្រហែល​ជា​មិន​ទាន់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​បាន ពោល​គឺមិន​ទាន់​មាន​គោលការណ៍​បែប​នោះ​ទេ។

សម្ដេច ស ខេង ក៏​បាន​ណែនាំ​ឲ្យ​អភិបាល​រាជធានី-ខេត្ត ទាំង ២៥ ត្រូវ​ស្រង់​បញ្ជី​ចំនួន​ពលករ ដែល​ត្រលប់​មក​ពី​ប្រទេស​ថៃ​ឲ្យ​បាន​ច្បាស់លាស់ និង​ឲ្យ​រដ្ឋបាល​ស្រុក-ខេត្ត​នីមួយ​ៗ រៀប​កន្លែង​សម្រាប់​អ្នក​មក​ពី​ថៃ​នៅ​ដាច់​ដោយ​ឡែក ១៤ ថ្ងៃ​មុន​ជួបជុំ​គ្រួសារ។ រហូត​មកដល់​ពេល​នេះ តាម​តួលេខ​ដែល​សម្ដេច​ទទួល​បាន​ពី​អគ្គស្នងការ​នគរបាល​ជាតិ ពលករ​ខ្មែរ​ដែល​បាន​ចាកចេញ​ពី​ប្រទេស​ថៃ ក្រោយ​ប្រទេស​មួយ​នោះ​ប្រកាស​បិទ​ព្រំដែន​បណ្ដោះអាសន្ន​ជាមួយ​កម្ពុជា មាន​ពលករ​ប្រមាណ ២១.០០០ នាក់​ហើយ​បាន​ត្រលប់​មក​វិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 26, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 26, 2020

អ្នកអាចចូលចិត្ត