រកឃើញអ្នកប៉ះពាល់ប្រយោលជាមួយក្រុមទេសចរជនជាតិបារាំង នៅសៀមរាបដល់ទៅ ៣៤០នាក់

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ក្រុម​ការងារ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​រក​ឃើញ​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​ក្រុម​ទេសចរ​ជន​ជាតិ​បារាំង ដែល​បាន​ទៅ​ដល់​ខេត្ត​ព្រះសីហនុ ដល់ទៅ ៣៤០នាក់។

បច្ចុប្បន្ន​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ទាំង​នោះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​សុខភាព​របស់​មន្ទីរសុខាភិបាល​ខេត្ត​សៀមរាប ចំនួន១៤ថ្ងៃ។

ក្រៅ​ពី​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ខេត្ត​សៀមរាប ក្រុម​ទេសចរ​ជន​ជាតិ​បារាំង​ទាំង​នោះ​បាន​ធ្វើដំណើរ​ទៅ​ខេត្ត​បាត់​ដំបង និង​ខេត្ត​ព្រះសីហនុ ហើយ​ខេត្ត​ព្រះ​សីហនុ​ជា​ទី​កន្លែង​ដែល​រកឃើញ​វិជ្ជមាន COVID-19 លើ​ជន​ជាតិ​បារាំង​ទាំង​នោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 27, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 27, 2020

អ្នកអាចចូលចិត្ត