សរុបអ្នកជាសះស្បើយពីជំងឺ COVID-19 ទាំង១១នាក់ នៅកម្ពុជា

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

អំឡុង​ពេល​នៃ​ការ​រីក​រាល​ដាល​វីរុស​ COVID-19 នៅ​កម្ពុជា​ ចំនួន​អ្នក​ឆ្លង​វីរុស COVID-19​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​ក្នុង​នោះ​ក៏មាន​ដំណឹង​ល្អ​ផង​ដែរ​ ដោយ​ហេតុ​ថា អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​ ​COVID-19 ក៏​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ដោយ​គិត​មក​ដល់​ពេល​នេះ ចំនួន​អ្នក​ជា​សរុប​មាន១១នាក់។ ​

អ្នក​ជំងឺ COVID-19 ដែល​បាន​ជា​សះស្បើយ​ទាំង​១១​នាក់​មាន៖

ក្រុង​​​ព្រះ​សីហនុ (១ករណី)៖ បុរស​ជនជាតិ ចិន​ JIA JIANHUA អាយុ​៦០​ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង អ៊ូហាន មកខេត្ត​ព្រះសីហនុ។

ខេត្ត​កំពង់​ចាម (១ករណី) ៖ ស្រ្តី​ជនជាតិអង់​គ្លេស អាយុ៦៥ឆ្នាំ ជា​អ្នក​ដំណើរ​លើ​នាវា​ទេសចរណ៍​ Viking Cruise Journey ដែល​បាន​ចេញ​ដំណើរ​ពី​ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ទៅ​កាន់​ខេត្តកំពង់ចាម។

ខេត្ត​បាត់ដំបង (២ករណី)៖ បុរស​ជន​ជាតិ ខ្មែរ ២រូប (អាយុ៤២ឆ្នាំ និង៤១ឆ្នាំ)។

ខេត្ត​ត្បូង​ឃ្មុំ (៣ករណី)៖ បុរស​ជន​ជាតិ ខ្មែរ ៣រូប (អាយុ៦១ឆ្នាំ​ ៥៣ឆ្នាំ និង៥២ឆ្នាំ)។

រាជធានី​ភ្នំពេញ (៣ករណី)៖ បុរស​ជន​ជាតិ ខ្មែរ ៣រូប (អាយុ៧១ឆ្នាំ ៣៨ឆ្នាំ និង៣៣ឆ្នាំ)។

ខេត្ត​កោះកុង (១ករណី)៖ បុរស​ជនជាតិ ខ្មែរ អាយុ​៥៧​ឆ្នាំ ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង បាន​ជា​សះស្បើយ​ដោយ​ទទួល​លទ្ធផល​តេស្ត​អវិជ្ជមាន២លើក។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 27, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 27, 2020

អ្នកអាចចូលចិត្ត