ចាប់ពីស្អែកទៅការប្រកាសអំពីតេស្តវិជ្ជមាន លែងធ្វើពេលយប់ហើយ

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ការ​ប្រកាស​លទ្ធផល​ពេល​យប់​របស់​អ្នក​តេស្ត​វិជ្ជមាន COVID-19 លែង​មាន​ទៀត​ហើយ។ លោកជំទាវវេជ្ជបណ្ឌិត​​បាន​បន្ថែម​ទៀត​ថា រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​សម្រេច ប្រកាស​លទ្ធផល​ផ្សេង​មក​ពេល​ព្រឹក​វិញ ចាប់ពីស្អែកទៅ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​តាមដាន​ទាន់ ព្រោះ​បើ​ចេញ​ពេល​យប់ អ្នក​ខ្លះ​មិន​ទទួល​បាន​ព័ត៌មាន​ឡើយ ដោយសារ​ដល់​ម៉ោង​ត្រូវ​សម្រាក។

កន្លង​មក​ក្រសួង​សុខាភិបាល តែង​ប្រកាស​លទ្ធផល​រក​ឃើញ​ករណី​ឆ្លង COVID-19 ថ្មីៗ និងករណី​ជា​សះ​ស្បើយ នៅ​ពេល​យប់ ដោយហេតុ​ថា លទ្ធផល​ដែល​ក្រសួង​ទទួល​បាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ពេល​រសៀល ឬ​យប់​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 27, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 27, 2020

អ្នកអាចចូលចិត្ត