ពេទ្យផ្យាថៃ២ បំភ្លឺករណីបុរសឥណ្ឌូណេស៊ី ២ នាក់រកឃើញ COVID-19 ធ្វើដំណើរពីថៃមកខ្មែរ

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​កាល​ពី​យប់មិញ កម្ពុជា​បាន​រក​ឃើញ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន២​នាក់​មាន​ផ្ទុក​វិជ្ជមានCOVID-19។ បុរស​២​នាក់​នោះ​បាន​ធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ ផ្យាថៃ ទីក្រុង​បាងកក មាន​វិជ្ជមាន COVID-19 ប៉ុន្តែ​ដោយសារ​សាមី​ខ្លួន​មិន​មាន​ថវិកា​បង់​ថ្លៃពេទ្យ​នៅ​ទីនោះ ក៏​ធ្វើ​ដំណើរ​មក​កម្ពុជា។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ មន្ទីរពេទ្យ​ផ្យាថៃ បំភ្លឺ​ថា បុរស​២នាក់​ខាង​លើ​បាន​ធ្វើ​ដំណើរ​ពី​ប៉ោយប៉ែត មក​ធ្វើ​តេស្ត​រក​វីរុស COVID-19 នៅ​មន្ទីរពេទ្យ​ផ្យាថៃ២ ដោយ​ម្នាក់​មក​ធ្វើ​តេស្ត​នៅ​ថ្ងៃទី១៨ មីនា ហើយ​ម្នាក់​ទៀត​មក​ធ្វើ​តេស្ត​នៅ​ថ្ងៃទី ១៩ មីនា។ ក្រោយ​ធ្វើ​តេស្ត​មន្ទីរពេទ្យ​បាន​ណែនាំ​ឲ្យ​បុរស​ទាំង២ ដាក់​ខ្លួន​នៅដាច់ដោយឡែក ១៤ថ្ងៃ អំឡុង​ពេល​ចាំ​លទ្ធផល ដែល​ត្រូវ​ចំណាយ​ពេល​៤-៥ថ្ងៃ។

បន្ទាប់​ពី​លទ្ធផល​ចេញ​នៅ​ថ្ងៃទី២៣ មីនា ខាង​មន្ទីរពេទ្យ​បាន​ផ្តល់​ព័ត៌មាន​ដល់​បុរស​ទាំង២នាក់ ប៉ុន្តែ​អ្នក​ទាំង២​នោះ​បាន​ស្ថិត​នៅ​ក្រុង​ប៉ោយប៉ែត​រួច​ទៅ​ហើយ ដែល​ត្រូវ​ជា​ថ្ងៃ​ប្រកាស​បិទ​ច្រក​ចេញ​ចូល​ផង​ដែរ។

ដោយ​បុរស​ទាំង​២ មិន​អាច​ចូល​មក​ក្នុង​ទឹកដៃ​ថៃ​វិញ​បាន ទើប​មន្ទីរពេទ្យ​ផ្យាផៃ​បាន​ផ្តល់​លទ្ធផល និង​បាន​ណែនាំ​ឲ្យ​បុរស​ទាំង​២នាក់​ស្វែង​​រក​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ជំងឺ​បន្ត។

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 27, 2020 | កែសម្រួលចុងក្រោយ ខែ​មីនា 27, 2020

អ្នកអាចចូលចិត្ត