ឈប់យល់ច្រឡំទៀត អាហារទាំងនេះ មិនអាចការពារ ឬព្យាបាល COVID-19 បានទេ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 22/04/2020 . អាន 3 នាទី
Share now

ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នូវ​វីរុស COVID-19 បាន​ធ្វើ​ឲ្យ​មាន​ភាន់​ច្រឡំ​ជា​ច្រើន​ជុំ​វិញ​ការព្យាបាល និង​វិធី​ការពារ ក្នុងនោះមាន​ទាំង​ការ​ធ្វើ​តាម​ជំនឿផ្សេងៗ ដើម្បី​បណ្តេញ​វីរុស COVID-19 និង​ញ៉ាំ​អាហារ​ណាមួយ​អាច​ទប់​ស្កាត់​វីរុស​នេះបាន។ ដំបូង​ឡើយ នៅ​ពេល​ដែល​វីរុស​ចាប់​ផ្តើម​រាលដាល​ថ្មីៗ អាហារ​ទាំង​នេះ គេ​ជឿ​ថា អាច​ទប់​ស្កាត់​ការ​ឆ្លង​វីរុស COVID-19 បាន​៖

ទី១. ខ្ទឹមស

ពាក្យ​ចចាមអារ៉ាម​មួយ​នេះ​មាន​ការ​រំលែក​ច្រើននៅ​លើ​បណ្តាញ​សង្គម ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​បក​ស្រាយ​ថា ខ្ទឹមស​ជា​អាហារ​ជំនួយ​ដល់​សុខភាព​បាន ហើយ​វា​អាច​ជួយ​ប្រឆាំង​នឹង​វីរុស​បាន​ផងដែរ។ ទោះយ៉ាងណា គ្មាន​ភស្តុតាង​ណាមួយ អាច​បញ្ជាក់​ថា វា​អាច​ទប់ស្កាត់​មនុស្ស​ពី​ការ​ឆ្លង​វីរុស COVID-19 បាន​ទេ។

ទី២. ស្រា ឬភេសជ្ជៈ​មាន​ជាតិ​អាល់កុល

ត្បិត​តែ​អាល់កុល​កម្ចាត់​មេរោគ​បាន​ក៏​ពិត​មែន ប៉ុន្តែ​ជាតិ​អាល់កុល​ដែល​នៅ​ក្នុង​ស្រាផ្សេងៗ មិន​អាច​ជួយ​ការពារ​មិន​ឲ្យ​ឆ្លង​វីរុស COVID-19 បាន​ឡើយ។ អង្គការ​សុខភាព​ពិភព​លោក បាន​ឲ្យ​ដឹង​ថា ការ​ផឹក​ស្រា​ញឹកញាប់ ឬ​ច្រើន​ហួស​កម្រិត​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​របស់​យើង។

អត្ថបទពាក់ព័ន្ធ៖

ទី៣.ទឹក​ក្តៅ

ទឹក​ក្តៅ​មួយ​កែវ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា ជាពិសេស​នៅក្នុង​រដូវ​រងា ។ ចំពោះ​ការ​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​ឆ្លង​វីរុសCOVID-19នោះ គឺ​មិន​ពិត​នោះទេ វីរុស​នេះមិន​អាច​កម្ចាត់​បាន​ដោយ​គ្រាន់​តែ​ផឹក​ទឹក​ក្តៅ ឬ​ខ្ពុលមាត់​ជាមួយ​ទឹក​ក្តៅ​បាន​ទេ។

ទី៤.ក្រូចឆ្មារ

​ពាក្យ​ចចាមអារ៉ាម​នេះ​ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​នៅ​លើ​ហ្វេសប៊ុក​ដូចគ្នា ដែល​ថា ញ៉ាំ​ទឹក​ក្តៅ​ជាមួយ​ក្រូច​ឆ្មារអាច​កម្ចាត់​វីរុស COVID-19​ បាន ប៉ុន្តែ​មក​ទល់​ពេល​នេះ​គ្មាន​ភស្តុតាង​វេជ្ជសាស្រ្ត​ណាមួយ​មក​បញ្ជាក់​ថា ក្រូច​ឆ្មារ​អាច​សម្លាប់​មេរោគ​ COVID-19 បានទេ។

ទី៥.ទឹក និង​អំបិល ឬ​ទឹក​ខ្មេះ

មនុស្ស​មួយ​ចំនួន​ជឿថា គ្រាន់​តែ​ផឹក​ទឹក​ក្តៅ​លាយ​ជាមួយ​អំបិល ឬ​ទឹក​ខ្មេះ អាច​ការពារ​ពី​ការ​ឆ្លង​វីរុស ​COVID-19 ​បាន ប៉ុន្តែ​វា​គ្មាន​ការ​សិក្សា​ច្បាស់​លាស់​ដើម្បី​បញ្ជាក់​ថា រូប​មន្ត​នេះ​ពិត​ជា​អាច​ការពារ​មិន​ឲ្យ​ឆ្លង​វីរុស​បាន​ពិត ឬ​ក៏​អត់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ទើបព្យាបាលអស់ប៉ុន្មានថ្ងៃមុន ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ

    COVID-19 - បុរសជនជាតិអង់គ្លេសរូបនោះ អាយុ ៥៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ Apartment មួួយកន្លែងក្នុងសង្កាត់បឹងកក់ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពីប្រទេសអង់គ្លេស

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី

    វ៉ាក់សាំង COVID-19 អង់គ្លេសផ្អាកការតេស្ដសាកល្បងក្រោយអ្នកចូលរួមម្នាក់ធ្លាក់ខ្លួន​ឈឺ

    COVID-19 - វ៉ាក់សាំង COVID-19 បង្កើត​ដោយ​ក្រុមហ៊ុន​ផលិត​ថ្នាំ AstraZeneca និង​សាកលវិទ្យាល័យ Oxford ត្រូវ​បាន​ផ្អាក​ការ​តេស្ដ​សាកល្បង​ដំណាក់កាល​ចុងក្រោយ​...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា

    មានជនជាតិចិន ២ នាក់រត់គេចពីសណ្ឋាគារ ពេលរង់ចាំលទ្ធផលតេស្ត COVID-19

    COVID-19-អ្នក​នាំ​ពាក្យ​ក្រសួង​ក្រសួង​សុខាភិបាល​លោក​ជំទាវ ឱ វណ្ណឌីន បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃនេះ​មាន​ជនជាតិ ២ នាក់​បាន​រត់គេច...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    ស្ត្រីអេស្ប៉ាញម្នាក់ត្រូវឃាត់ខ្លួនពេល​ទៅ​ជិះស្គីនៅ​សមុទ្រទាំងមានជំងឺ COVID-19

    COVID-19 - ស្ត្រី​ជនជាតិ​អេស្ប៉ាញ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ឆ្នេរ​សមុទ្រ​ La Zurriola  នៃ​ប្រទេស​អេស្ប៉ាញ​ក្រោយ​ពី​ជិះ​ស្គី​លើ​ទឹក​ខណៈ​​នាង​មាន​ជំងឺ...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា

    អត្ថបទគួរអាន

    COVID-19

    ករណីបុរសជនជាតិហុងគ្រីដែលរត់ចេញពីចត្តាឡីស័ក ពិតជាផ្ទុក COVID-19 មែន!

    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 26/09/2020 . អាន 1 នាទី
    COVID-19

    សមត្ថកិច្ចរកឃើញជនជាតិហុងគ្រី ដែលរត់គេចចេញពីមណ្ឌលចត្តាឡីស័ក

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 26/09/2020 . អាន 1 នាទី
    COVID-19

    មានករណីសង្ស័យផ្ទុក COVID-19 ១ នាក់ ហើយថែមទាំងរត់គេចពីកន្លែងធ្វើចត្តាឡីស័កទៀត

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 26/09/2020 . អាន 1 នាទី
    គ្រុនឈាម

    ការសិក្សា៖ អ្នក​ធ្លាប់កើតជំងឺគ្រុនឈាម ទំនងមាន​អង់ទីករប្រឆាំង COVID-19

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទូច សុខា
    ចេញផ្សាយថ្ងៃទី 23/09/2020 . អាន 2 នាទី