រោគសញ្ញា​រលាកជាប្រព័ន្ធទាក់ទងនឹង COVID-19 កើតលើកុមារ ពេលនេះកើតលើមនុស្សធំ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 22 ខែ​ឧសភា 2020
Share now

កន្លងទៅថ្មីៗនេះ​ក្រុម​គ្រូពេទ្យ​បាន​ព្រមាន​ពី​រោគសញ្ញាថ្មី​របស់ COVID-19 ដែល​បង្ក​ការ​រលាក​សរីរាង្គ​ជា​ប្រព័ន្ធ​ទៅ​លើ​កុមារ​ ប៉ុន្តែ​ពេល​នេះ​មានសេចក្ដី​រាយការណ៍​ថា​រោគសញ្ញា​នេះ​ក៏​កើត​មាន​នៅ​លើ​មនុស្ស​ក្នុងរង្វង់​វ័យ​២០ឆ្នាំ​ដែរ។

សារព័ត៌មាន Livescience បាន​ចុះផ្សាយ​នៅថ្ងៃទី២២​ ខែឧសភា នេះថា ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​រោគសញ្ញា​នេះ​កើត​មាន​លើ​អ្នក​ជំងឺ​អាយុ២០ឆ្នាំ​នៅ​ទីក្រុង San Diego និង​អ្នក​ជំងឺ​អាយុ​២៥ឆ្នាំ​នៅ​ទីក្រុងញ៉ូយ៉ក ហើយ​មាន​ករណី​ជា​ច្រើន​ទៀត​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ Langone នៃ​សាកលវិទ្យាល័យ​ញ៉ូយ៉ក។

រោគសញ្ញា​ថ្មី​ដែល​​គេ​ហៅ​ថា​បណ្ដុំ​រោគសញ្ញា​រលាក​ជា​ប្រព័ន្ធ​មាន​នៅ​លើ​កុមារ​នេះ​អាច​មាន​លក្ខណៈ​ខុសៗគ្នា​។ ប៉ុន្តែ​ភាគច្រើនអ្នក​ជំងឺ​មាន​រោគសញ្ញា​ស្រដៀង​នឹង​ជំងឺ Kawasaki។ ជំងឺ Kawasaki ជា​ជំងឺ​កម្រ​មួយ​ប្រភេទ​ដែល​កើត​លើ​កុមារ​ និង​បង្ក​ឲ្យ​មាន​ការ​រលាក​នៅ​ជញ្ជាំង​សរសៃ​ឈាម និង​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាចបង្កឲ្យ​មាន​ការ​ខូចខាត​បេះដូង។ រោគសញ្ញានៃ​អាការៈមាន​ដូចជា​គ្រុនក្ដៅ ឈឺពោះ ក្អួត រាករូស ឈឺក ឡើង​កន្ទួល​ក្រហម ភ្នែក​ឡើង​ក្រហម និង​អស់កម្លាំង។

សម្រាប់​កុមារ រោគសញ្ញា​នៃ​អាការៈ​រលាក​ជា​ប្រព័ន្ធ​នេះ​គឺ​មាន​លក្ខណៈ​ស្រដៀង​នឹង​ជំងឺ Kawasaki ប៉ុន្តែ​សម្រាប់​ក្មេង​វ័យ​ជំទង់ និង​មនុស្ស​ពេញ​វ័យ​មាន​ការ​រលាក​ខ្លាំង​ជាង​ក្នុងនោះរួម​មាន​បេះដូង និង​សរីរាង្គ​ផ្សេងៗ។ នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​ព្រោះ​បណ្ដុំ​រោគសញ្ញា​នៃ​ការ​រលាក​នេះ​ត្រូវ​បាន​គេ​មើល​រំលង​ចំពោះ​មនុស្ស​ពេញ​វ័យ ព្រោះ​គ្រូពេទ្យ​ដែល​មិន​មាន​ឯកទេស​ជំងឺ​កុមារ​មិន​ដែល​ជួប​ប្រទះ​ជំងឺ​ Kawasaki នេះ​ទេ។

នៅ​ទី​ក្រុង San Diego ក្រោយ​ពី​រកឃើញ​រោគសញ្ញា​លើ​អ្នកជំងឺ​វ័យ​២០​ឆ្នាំ​ ក្រុម​គ្រូពេទ្យ​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ពិនិត្យ​រក​រោគសញ្ញា​នេះ​នៅ​លើ​មនុស្ស​ពេញវ័យ និង​កំពុង​ពិភាក្សា​ជាមួយ​មន្ត្រី​សុខាភិបាល​ដើម្បី​ចេញ​សេចក្តី​ព្រមាន​ពី​រោគសញ្ញា​នេះ​។

គិត​មក​ដល់​បច្ចុប្បន្ន ករណី​កុមារ​មាន​បណ្ដុំ​រោគសញ្ញា​រលាក​ជា​ប្រព័ន្ធ​នៅ​សហរដ្ឋអាមេរិក​មាន​រាប់​រយ​ករណី ហើយ​នៅ​ទីក្រុង​ញ៉ូយ៉ក​មាន​រហូត​ដល់​៨៩ករណី និង​១៥៧ ករណី​ទៀត​កំពុង​ស្ថិតក្នុង​ការ​អង្កេត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

ភស្តុតាងពីកោសិកាប្រព័ន្ធភាពស៊ាំអាចផ្តល់សង្ឃឹម​ដល់​ការព្យាបាលជាក់លាក់មួយ​លើCOVID-19

COVID-19 - អ្នកវិទ្យាសាស្ត្រ​ប្រទេស​អង់គ្លេស​នឹង​ចាប់ផ្តើម​ធ្វើ​តេស្ដ​ការ​ព្យាបាល​ថ្មី​មួយ​ដែល​គេ​សង្ឃឹម​ថា​អាច​ប្រឆាំង​ផលប៉ះពាល់​របស់​ COVID-19 ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យមានការប្រកួតកីឡាផ្សេងៗឡើងវិញ

COVID-19-គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 បាន​អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា អាច​បើក​ឡើង​វិញ​នៃ​វិស័យ​​....

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

រកឃើញករណីវិជ្ជមាន COVID-19 លើបុរសជនជាតិខ្មែរ ទើបមកពីហ្វីលីពីន

COVID-19 - ក្រសួង​សុខាភិបាល​បាន​ប្រកាស​ទាំង​យប់​ថ្ងៃទី ២១ ខែ ឧសភា នេះ​ថា បាន​រក​ឃើញ​ករណី​ឆ្លង COVID-19 ថ្មី​ដែល​ជា​យុវជន​អាយុ ២៦ ឆ្នាំ

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី

WHO បង្ហាញ​ថ្ងៃ មាន​ចំនួនអ្នកឆ្លង COVID-19 ខ្ពស់បំផុតមិន​ធ្លាប់​មាន​

COVID-19 - អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ឧសភា​នេះ​ថា​ចំនួន​អ្នក​ឆ្លង​ជំងឺ​ COVID-19 ប្រចាំ​ថ្ងៃ​មាន​ការ​កើន​ឡើងខ្លាំង...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា

អត្ថបទគួរអាន

ថៃវ៉ាក់សាំង COVID-19

ថៃចាប់ផ្តើមតេស្ដវ៉ាក់សាំង COVID-19 លើសត្វស្វា បន្ទាប់ពីជោគជ័យ​លើសត្វ​កណ្ដុរ​

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
COVID-19

ការរកឃើញវិជ្ជមាន COVID-19 ២ករណីថ្មីៗនេះ ជារលកទី២នៅខ្មែរមែនទេ?

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 26 ខែ​ឧសភា 2020
អ្នកជំងឺវីរុសCOVID-19

ការសិក្សាមួយរកឃើញថា​អ្នកមាន​វីរុសCOVID-19 មិនអាច​ចម្លងទៅអ្នកផ្សេង​ក្រោយ​ឆ្លង​១១ថ្ងៃ

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 25 ខែ​ឧសភា 2020
COVID-19

រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 23 ខែ​ឧសភា 2020