វ៉ាក់សាំង COVID-19 របស់ឥណ្ឌានឹងចាប់ផ្តើមតេស្ដសាកល្បងលើមនុស្សក្នុងខែកក្កដានេះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 30/06/2020 . 1 បានអាន​ចំនួន
Share now

វ៉ាក់សាំង​ជំងឺ COVID-19 ថ្មី​បង្កើត​ដោយ​ក្រុមហ៊ុន Bharat Biotech របស់​ឥណ្ឌា​នឹង​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស​នៅ​ខែ​កក្កដា​នេះហើយ។

សារព័ត៌មាន​BBC ចុះផ្សាយ​នៅថ្ងៃទី៣០ ខែមិថុនា នេះថា វ៉ាក់សាំង​នេះ​ជា​វ៉ាក់សាំង​ដំបូង​ដែល​បង្កើត​នៅ​ប្រទេស​ឥណ្ឌា​មាន​ឈ្មោះ​ថា Covaxin ហើយ​មាន​​ការ​រួមសហការ​ក្នុង​ការ​ផលិត​ជាមួយ​នឹង​វិទ្យាស្ថាន​ជាតិ​ផ្នែក​វីរុស និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ឥណ្ឌា។ វ៉ាក់សាំង​នេះ​​បង្កើត​ចេញ​ពី​វីរុស​ដែល​គេ​វិភាគ និង​ធ្វើ​ឲ្យ​ខ្សោយ​ក្នុង​មន្ទីរពិសោធន៍។ ការ​តេស្ដ​វ៉ាក់សាំង​ទៅ​លើ​សត្វ​បាន​ឲ្យ​ដឹង​ថា​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​ភ្ញោច​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​យ៉ាង​មាន​ប្រសិទ្ធភាព។

អាជ្ញាធរ​គ្រប់គ្រង​ឱសថ​ប្រទេស​ឥណ្ឌា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Bharat Biotech ធ្វើ​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស​ដំណាក់កាលទី១ និង​ទី២​ក្រោយ​ពី​ក្រុមហ៊ុន​ផ្តល់​នូវ​លទ្ធផល​ការ​សិក្សា​បឋម​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​មាន​ការ​ឆ្លើយ​តប​ពី​ប្រព័ន្ធ​ភាព​ស៊ាំ។ ដោយឡែក ការ​តេស្ដ​សាកល្បង​ទាំង​២​ដំណាក់កាល​នេះ​ធ្វើ​ឡើង​ដើម្បី​តេស្ដ​ថា​តើ​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​ឬ​អត់ ​ជាង​ការ​រក​មើល​ថា​មាន​ប្រសិទ្ធ​ឬ​យ៉ាង​ណា។

ក្រៅ​ពី​ក្រុមហ៊ុន Bharat Biotech ក៏​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​ដូចជា​ក្រុមហ៊ុន Zydus Cadilla ក្រុមហ៊ុន Biological E ក្រុមហ៊ុន Indian Immunologicals និង​ក្រុមហ៊ុន Mynvax ក៏​កំពុង​បង្កើត​វ៉ាក់សាំង​ជំងឺ COVID-19 ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

រកឃើញបុរសខ្មែរ២នាក់ វិជ្ជមានវីរុស COVID-19

COVID-19 - បុរស​ទាំង​២នាក់​នោះ មាន​ម្នាក់​អាយុ ២៣ឆ្នាំ រស់​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​ម្នាក់ទៀត​អាយុ ១៥ឆ្នាំ នៅ​ឃុំ​ដើម​មាន ខេត្ត​កណ្តាល...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺ COVID-19 ដល់ទៅ ៩នាក់បន្ថែមទៀត

COVID-19 - តាម​ការ​ប្រកាស​លទ្ធផល​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ២០២០ បាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ថ្មី ៩នាក់

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

ស្ត្រីមានផ្ទៃពោះអាចប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរដោយសារ COVID-19 ជាងស្រ្តី​ធម្មតា

COVID-19 - ការ​សិក្សា​ថ្មី​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ពពោះ​អាច​មាន​ហានិភ័យ​ខ្ពស់ក្នុង​ការ​ប្រឈម​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា

ចិនចាប់ផ្ដើមតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ ជាមួយប្រទេសអារ៉ាប់រួម

COVID-19 -វ៉ាក់សាំង​​ COVID-19 បង្កើត​ដោយ​វីរុស​អសកម្ម​ ដែលផលិត​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​ចិន គឺ​​ជា​វ៉ាក់សាំង​ដំបូង​បាន​​ចូល​ដំណាក់កាល​ទី...

ត្រួតពិនិត្យដោយ ទ្រី រ៉ាវី
ដោយ ថាត់ រ័ត្នមូនីតា

អត្ថបទគួរអាន

COVID-19

ដើមខែថ្មី គ្រូពេទ្យកម្ពុជាព្យាបាលអ្នកជំងឺ COVID-19 ជាសះស្បើយថែម ១ នាក់ទៀត

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 01/07/2020 . 1 បានអាន​ចំនួន
COVID-19

នេះជាចំនួនទឹក​ប្រាក់ ពលរដ្ឋខ្មែរក្រីក្រ និងងាយរងគ្រោះដោយ COVID-19 ទទួលបាន

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 30/06/2020 . 2 បានអាន​ចំនួន
COVID-19

អ្នកស្លាប់ដោយ COVID-19 កើនជាងកន្លះលាននាក់និងករណីឆ្លងឡើងជាង ១០ លាន

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 29/06/2020 . 2 បានអាន​ចំនួន
COVID-19

COVID-19 ព្រឹកនេះមានអ្នកជាសះស្បើយ ១ នាក់

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 29/06/2020 . 1 បានអាន​ចំនួន