ក្មេង​​​​ម្នាក់ស្លាប់​ ដោយ​សារ​​​ប្រតិកម្ម​​ថ្នាំ​​​ដុស​​ធ្មេញ​

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ក្មេង​ស្រី​​វ័យ​១១​ឆ្នាំ​​​ម្នាក់​ មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​​​​​បាន​បាត់​បង់​ជីវិត​​ក្រោយ​ពេល​​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​​ដុស​ធ្មេញ។​

ប្រភព​ព័ត៌មាន​ខាង​លើ​បាន​​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ឈ្មោះ​ Denise Saldate ​ធ្លាប់​ធ្វើ​រោគ​វិនិច្ឆ័យ​​​​ឃើញ​​ថា នាង​មាន​​​ប្រតិកម្ម​ទៅ​នឹង​ផលិត​ផល​​​ធ្វើ​ពី​ទឹក​ដោះ​គោ​តាំង​ពី​​នៅ​វ័យ​​១​ឆ្នាំ​។ ចាប់​ពី​ពេល​នោះ​ ​ឪពុក​ម្តាយ​ របស់ Denise ប្រុង​ប្រយ័ត្ន​​មែន​ទែន​​ចំពោះ​​ចំណី​អាហារ​​របស់​កូន រាប់​តាំង​ពី​​ការ​ពិនិត្យ​​មើល​​របប​អាហារ​នៅ​​សាលា​។

យ៉ាង​ណា​មិញ Denise បាន​​ជួប​​​រឿង​ហេតុ​​អាក្រក់​នៅ​ពេល​​នាង​ពិនិត្យ​ឃើញ​ថា​នាង​​មាន​បញ្ហា​​​ធ្មេញ​ និង​ត្រូវ​ទិញ​ថ្នាំ​ដុស​ធ្មេញ​​ជំនួយ​​​ដល់​ធ្មេញ។ នៅ​ល្ងាច ដែល​ Denise ប្រើ​ថ្នាំ​ដុស​ធ្មេញ​​នោះ ក្មេង​ស្រី​បាន​យំ​រត់​ទៅ​ប្រាប់​ម្តាយ​​​ដោយ​អាការៈ​ស្លេក​ស្លាំង​ ក្អួត​ និង​ពិបាក​ដក​ដង្ហើម​។

ក្រោយ​ពេល​បញ្ចូន​​កូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ ម្តាយ​របស់​ Denise ​រក​ឃើញ​ថា ថ្នាំ​ដុស​ធ្មេញ​របស់​កូន​ស្រី មាន​​សារធាតុ​ Recaldent ​ជា​ជាតិ​ប្រូតេអ៊ីន​ទឹក​ដោះ​គោ ហើយ​លោក​ស្រី​ពុំ​បាន​​ដឹង​ពី​មុន​នោះ​ឡើយ​។ ទោះ​ជា​យ៉ាង​ណា​ អ្វី​ៗ​បាន​យឺ​ត​ពេល​ ដោយ Denise​ អាការៈ​នាង​មិន​បាន​ធូរ​ស្រាល​ ហើយ​បាន​​​បាត់​បង់​ជីវិត​នៅ​ពីរ​ថ្ងៃ​បន្ទាប់​​​នៅ​មន្ទីរពេទ្យ។

ជា​មួយ​ករណី​នេះ ម្តាយ​របស់​ក្មេង​ស្រី​​ខាង​លើ ក៏​បាន​អំពាវ​នាវ​ប្រាប់​​ឪពុក​ម្តាយ​ទាំង​អស់​ឲ្យ​ប្រុង​ប្រយ័ត្ន​​​​បំផុត​ចំពោះ​ក្មេង​ៗ​ដែល​មាន​បញ្ហា​ប្រតិកម្ម​ ឬ​អាលែកហ្ស៊ី​ ៕

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕
​​​​​​​​

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 14, 2019 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 14, 2019

អ្នកអាចចូលចិត្ត