​​ការសិក្សា៖ ពូជ​ពោត​ពណ៌​​ស្វាយ​ថ្មី អាច​ប្រឆាំង​​ជំងឺទឹក​នោម​ផ្អែម ធាត់​ខ្លាំង និង​រលាក​

ដោយ ត្រួតពិនិត្យដោយ ទូច សុខា

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិក​​​ថ្មី​ៗ​នេះ​បាន​ផលិត​ចេញ​ជា​​ពូជ​ពោត​ប្រភេទ​​ពណ៌​ស្វាយ​​ដែល​​មាន​ផ្ទុក​​នូវ​សារធាតុ​​​​ប្រឆាំង​​​ជំងឺ​ធាត់ ដំណើរ​រលាក​ និង​ជំងឺ​ទឹក​នោម​ផ្អែម​​ នេះ​បើ​តាម​សារព័ត៌មាន​ស៊ីនហួរ។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​​នៃ​សាកលវិទ្យាល័យ​ខាង​លើ បាន​យក​ពូជ​ពោត​​​​​​ប្រភេទ​ Apache Red ទៅ​បង្កាត់​ជា​មួយ​ពូជ​ពោត​ពណ៌​ស្វាយ​​ជាង​២០​ប្រភេទ​ផ្សេង​ទៀត បូក​រួម​ទាំង​ការ​ផ្ស៊ាំ​​ជា​មួយ​សារធាតុ​ Anthocyanins​។ សារធាតុ​ Anthocyanins ដែល​ជា​ប្រភេទ​ធាតុ​គីមី​​មាន​ប្រយោជន៍​ម្យ៉ាង​​​​មាន​នៅ​ក្នុង​អាហារ​មួយ​ចំនួន ដែល​ជួយ​​​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​បេះ​ដូង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​​ជំងឺ​មហារីក​មួយ​ចំនួន​។

ចំពោះ​​ការ​សិក្សា​ខាង​លើ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិសោធន៍​​ទៅ​លើ​សត្វ​កណ្តុរ​ ហើយ​លទ្ធ​ផល​បាន​បង្ហាញ​ថា​ កណ្តុរ​ដែល​បាន​ស៊ី​​ពោត​​បង្កាត់​មាន​​សារធាតុ Anthocyanins ​បាន​កាត់​បន្ថយ​​​កោសិកា​​បង្ក​​ឲ្យ​ធាត់​​ពី​៨​-៥៦​%។ បន្ថែម​ពី​នោះ​ អ្នក​​វិទ្យាសាស្រ្ត​ក៏​បាន​រក​ឃើញ​ដែរ​ថា ពោតនេះ​បាន​ជំរុញ​​ភាព​ស៊ាំ​របស់​អាំងស៊ុយ​លីន​ពី​២៩-៦៤​%​ និង​បាន​កាត់​បន្ថយ​ជាតិ​ស្ករ​អាក្រក់​ពី​៣០​%​-១៣៩​%​​ទៀត​ផង​។

​​​”ពួក​យើង​សម្គាល់​មើល​ឃើញ​ថា មាន​ការ​ប្រែ​ប្រួល​ក្នុង​ម៉ូលេគុល​​​សំខាន់​ដែល​វា​បាន​កាត់​បន្ថយ​​​ដំណើរ​រលាក​​របស់​អាំង​ស៊ុយ​លីន ហើយ​​ក៏​ឃើញ​សារប្រយោជន៍​ជា​​ច្រើន​​នៅ​ក្នុង​​ពោត​បង្កាត់​ថ្មី​នេះ​”។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ វេជ្ជបណ្ឌិត​ Diego Luna Vital ដែល​អ្នក​ស្រាវជ្រាវ​ម្នាក់​ក្នុង​ការ​ពិសោធន៍​ខាង​លើ​៕

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 14, 2020 | កែសម្រួលចុងក្រោយ ខែ​មករា 15, 2020

អ្នកអាចចូលចិត្ត