គុណភាព​ខ្យល់​ក្នុង​បន្ទប់​ធ្វើការ អាច​ប៉ះពាល់​លទ្ធផល​ការងារ

ដោយ

ហេតុផល​ទាំង​នេះ​ហើយ ធ្វើ​ឲ្យ​យើង ធ្វើ​ការ​កាន់​តែ​យូរ អារម្មណ៍​កាន់តែ​ស្ត្រេស​ខ្លាំង ព្រោះ​ដោយ​សារ​គុណ​ភាព​ខ្យល់នៅ​កន្លែង​ធ្វើ​ការ​តែ​ម្តង។ ព្រោះ​ការ​សិក្សា​ថ្មី រកឃើញថា គុណ​ភាព​ខ្យល់ គឺ​ពាក់ព័ន្ធ​ជា​មួយ​សមត្ថភាព​ខួរ​ក្បាលយើង។ 

ទោះ​ជា​ខ្យល់ គ្មាន​ក្លិន គ្មានពណ៌ មើល​មិនឃើញ ចាប់​មិនបាន ហើយខ្យល់នៅ​កន្លែង​យើងរស់នៅ និងបន្ទប់​ធ្វើការ​ប្រចាំ​ថ្ងៃ ជា​អ្វីដែល​យើងគួរ​គិតគូរ​មែនទែន។ ហេតុអ្វី? ព្រោះ​ខួរក្បាល ត្រូវការ​អុកស៊ីហ្សែន ពី​ខ្យល់​បរិសុទ្ធ ដើម្បី​ដំណើរការ​ល្អ និង​ស្វាហាប់​នៅ​កន្លែង​ការងារ។ តែ​បើ​ក្នុង​បន្ទប់​ធ្វើការ មាន​ខ្យល់​មិន​ល្អ ប៉ះពាល់​ដល់​ខួរក្បាល នោះ​លទ្ធផល​ការងារ ក៏​ប្រហែល​មិនសូវ​ល្អ​នោះដែរ។

មាន​ការសិក្សា​ចំនួន ៨ ធ្វើឡើង​ក្នុង​គោលបំណង​បញ្ជាក់​ថា តើ​មាន​អ្វីកើតឡើង​ក្នុង​ការគិត​របស់​មនុស្ស​ ពេលនៅ​ជាមួយ​ខ្យល់​មិនល្អ? ពិសេស​ នៅតាម​សាលា និង​ការិយាល័យ។

បណ្ឌិត William Fisk សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ California បញ្ជាក់​ថា បញ្ហា​គួរឲ្យ​ព្រួយបារម្ភ​ក្នុង​ការសិក្សា គឺ​កាបូនឌីអុកស៊ីត ជា​សមាសធាតុ​មាន​ច្រើនជាងគេ នៅ​ក្នុង​ខ្យល់ពុល ប៉ះពាល់​ដល់​មុខងារ​ការគិត។

លទ្ធផល រកឃើញ​ភាព​ខុសគ្នា​យ៉ាងខ្លាំង​រវាង​ការ​ស្រូប​ខ្យល់​បរិសុទ្ធ និង​ខ្យល់​មិនល្អ។ ការ​ស្រូប​ខ្យល់​បរិសុទ្ធ ធ្វើ​ឲ្យ​​ការគិត​កាន់តែ​ប្រសើរ សម្រាប់​អ្នក​ធ្វើការ។ អ្នកស្រាវជ្រាវ បញ្ជាក់​ថា កន្លែង​ការងារ​មាន​គុណភាព​ខ្យល់​ល្អ មាន​ទិន្នន័យ​វត្ដមាន​បុគ្គលិក​មក​ធ្វើការ​ទៀងទាត់ រួមជាមួយ​ ការ​រៀបចំ​ការងារ​ច្បាស់លាស់ រហ័ស និង​កាន់តែ​ប្រសើរ ពីសំណាក់​​បុគ្គលិក។

ជាមួយ​គ្នានេះ អ្នកស្រាវជ្រាវ ណែនាំ​ឲ្យ​ក្រុមហ៊ុន បង្កើត​ប្រព័ន្ធ​ខ្យល់​ឲ្យ​បាន​ល្អ នៅ​កន្លែង​ការងារ ដោយ​ចាំបាច់​យក​ខ្យល់​បរិសុទ្ធ​ពី​បរិយាកាយ​ខាងក្រៅ​ចូលក្នុង ដោយ​វា​ជួយ​ដល់​សុខភាព និង​ផលិតភាព​របស់​បុគ្គលិក។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 9, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 9, 2019

អ្នកអាចចូលចិត្ត