ថៃ ផ្ដល់​​វ៉ាក់សាំងការពារ​ជំងឺរាក​​​ឲ្យ​​ទារក​នៅ​ឆ្នាំ​ក្រោយ

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

ក្រោយ​សាកល្បង​ជោគជ័យ អាជ្ញាធរ​ថៃសម្រេច​ផ្ដល់​វ៉ាក់សាំង​ប្រភេទ​ថ្មី Rotavirus ដល់​ទារក នៅ​ឆ្នាំ​ក្រោយ។

លោក Thawee Chotipittayasunon សមាជិក​ក្រុមប្រឹក្សា​ជាតិ​វ៉ាក់សាំង បញ្ជាក់​ថា គម្រោង​ផ្ដល់​វ៉ាក់សាំង Rotavirus ដល់​ទារក នឹង​ចាប់ផ្ដើមអនុវត្តនៅ​ឆ្នាំ​២០២០ ក្រោយ​ការ​សាកល្បង​ជោគជ័យ នៅ​តាម​ខេត្ត​ជាច្រើន។ វ៉ាក់សាំង​នេះ ផ្ដល់​ឲ្យ​ទារក ចំនួន ៣ដង ដោយ​លើកទី១ ពេល​ទារក​អាយុ ២​ខែ លើក​ទី២ ពេល​ទារក​អាយុ ៤​ខែ និង​លើក​ទី៣ ពេល​ទារក​អាយុ ៦​ខែ។

វ៉ាក់សាំង​នេះ សម្រាប់​បង្ការ​ការ​ឆ្លងមេរោគ Rotavirus ដែលបង្ក​ឲ្យ​មាន​រលាក​ខ្លាំង នៃ​ផ្នែកពោះវៀន​ខាង​លើ ដោយ​បង្ហាញ​រោគសញ្ញា ដូចជា​រាក ក្អួត និង​ខ្វះជាតិ​ទឹក។ មេរោគ Rotavirus អាច​ឆ្លង​តាមរយៈ​ការ​ប៉ះពាល់​​ជាមួយ​អ្នក​ឆ្លង​មេរោគ​នេះ។ ក្មេងៗ ភាគច្រើន ឆ្លងមេរោគ​នេះតាមរយៈ​ប្រដាប់ប្រដា​លេង​មិន​ស្អាត និង​អាហារ​ផ្ទុក​សារធាតុ​មិន​ល្អ។ នៅ​ឆ្នាំ២០១៧ ពលរដ្ឋ​ថៃ ប្រមាណ ១​លាន​នាក់ ឆ្លងមេរោគ​នេះ ដោយ​ស្លាប់ ៤​នាក់ ហើយ​មាន ៣​នាក់​ជា​កុមារ។

ក្រុមប្រឹក្សា​ជាតិ​វ៉ាក់សាំង​ថៃ នៅ​មាន​មហិច្ឆតា ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​សួត (IPD) ដល់​ពលរដ្ឋខ្លួន​ទៀត ដោយ​អាច​ធ្វើឡើង​នៅ​ឆ្នាំ​ ២០២១។ វ៉ាក់សាំង​នេះ ជួយ​កាត់បន្ថយ​ការ​ឆ្លងមេរោគ​តាម​ផ្លូវ​ដង្ហើម ប៉ុន្ដែ​វា​ក៏មាន​តម្លៃ​ថ្លៃដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សា​យោបល់ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 24, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 24, 2019

អ្នកអាចចូលចិត្ត