ថ្នាំ​កម្ចាត់​មុន អាច​ជួយ​ការពារ​ជំងឺ​គាំងបេះដូង និង​ដាច់សរសៃ​ឈាម​ខួរក្បាល

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ជំងឺ​គាំងបេះដូង និង​ដាច់សរសៃ​ឈាម​ខួរក្បាល កើតឡើង​ដោយសារ​មាន​កំណក ក្នុង​សរសៃឈាម​អាកទែ។ ថ្មីៗ​នេះ អ្នកវិទ្យាសាស្ត្រ រកឃើញ​ថា ថ្នាំ​កម្ចាត់​មុន អាចជួយ​មិន​ឲ្យ​មាន​កំណក​ក្នុង​សរសៃ​ឈាម​អាកទែ ដែល​បង្ក​ជាជំងឺ​គាំងបេះដូង និង​ដាច់សរសៃ​ឈាមខួរក្បាល។

ការ​សិក្សា​នេះ ធ្វើឡើង​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Cambridge និង​សាកលវិទ្យាល័យ King’s College London របស់​អង់គ្លេស។

បញ្ហា​កំណក​ក្នុង​សរសៃ​ឈាម កើតឡើង​ដោយសារ​កង្វះ​កាល់ស្យូម ក្នុង​សរសៃឈាម បណ្ដាល​ឲ្យ​ឈាម​ពិបាក​ហូរ ទៅ​កាន់​សារពាង្គកាយ​សំខាន់ៗ។ ដូច្នេះ អ្នកស្រាវជ្រាវ ចង់ដឹង​ថា អ្វីបង្ក​មាន​កំណក​កាល់ស្យូម នៅ​ក្នុង​សរសៃ​ឈាម​អាកទែ។

ពាក់ព័ន្ធ​ចម្ងល់​នេះ មាន​ការសិក្សា​ពីមុន រកឃើញ​ អង់ហ្ស៊ីម PAR ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​ជុសជុល DNA ក្នុង​កោសិកា លេចចេញ​ខាងក្រៅ​កោសិកា និង​មាន​តួនាទី​សំខាន់​ជួយ​ដល់​ឆ្អឹង។ អង់ហ្ស៊ីម​នេះ លេចចេញ ក្រោយ​ការ​បំបែក DNA ដែល​ពាក់ព័ន្ធ​ជាមួយ​ការ​ធ្វើឲ្យ​មាន​កំណក​នៃ​ឆ្អឹង និង​សរសៃ​អាកទែ។ ដូច្នេះ អ្នកស្រាវជ្រាវ ឈាន​ដល់​ការ​ទាញ​ទ្រឹស្តី​មួយ គឺ​អង់ហ្ស៊ីម PAR ធ្វើឲ្យ​សារពាង្គកាយ​ផលិត​សមាសធាត​រ៉ែ (Biomineralisation) ដែល​នាំឲ្យ​មាន​កំណក​ក្នុង​សរសៃ​ឈាម​អាកទែ។

បន្ទាប់​មកទៀត អ្នកស្រាវជ្រាវ បាន​ស្វែងរក​មធ្យោបាយ ដើម្បី​រារាំង​កុំឲ្យ​កើតមាន​អង់ហ្ស៊ីម PAR។ អ្នកស្រាវជ្រាវ កំណត់​ម៉ូលេគុល​ចំនួន ៦ ដោយ​មាន​ទាំង​ម៉ូលេគុល Minocycline ដើម្បី​យក​ធ្វើ​តេស្ដ​លើ​សត្វ​កណ្ដុរ រារាំង​ការកើត​មាន​អង់ហ្ស៊ីម PAR។ លទ្ធផល បង្ហាញ​ថា Minocycline ដែល​ជា​ថ្នាំ​បំបាត់​ការឈឺចាប់ មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការ​បង្ការ​ការកើត​មាន​អង់ហ្ស៊ីម PAR នាំ​ឲ្យ​មាន​កំណក​ក្នុង​សរសៃ​ឈាម។ គួរបញ្ជាក់​ថា Minocycline ជា​ប្រភេទ​ថ្នាំ ប្រើ​សម្រាប់​ព្យាបាល​មុន

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 12, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 12, 2019

អ្នកអាចចូលចិត្ត