ឥឡូវ​នេះ ​មាន​វិធី​​បម្លែង​ឈាម​គ្រប់ប្រភេទ ទៅ​ជា​ឈាម O បាន

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

គ្នាយើង ភាគច្រើន ប្រហែល​ជា​ដឹង​ហើយ​ថា ឈាម​ប្រភេទ O អាច​បញ្ចូល​ទៅ​ឲ្យ​ក្នុង​ខ្លួន​មនុស្ស​បាន មិន​ថា ពួកគេ​មាន​ឈាម​ប្រភេទ A ប្រភេទ B ឬ ប្រភេទ AB នោះទេ។ ដូច្នេះ របក​គំហើញ​ថ្មី​មួយ ដែល​អ្នកវិទ្យាសាស្ត្រ អាច​បំលែង​ឈាម​គ្រប់ប្រភេទ ទៅ​ជាឈាម​ប្រភេទ O ពិតជា​ជួយ​មនុស្ស​ជាច្រើន ដែល​បាត់បង់ និង​ត្រូវការ​ឈាម។

របកគំហើញ​ថ្មី រកឃើញ​ដោយ​អ្នកវិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យ British Columbia របស់​កាណាដា។

ឈាម​គ្រប់ប្រភេទ​ខុសគ្នា ដោយសារ​ប្រភេទ​ស្ករ រកឃើញ​លើ​ផ្ទៃកោសិកា​ឈាម​ក្រហម តែ​ឈាម​ប្រភេទ O គ្មាន​ប្រភេទ​ស្ករ​ណាមួយ​នោះទេ។ ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្រ ដឹង​ថា អង់ស៊ីម​មួយ​ចំនួន អាច​រំលាយ​ស្ករ ចេញ​ពី​កោសិកា​ឈាម​ប្រភេទ A ប្រភេទ B និង​ប្រទេស AB និង​បំលែង​ប្រភេទ​ក្រុមឈាម​ទាំង​នេះ ទៅ​ជា​ឈាម​ប្រភេទ O បាន។ អ្នកវិទ្យាសាស្ត្រ រកឃើញ​ថា អង់ស៊ីម​បាក់តេរី​ក្នុង​ពោះវៀន​មនុស្ស មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ជាងគេ។

បំពង់រំលាយ​អាហារ​របស់​មនុស្ស មាន​ប្រភេទ​ស្ករ​ដូចគ្នា​នឹង​ស្ករ ដែល​រកឃើញ​លើ​កោសិកា​ឈាម។ ស្ករ​ក្នុង​បំពង់​រំលាយ​អាហារ ត្រូវ​អង់ស៊ីម​បាក់តេរី​ក្នុង​កាក​សំណល់​ដែល​នៅ​ក្នុង​ពោះវៀន រំលាយ ដើម្បី​ងាយស្រួល​ក្នុង​ការ​រំលាយ។ ដូច្នេះ អ្នកវិទ្យាសាស្ត្រ បាន​បំបែក​យក​អង់ស៊ីម​នេះ និង​ប្រើ​វា ដើម្បី​រំលាយ​ស្ករ​ក្នុង​ឈាម ដោយ​មធ្យោបាយ​កាន់តែ​មាន​ប្រសិទ្ធភាព។

ឈាមប្រភេទ O Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

សមិទ្ធផល​​ថ្មី​នេះ គឺ​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៨ ប៉ុន្ដែ​ទើបចេញ​ផ្សាយ​ ជា​ផ្លូវការ​ លើ​កាសែត​វេជ្ជសាស្ត្រ Nature Microbiology នា​ដើម​ខែ​មិថុនា ២០១៩ ក្រោយ​បន្ថែម​ការ​ស្រាវជ្រាវ​ ដើម្បី​ឲ្យ​ប្រាកដ​ថា ពិត​ជា​អ្នក​បម្លែង​ឈាម​គ្រប់​ប្រភេទ​ទៅ ប្រភេទ O បាន​មែន។

ជំហាន​បន្ទាប់ ក្រុម​អ្នកវិទ្យាសាស្ត្រ នឹង​យក​អង់ស៊ីម តេស្ដ​សាកល្បង​ក្នុង​មន្ទីរពិសោធន៍ ដើម្បី​ស្វែងរក​ពីផល​ប៉ះពាល់​នានា នៃ​ការ​បំលែង​ឈាម។ ប្រសិន​គ្មាន​ផលប៉ះពាល់​រកឃើញ​ទេ នោះ​របក​គំហើញ​ថ្មី​នេះ នឹង​អាច​ជួយ​មនុស្ស​ដែល​បាន​បាត់បង់ និងត្រូវការ​ឈាម បាន​កាន់តែ​ប្រសើរ។

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 14, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 14, 2019

អ្នកអាចចូលចិត្ត