សូណា ជួយ​បេះដូង និង​សម្ពាធ​ឈាម ដូច​ហាត់ប្រាណ​ដែរ

ដោយ ត្រួតពិនិត្យដោយ ម៉ីសន សុភា

បើ​រវល់ និង​ហត់​ពេញ​មួយ​សប្ដាហ៍ ហើយ​ដល់​ថ្ងៃ​សម្រាក សៅរិ៍-អាទិត្យ ខ្ជិល​បញ្ចេញ​កម្លាំង​ហាត់ប្រាណ​ទៀត យើង​អាច​ទៅ​សូណា​ក៏បាន ព្រោះ​វា​មាន​អត្ថប្រយោជន៍​ចំពោះ​បេះដូង និង​សម្ពាធឈាម​ដូចគ្នា។

ការ​រកឃើញ​នេះ គឺ​តាមរយៈ​ការសិក្សា​របស់​សាកលវិទ្យាល័យ Martin-Luther-University Halle-Wittenberg របស់​អាល្លឺម៉ង់។ ការសិក្សា​នេះមានពីរផ្នែក ដោយ​ផ្នែក​ទី១ មាន​ការចូលរួម​ពី​មនុស្ស ១៩​ នាក់ អង្គុយ​សូណា ២៥​ នាទី បន្ទាប់​មក ​ពិនិត្យ​លើ​អត្រា​បេះដូង និង​សម្ពាធឈាម​របស់​ពួកគេ។ លទ្ធផលបញ្ជាក់​ថា អត្រា​សម្ពាធ​ឈាម និង​បេះដូងរបស់​ពួកគេ កើនឡើង។

ផ្នែក​ទី២ ការសិក្សាធ្វើឡើង​លើ​អ្នកចូលរួម​ហាត់ប្រាណ ដោយ​ម៉ាស៊ីន​ទាញខ្សែ (Rowing Machine) បន្ទាប់​មក ពិនិត្យ​លើ​អត្រា​បេះដូង និង​សម្ពាធឈាម​របស់​ពួកគេ។ លទ្ធផលបង្ហាញ​ថា អត្រា​សម្ពាធ​ឈាម និង​បេះដូង​របស់​អ្នកចូលរួម​ហាត់ប្រាណ មាន​កម្រិត​ដូចគ្នា​នឹង​អ្នក​អង្គុយ​សូណា​ដែរ។ អ្នកស្រាវជ្រាវបញ្ជាក់​ថា ការ​អង្គុយ​សូណា ២៥ ​នាទី និង​ហាត់ប្រាណ​ដោយ​ម៉ាស៊ីន​ទាញ​ខ្សែ បញ្ចេញ​ថាមពល ១០០​ វ៉ាត់​ដូចគ្នា។

អត្ថបទពាក់ព័ន្ធ៖

ទោះយ៉ាងណា អ្នកស្រាវជ្រាវបញ្ជាក់​ថា ការ​បញ្ចេញ​ញើសពេល​អង្គុយ​សូណា មិន​ជួយ​ឲ្យ​ស្រក​ទម្ងន់ ដូច​ការ​ហាត់ប្រាណ​នោះ​ទេ ដោយសារ​វាពុំ​មាន​សកម្មភាព​សាច់ដុំ​នោះទេ។

ក្នុង​ករណី​មាន​ណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ​ឬព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 15, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 16, 2019

អ្នកអាចចូលចិត្ត