backup og meta

ទម្លាប់ចូលគេងមិនទៀងទាត់ ងាយកើតជំងឺ៣មុខ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 03, 2019

    ទម្លាប់ចូលគេងមិនទៀងទាត់ ងាយកើតជំងឺ៣មុខ

    ការគេង ចាំបាច់​ណាស់​សម្រាប់​សុខភាព​របស់យើង ដោយវាជួយឲ្យ​ភ្នែក និងខួរក្បាល​យើង​សម្រាក និង​ជួយបង្កើន​ថាមពល​ក្នុងខ្លួនឡើងវិញ​។ គ្នាយើង ភាគច្រើនក៏បានដឹង​ដែរ​ថា គេមិនគ្រប់គ្រាន់ប៉ះពាល់​ដល់សុខភាព ហើយ​បើមាន​ទម្លាប់​ចូលគេង​មិនទៀងទាត់​ទៀត វាពាក់ព័ន្ធ​នឹង​ជំងឺ ៣​ មុខ។

    ការសិក្សារបស់​អាមេរិក រកឃើញថា អ្នក​ទម្លាប់ចូល​គេងមិន​ទៀងទាត់ ប្រឈម​ការវិវត្ត​កើត​ជំងឺ​ធាត់ ជំងឺ​លើសឈាម និង​ជំងឺទឹកនោមផ្អែម។ ការសិក្សានេះ អ្នកស្រាវជ្រាវ ផ្ដោត​លើ​បម្រែបម្រួល​ការគេង ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ខុសពី​ការសិក្សា​មុនៗ ដែល​ផ្ដោត​លើ​ការគេងមិន​គ្រប់គ្រាន់។ ការសិក្សានេះ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវមកពី​មន្ទីរពេទ្យស្ត្រី Brigham និង​សាលាវេជ្ជសាស្ត្រ Harvard នៅ​ក្រុង Boston របស់​អាមេរិក។

    អ្នកស្រាវជ្រាវ មាន​អ្នកជំងឺ ២.០០៣ ​នាក់ នៅ​មជ្ឈមណ្ឌលជំងឺ​ទឹកនោមផ្អែម ហើយ​បានសិក្សា និង​វាយតម្លៃ​លើ​ការគេង​របស់​ពួកគេ រយៈពេល ១​សប្ដាហ៍។ ជាមធ្យម អ្នកជំងឺ គេង ៧​ម៉ោង១៥​នាទី/យប់ និង​ចូលគេង​នៅម៉ោង ១១:៤០​នាទី។ ប៉ុន្ដែ ២/៣ នៃ​អ្នកជំងឺ មាន​បម្រែបម្រួល​រយៈពេល​គេង ជាង ១​ម៉ោង ហើយ ៤៥% នៃ​អ្នកជំងឺនេះ មាន​បម្រែបម្រួល​ពេលចូលគេង ជាង ១​ម៉ោង​ផងដែរ។

    លទ្ធផល រកឃើញថា អ្នកជំងឺ ៧០៧​ នាក់ ឬ ៣៥% មានរោគសញ្ញា​មេតាប៉ូលិស ឬមេតាប៉ូលិស​ខុសប្រក្រតី​ច្រើនប្រភេទ ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺបេះដូង រួមទាំង​បង្កើន​សម្ពាធឈាម ជាតិស្ករខ្ពស់​ក្នុងឈាម និង​ជំរុញឲ្យ​មាន​ខ្លាញ់​ជុំវិញ​ចង្កេះ។

    អត្ថបទពាក់ព័ន្ធ៖

    អ្នកជំនាញថា មូលហេតុដែល​បម្រែម្រួល​ការគេង ប៉ះពាល់​សុខភាព​មេតាប៉ូលិស ប្រហែល​ពាក់ព័ន្ធ​នឹង​ម៉ោង​ជីវសាស្ត្រ ដែល​ជាយន្ដការ​ខាង​ក្នុង​សារពាង្គកាយ គ្រប់គ្រង​លើ​បម្រែបម្រួល​មេតាប៉ូលិស។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម