នារីម្នាក់ទៅដើរលេងស្រុកគេ ចាក់សាក់លេង បែរឆ្លងរោគ ប៊ិះកាត់ដៃចោល

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

និយាយរឿង​ចាក់សាក់ ស្រុកខ្មែរ​យើង ក៏សម្បូរ​ដែរនាពេល​បច្ចុប្បន្ន ដោយខ្លះគ្រាន់តែ​ចាក់សាក់​លេង ហើយ​លុប​ចោលវិញ។ រឿងចាក់ ឬគូរសាក់នេះ គួរប្រុងប្រយ័ត្នេះ ព្រោះមាន នារី​ម្នាក់​ទៅ​លេង​អេហ្ស៊ីប ហើយ​បាន​ចាក់សាក់ Henna តែបែរជា​ឆ្លងមេរោគ ប៊ិះត្រូវ​កាត់​ដៃចោល​តែម្ដង។

នាង Brooke Crannaford ជនជាតិ​អូស្រ្តាលី វ័យ ២៦​ឆ្នាំ បាន​ទៅលេង​ភូមិ Aswan ជាប់ទន្លេ​នីល ក្នុង​ប្រទេស​អេហ្ស៊ីប។ ពេលនោះ នាង​បាន​សម្រេច​ចាក់សាក់លេង (សាក់​ប្រភេទ​ផ្កា Henna) ដោយ​មាន​ស្រ្តី​នៅ​ក្នុង​ភូមិ ជាអ្នកចាក់​រូបសាក់ តម្លៃ ៥ ដុល្លារ។

នាង​បន្ដថា ប៉ុន្មាន​ម៉ោង​ក្រោយ​សាក់លេចចេញ​រូបរាង នាង​ចាប់ផ្ដើម​មាន​អារម្មណ៍​រមាស់ដៃ ហើយ​ស្ថានភាព​កាន់តែ​អាក្រក់ៗទៅ រហូត​ក្លាយ​ជាពងបែក។ នាង​បាន​ប្រញាប់ទៅ​ជួប​ពេទ្យ ហើយ​រកឃើញ​ថា នាង​ឆ្លង​មេរោគ​លើ​ស្បែក (មេរោគ Cellulitis កម្រិត​៣)។ នាងបាន​ចំណាយ​ពេល ៣​សប្ដាហ៍ ទម្រាំ​របួសនេះ ជាសះស្បើយ។

អត្ថពាក់ព័ន្ធ៖ មុនសាក់ចិញ្ចើម គួរដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ

ចំណែក​វេជ្ជបណ្ឌិត​អូស្ត្រាលី ព្រមាន​ថា អ្នកទៅ​ដើរលេង​ក្រៅប្រទេស គួរដឹង​ពី​គ្រោះថ្នាក់​នៃ​ការ​ចាក់​សាក់ Henna។ ក្មេងៗ អាច​ចាក់​សាក់​ដែល​អាច​លុប​បាន​មួយ​នេះ ប៉ុន្ដែ​វាមិនដូច​នៅ​អូស្ត្រាលី​ឡើយ ព្រោះ​នៅបរទេស សារធាតុ​នៅ​ក្នុង​ថ្នាំ​សាក់ មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ និង​អាច​មាន​ប្រតិកម្ម​ខ្លាំង។

ចាក់សាក់

ថ្នាំសាក់ Henna ដែល​ស្រីៗ និយម​ចាក់​លើដៃ មាន​ផ្ទុក​សារធាតុ Paraphenylenediamine ជា​សារធាតុ​ពុល​ខ្លាំង បង្ក​ឲ្យ​រលាក និង​ក្លាយជា​ពងបែក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 12, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 12, 2019

អ្នកអាចចូលចិត្ត