backup og meta

សំបកស៊ុត មានប្រយោជន៍ខ្លាំងចំពោះឆ្អឹង និងធ្មេញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 15, 2019

    សំបកស៊ុត មានប្រយោជន៍ខ្លាំងចំពោះឆ្អឹង និងធ្មេញ

    សំបក​ស៊ុត ដែលយើង​តែង​​តែ​បោះចោលនោះ បែរ​ជា​ត្រូវ​ក្រុមអ្នក​វិទ្យាសាស្រ្ត​រកឃើញថា មាន​ប្រយោជន៍​ខ្លាំង​ សម្រាប់​​ការ​បណ្តុះ ជួស​ជុល ​ពង្រឹង​ឆ្អឹង និង​ធ្មេញ​ឲ្យ​បាន​រឹង​មាំ​។

    ក្រុម​អ្នក​វិទ្យាសាស្រ្ត មក​ពី​សាកលវិទ្យាល័យ Massachusetts សហរដ្ឋអាមេរិក ដឹក​នាំ​ដោយ វេជ្ជបណ្ឌិត Gulden Cami-Unal បាន​ពិសោធ​សាក​ល្បង ល្បាយ​សារធាតុ​អន្ធិល Hydrogel Matrix និង Gelatin Hydrogel លាយ​ជា​មួយ​សំបក​ស៊ុត សម្រាប់​​ព្យាបាល​​ឆ្អឹង​សត្វ​កណ្តុរ ដែល​ជា​លទ្ធផល កោសិការ​ឆ្អឹង​​សត្វ​កណ្តុរ គឺ​លូត​លាស់​ ជា​សះ​បានឆាប់រហ័ស និង​មាន​សុខភាព​រឹង​​មាំ​​ទៀត​ផង​។

    លទ្ធផល​នេះ នាំ​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ សង្ឃឹម​​យ៉ាង​មុត​មាំ​ នឹង​អាចប្រើ​​តិចនិក​​នេះ ​ជួយ​ព្យាបាល​មនុស្ស​បាន​ដូច​​គ្នា ជា​ពិសេស​ បញ្ហា​ឆ្អឹង​ពុក​ ដោយ​សារ​កត្តាអាយុ​ ជំងឺ ឬ​របួស ខណៈក្រុមអ្នកស្រាវជ្រាវ​អះអាង​ទៀត​ថា វិធី​សាស្រ្ត​នេះ ក៏​​ជួយ​ដល់​បរិស្ថាន​មួយ​ផ្នែក​ផង​ដែរ។

    តាម​ការ​ស្រាវជ្រាវ​កន្លង​មក ធ្វើ​ឡើង​នៅអង់គ្លេស តាម​រយៈ​មន្ទីរពេទ្យ Bradford  រក​ឃើញ​ថា សំបក​ស៊ុត ក៏​អាច​ជួយ​ព្យាបាល​ស្បែក ដែល​របួស​រយៈ​ពេល​យូរ​ ព្រោះ​ក្នុងសំបក​ស៊ុត​ មាន​ផ្ទុក​​សារធាតុ​ប្រូតេអ៊ីន ដែល​ស្បែក​ត្រូវ​ការ និង​ជួយ​ឲ្យ​ស្បែក​ឆាប់​ជា​សះ​ពី​របួស​ទៀត​ផង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

    Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jul 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម