កូនពៅ ភាគច្រើន​ច្រឡើម ប៉ុន្តែស្អាត និងសុខភាពល្អ​ ជាងកូនដំបូង ព្រោះហេតុផលទាំងនេះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 03/09/2019
Share now

ក្នុង​ផ្នត់​គំនិត​សង្គម កូនបងគេ ឬ​យើង​និយម​ហៅ​ថា កូនដំបូង ភាគច្រើន មាន​គំនិត​ចាស់ទុំ សុភាព រម្យទម​ជាងគេ ចំណែក​កូនពៅ​វិញ ភាគច្រើន រពឹស ច្រឡើម​ជាងគេ។ ប៉ុន្ដែ​ការសិក្សា​មួយ រកឃើញ កូនពៅ ភាគច្រើន មាន​សុខភាព​ល្អ និង​ស្អាត ជាង​កូន​បងបង្អស់របស់គេ មិន​ថា ប្រុស ឬ​ស្រីទេ។

ការសិក្សា​នេះ ធ្វើឡើង​នៅ​ក្នុង​ប្រទេស​ណូវ៉ែលហ្សេឡង់ លើ​បងប្អូន ចំនួន ១៣.៤០០​គូ ហើយ​រកឃើញ​ថា កូន​បង​បង្អស់ ប្រឈម​ការ​លើស​ទម្ងន់ រហូត​ដល់ ៣​ដង បើធៀប​នឹង​កូនពៅ ។ សាស្ត្រាចារ្យ Sandra Black មកពី​សាកលវិទ្យាល័យ Columbia របស់​អាមេរិក បញ្ជាក់​ថា ភាពខុស​គ្នា​នេះ ដោយសារ​ពេល​ពពោះ​ដំបូង សរសៃ​ឈាម​របស់​ម្ដាយ​នៅ​មាន​លក្ខណៈ​តូច ដូច្នេះ​ការ​បញ្ជូន​សារធាតុ​បំប៉ន​ទៅ​ចិញ្ចឹម​ទារក​ក្នុង​ស្បូន ក៏តិច​ដែរ ។ ចំណែក​ការពពោះ​បន្ទាប់ សរសៃ​ឈាម​របស់​ម្ដាយ មាន​លក្ខណៈ​ធំជាង​មុន ដូច្នេះ​ការ​បង្កើន​​លំហូរ​ឈាម និង​សារធាតុ​បំប៉ន ទៅ​ទារក​ក្នុង​ស្បូន ក៏បាន​ច្រើន​ជាង​មុន​ដែរ។

សាស្ត្រាចារ្យ​ដដែល​បន្ថែម​ថា លំហូរ​សារធាតុ​បំប៉ន​តិច ទៅ​ចិញ្ចឹម​ទារក​ក្នុង​ស្បូន ប៉ះពាល់​ដល់​ការ​កំណត់​​រាងកាយ ដោយ​បណ្ដាល​ឲ្យ​រាងកាយ​រក្សា​ទុក​ជាតិ​ខ្លាញ់​កាន់តែ​ច្រើន ពេល​ពេញ​វ័យ។

ក្រៅពី​ប្រឈម​នឹង​បញ្ហា​លើស​ទម្ងន់​ហើយ កូនបង(កូនដំបូង) ក៏​ប្រឈម​នឹង​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម ដោយសារ​រាងកាយ​របស់​កូនទី១នេះ មិន​ឆ្លើយតប​ជាមួយ​អាំងស៊ុយលីន ដែល​ជាអ័រម៉ូន ជួយ​កោសិកា​សាច់ដុំ ដុត​ជាតិ​ស្ករ​ក្នុង​ឈាម។ អ្នកវិទ្យាសាស្ត្រ បញ្ជាក់​ថា សុខភាព​កូនបងបង្អស់​​ខ្សោយ ដោយសារ​ពួកគេ​ទទួល​បាន​សារធាតុ​បំប៉ន​តិច ពេល​នៅ​ក្នុង​ស្បូន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អ្នកអាចចូលចិត្ត

    កត្តា​ធំៗ៤យ៉ាង​ ​ជំរុញឲ្យកើត​ជំងឺ​មហារីក​ច្រមុះ

    មហារីកច្រមុះ- សម្រាប់​ជំងឺ​មហារីក វា​អាច​កើត​ឡើង​បាន​ស្ទើរ​តែ​គ្រប់​កន្លែង​លើ​រាង​កាយ រីឯជំងឺមហារីកច្រមុះកើតឡើងបាន​ដោយសារតែកត្តា.....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ពីមុនជំងឺនេះកើតតែលើមនុស្សចាស់ទេ តែក្មេងៗសម័យឥឡូវក៏ប្រឈមដែរ

    ទឹកនោមផ្អែម - អ្នកជំនាញថា ក្នុងសម័យ​ទំនើបដូចបច្ចុប្បន្ន​នេះ ក្មេងៗ សុទ្ធ​តែ​អាច​ប្រឈមនឹងកើតជំងឺសាហាវដែលភាគច្រើនធ្លាប់តែកើតលើ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ធ្លាយក្រពះ បណ្តាលមកពីកត្តាអ្វីខ្លះ?

    ធ្លាយក្រពះ - ធ្លាប់​តែ​លឺ​ថា អ្នក​នេះ​ធ្លាយ​ក្រពះ ឬ​អ្នក​នោះ​ធ្លាយ​ក្រពះ តែ​មាន​ដឹង​អត់​ថា ការ​ធ្លាយ​ក្រពះ​នេះ បណ្តាល​មក​ពី​កត្តា​អី​ឲ្យ​ប្រាកដ?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    កើតទឹកនោមផ្អែម ផឹកភេសជ្ជៈកំប៉ុងគ្មានជាតិស្ករច្រើនបានមែនទេ?

    ទឹកនោមផ្អែម - ទោះបីជានៅលើកំប៉ុងមានដាក់ថា គ្មានជាតិស្ករក៏ដោយ តែប្រសិនបើអ្នកជំងឺទឹកនោមផ្អែមញ៉ាំច្រើន វានៅតែអាចបណ្តាលឲ្យមាន...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា