ប្រព័ន្ធសុខាភិបាលថៃ ឈរលំដាប់ទី៦ ក្នុងពិភពលោក

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ប្រទេសថៃ កំពុង​ទទួល​ការកត់​សម្គាល់ និង​ទំនុកចិត្ត​ពី​ពិភពលោក​កាន់តែ​ខ្លាំង​ថែមទៀត​ហើយ សម្រាប់​គុណភាព​​សេវាសុខាភិបាល ក្រោយ​ទស្សនាវដ្ដី​អាមេរិក CEOWORLD ដាក់​ប្រទេស​អាស៊ាន​មួយ​នេះ មានចំណាត់ថ្នាក់ល្អបំផុតលំដាប់​ទី៦ ក្នុង​បញ្ជី​ប្រទេស​មាន​ប្រព័ន្ធ​សុខាភិបាល​ល្អបំផុត។

លោក Anutin Charnvirakul រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ថៃ ថា ចំណាត់ថ្នាក់នេះ ជា​សក្ខីភាព​មួយ​នៃ​ជោគជ័យ​របស់​ប្រទេស​ថៃ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល។ ទោះយ៉ាង​ណា លោករដ្ឋមន្រ្តី​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​អាច​ស្កប់ស្កល់​ត្រឹមប៉ុណ្ណឹងទេ ដោយសារ​ចំណាត់ថ្នាក់ មិនមែន​ជា​បញ្ហា​សំខាន់​ខ្លាំង​ដូច​អ្វី​ដែល​ក្រសួង​អនុវត្ត​កាតព្វកិច្ច ដើម្បី​ការពារ​សុខភាព​សាធារណៈ។

យោងតាម​ចំណាត់ថ្នាក់​របស់ CEOWORLD ប្រទេស​ថៃ ស្ថិតក្នុង​ចំណោម​ប្រទេស​អាស៊ី​មួយ​ចំនួន ឈរ​នៅ​កំពូល​តារាង ដូចជា ប្រទេស​កូរ៉េខាងត្បូង ឈរ​​ចំណាត់ថ្នាក់​ទី២ និង​​​ជប៉ុន​​ ចំណាត់ថ្នាក់​ទី៣។ រីឯ​ប្រទេស​សិង្ហបុរី ឈរនៅ​ចំណាត់​ទី២៤ ក្នុង​តារាង។

គួរបញ្ជាក់​ថា សុចនាករ​ការ​ថែទាំ​សុខភាព គឺជា​ការ​វិភាគ​ស្ថិតិ​គុណភាព​ទាំង​ស្រុង​នៃ​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាព​អ្នកឯកទេស តម្លៃ ការ​ទទួល​បាន​ថ្នាំ​មាន​គុណភាព និង​ការ​ត្រៀម​ខ្លួន​របស់​រដ្ឋាភិបាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 10, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 10, 2019

អ្នកអាចចូលចិត្ត