ផ្សែងពុលខ្លាំង ម៉ាឡេស៊ី បិទសាលារៀន៤០០ និងបញ្ជូនម៉ាស៥០ម៉ឺន ឲ្យពលរដ្ឋ

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

ដើមឆ្នាំ​នេះ ​ផ្សែងពុលគ្របដណ្ដប់​លើ​ដែន​អាកាស​​ថៃ ធ្វើឲ្យ​អាជ្ញាធរ​ឈឺក្បាល​មិន​ស្ទើរ ពេល​នេះ រដ្ឋ  Sarawak ប្រទេស​ម៉ាឡេស៊ី ឯណេះ​វិញ ក៏កំពុង​រង​ការ​គ្របដណ្តប់​ដោយ​ផ្សែងពុល ដែល​សាយភាយ​មកពី​ការ​ឆេះព្រៃ នៅ​កោះ​សូម៉ាត្រា របស់​​​ឥណ្ឌូណេស៊ី។

ក្រោយ​ការ​សាយភាយ​ ភ្លាមៗ​អាជ្ញាធរ​ម៉ាឡេស៊ី ម្សិលមិញ​សម្រេច​បិទ​សាលារៀន ចំនួន ៤០៩​ កន្លែង និង​បញ្ជូន​ម៉ាស ៥០​ម៉ឺន ទៅ​ឲ្យ​ពលរដ្ឋ​នៅ​រដ្ឋ Sarawak។ ស្រុក​មួយក្នុង​រដ្ឋនេះ ត្រូវ​អាជ្ញាធរ​អះអាង​ថា មាន​កម្រិតខ្យល់ពុល ដល់ ២០១ ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។

ចំណែក​អាជ្ញាធរ​សិង្ហបុរី ក៏បាន​ប្រកាស​ដែរ​ថា ស្ថានភាព​ផ្សែង អាច​ឈាន​ដល់​កម្រិត​គ្រោះថ្នាក់​​ ក្នុង​រយៈពេល ២៤​ ម៉ោង​ទៀត បើសិន​ខ្យល់បន្ត​បោកបក់​ផ្សែង​ពី​ប្រទេស​ឥណ្ឌូណេស៊ី បន្ថែម​ទៀត។ អាជ្ញាធរក៏ណែនាំ​ឲ្យ​អ្នក​មាន​បញ្ហា​មិនស្រួល​ខ្លួន ទៅ​ទទួល​ការព្យាបាល​ផងដែរ។

អត្ថបទពាក់ព័ន្ធ៖

ពាក់ព័ន្ធ​នឹង​ការ​កើនឡើង​ផ្សែងពុល​នេះ អាជ្ញាធរ​ឥណ្ឌូណេស៊ីបាន​បដិសេធ​ព័ត៌មាន ដែល​ថា ផ្សែងពុល សាយភាយ​ចេញ​ពី​ការ​ឆេះព្រៃ នៅ​កោះ​សូម៉ាត្រា។ អាជ្ញាធរ​ឥណ្ឌូណេស៊ី បញ្ជាក់​ថា ក្នុង​តំបន់ មាន​តំបន់ក្តៅ (Hotspots) ប្រមាណ ២.៥០០ ​ទីតាំង ដោយ​តំបន់​ទាំង​នោះ មាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប៉ាពួញូហ្គីណេ វៀតណាម ទីម័រ និង​ថៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 10, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 11, 2019

អ្នកអាចចូលចិត្ត