កាមេរ៉ា iPhone 11 ទើបចេញថ្ងៃមុនបង្កបញ្ហាដល់អ្នកកើតជំងឺមួយប្រភេទ

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ម្សិលមិញ ក្រុមហ៊ុន Apple បាន​បង្ហាញ​ជាផ្លូវការ​នូវ​ទូរស័ព្ទ iPhone 11 ដោយមាន ៣​ប្រភេទគឺ iPhone 11, iPhone 11 Pro និង iPhone Pro Max។ អ្វីដែល​អ្នក​តាមដាន​ទូរស័ព្ទ ភាគច្រើន ចាប់​អារម្មណ៍ ក៏ដូច​បណ្ដាញ​សង្គម ចែកចាយ​តៗគ្នា គឺ​កាមេរ៉ា ៣​គ្រាប់ នៅ​លើ iPhone 11 Pro និង iPhone Pro Max។

សម្រាប់​អ្នកចូលចិត្ត​ថតរូប ប្រាកដ​ជា​ពេញចិត្ត​ការ​រចនា​គ្រាប់​កាមេរ៉ា ៣​គ្រាប់ របស់ iPhone 11 Pro និង iPhone Pro Max។ ប៉ុន្ដែ​​​កាមេរ៉ា ៣​គ្រាប់​នេះ បែរ​ជា​បង្ក​ការ​ភ័យខ្លាច​ដល់​ក្រុម​អ្នក​ជំងឺ Trypophobia។ ជំងឺ Trypophobia ជា​ជំងឺ​ខ្លាច​រន្ធ ឬប្រហោង​តូច និង​ចង្កោម​នៃ​រង្វង់ ដូចជា សំបុកឃ្មុំ ឈូក ឬ​ប្រដាប់​បាញ់​ទឹកផ្កាឈូក ជាដើម។

អ្នកវិទ្យាសាស្ត្រ​ផ្នែក​រូបភាព Geoff Cole មកពី​សាកលវិទ្យាល័យ Essex ក្នុង​ចក្រភព​អង់គ្លេស បញ្ជាក់​ថា វាហាក់​ចម្លែក​បន្ដិច សម្រាប់​អ្នក​ជំងឺ Trypophobia ដែល​មាន​អារម្មណ៍​មិន​ស្រួល នៅពេល​សម្លឹង​ទៅ​កាន់​ឡែនកាមេរ៉ា ៣​គ្រាប់។ រូបភាព​នេះ អាច​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​ជាច្រើន រហូត​ដល់​កម្រិត​ធ្ងន់ធ្ងរ។

យោង​តាម​សាកលវិទ្យាល័យ Essex ការ​ភ័យខ្លាច​នេះ លេចឡើង ដោយសារ​ការ​ជំរុញ​របស់​លក្ខណៈ​រូបភាព រួមជាមួយ​សរីរាង្គ​នានា ដែល​រងគ្រោះ។ សាកលវិទ្យាល័យ​ដដែល​នេះ រកឃើញ​ថា នៅ​ចក្រភព​អង់គ្លេស មាន​ប្រជាជន ប្រមាណ ១៦% មាន​បញ្ហា Trypophobia នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 12, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 12, 2019

អ្នកអាចចូលចិត្ត