អាមេរិក គ្រោងលែងឲ្យជក់បារីអេឡិចត្រូនិក ក្រោយស្លាប់ច្រើននាក់

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ដោយសារ​បារីអេឡិចត្រូនិក (E-cigarettes) បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​អាមេរិក ៦​នាក់ បាន​ស្លាប់ និង​រាប់​រយ​នាក់ កើត​ជំងឺ​សួត​ធ្ងន់ធ្ងរ ថ្ងៃនេះ រដ្ឋាភិបាល​អាមេរិក បាន​ប្រកាស​ពី​គម្រោង ហាម​ការ​លក់​បារីអេឡិចត្រូនិក ដែល​មាន​រសជាតិ (Flavored E-cigarettes) ទាំងអស់។

រដ្ឋមន្រ្តី​សុខាភិបាល​អាមេរិក Alex Azar បញ្ជាក់​ថា ដោយ​មាន​សំណើរ​ពី​ប្រធានាធិបតី​អាមេរិក រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) កំពុង​រៀបចំ​ឯកសារ ដើម្បី​ដាក់​បម្រាម​លើ​បារីអេឡិចត្រូនិក​ដែល​មាន​រសជាតិ​ទាំង​អស់ លើកលែង​តែ​រសជាតិ​ថ្នាំជក់​ប៉ុណ្ណោះ។ នៅពេល FDA បញ្ចប់​ការ​រៀបចំ​ឯកសារ ក្រសួង​សុខាភិបាល​អាមេរិក នឹង​អនុវត្ត​វិធានការ​តែម្ដង។

មុន​ឈាន​ដល់​ការ​ប្រកាស​គម្រោង​នេះ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ លើកឡើង​ថា “យើង​មាន​បញ្ហា​មួយ នៅ​ក្នុង​ប្រទេស​របស់​យើង វាជាបញ្ហា​ថ្មី ហៅថា ការជក់បារី​អេឡិចត្រូនិក ជាពិសេស វា​បាន​ជ្រៀត​ចូល​ទៅកាន់​កុមារ​មិនដឹង​អី“។

អត្ថបទពាក់ព័ន្ធ៖

គួរបញ្ជាក់​ថា ក្រោយ​ការស្លាប់​មនុស្ស ៦​នាក់ អាជ្ញាធរ​សុខាភិបាល​អាមេរិក កំពុង​ស៊ើបអង្កេត​លើ​ករណី ចំនួន ៤៥០ នៃ​ការ​ជក់​បារីអេឡិចត្រូនិក ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​សួត នៅ​តាម​រដ្ឋ ចំនួន ៣៣។ អាជ្ញាធរ បញ្ជាក់​ថា អ្នកជំងឺ​ខ្លះ បាន​ជក់​បារី​អេឡិចត្រូនិក ដែល​មាន​សារធាតុ​កញ្ឆា ហើយ​ខ្លះ​ទៀត ជក់​បារី​អេឡិចត្រូនិក មាន​សារធាតុ​នីកូទីន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 12, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 12, 2019

អ្នកអាចចូលចិត្ត