នៅអាមេរិក ស្លាប់ ២នាក់ទៀតហើយ ដោយសារមូសខាំ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 19/09/2019
Share now

នៅស្រុក​ខ្មែរយើង ជំងឺ​ដែល​បង្កឡើង​ដោយ​សត្វមូស មាន​ដូចជា ជំងឺ​គ្រុនឈាម គ្រុនចាញ់ និង​គ្រុនឈិ (ភាគច្រើន​ធ្វើ​ឲ្យ​ឈឺ​សន្លាក់) តែបើ​នៅ​អាមេរិក​វិញ សត្វ​មូស បាន​បង្ក​ករណី​ជំងឺ​រលាកខួរក្បាល Eastern equine encephalitis (EEE) ដោយ​ធ្វើ​ឲ្យ​អ្នកជំងឺ​ហើម​ខួរក្បាល និង​ប្រឈម​ខ្ពស់​នឹង​ការ​ស្លាប់។

ក្រសួង​សុខាភិបាល​អាមេរិក បាន​ប្រកាស​ដើមសប្ដាហ៍​នេះ​ថា មនុស្ស ២ នាក់​ទៀត នៅ​រដ្ឋ Michigan បាន​ស្លាប់​ដោយ​ជំងឺ​រលាកខួរក្បាល ខណៈ ២​នាក់​ទៀត មាន​ផ្ទុក​មេរោគ​ជំងឺ​នេះ។ ក្រសួង​ដដែល បញ្ជាក់​ថា តួលេខអ្នក​ស្លាប់​ដោយ​ជំងឺ​រលាកខួរក្បាល បាន​កើនដល់ ៣​នាក់​ហើយ នៅ​រដ្ឋ Michigan។

ជាធម្មជា នៅ​អាមេរិក មាន​ករណី​ជំងឺ​នេះ ពី ៥-១០​ករណី/ឆ្នាំ ដែលវា​​បណ្ដាល​ឲ្យ​អ្នកជំងឺ​ហើម​ខួរក្បាល ហើយ​វា​គំរាមកំហែង​ខ្លាំង ដល់​អាយុ​ជីវិត។ រោគសញ្ញា នៃ​ជំងឺ​នេះ មាន​ដូចជា គ្រុនក្តៅ អស់កម្លាំង ក្អូត ចង់ក្អូត ពី​រយៈពេល ៤-១០​ថ្ងៃ ក្រោយ​មូស​ដែល​មាន​ផ្ទុក​មេរោគ​ខាំ។ ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ អ្នក​ជំងឺ​មានរោគសញ្ញា ដូចជា បាត់បង់​ស្មារតី រាក និង​ហើម​ខួរក្បាល។

អត្ថបទពាក់ព័ន្ធ៖ អាមេរិក រកឃើញវីរុសក្នុងសត្វមូស អាចធ្វើឲ្យកើតជំងឺហើមខួរក្បាល

ជំងឺ​រលាក​ខួរក្បាល Eastern equine encephalitis (EEE) ពុំអាច​ព្យាបាល​បាន​នោះទេ។ បើ​ផ្ទុក​ជំងឺ​នេះ អ្នកជំងឺ អាច​ជួយ​ត្រឹម​បញ្ចូល​ជាតិ​ទឹក ចំណែក​ថ្នាំ​អង់ទីប៊ីយូទិក គ្មាន​ប្រសិទ្ធភាព​ប្រឆាំង​មេរោគ​នោះទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    គ្រឿងការី ផ្តល់ប្រយោជន៍សំខាន់ៗច្រើនយ៉ាងដល់​សុខភាព

    គ្រឿងការី ផ្តល់ប្រយោជន៍ - ដោយ​សារ​ គ្រឿងការី​ មាននូវគ្រឿងទេសច្រើនមុន ធ្វើ​ឱ្យ​​​គ្រឿង​ធ្វើ​ម្ហូប​នេះ ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន ដល់​រាង​កាយ...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ មាន រតនា

    ញ៉ាំថ្នាំថែសម្រស់ផ្តេសផ្តាស ធ្វើឲ្យពោះវៀនមានបញ្ហាអត់?

    ក្រពះ ពោះវៀន - ​មាន​ស្រីៗ ឬបុរស​ៗខ្លះ ចាប់​ផ្តើម​ប្រើ​ប្រាស់​ពពួក​ថ្នាំ​ថែសម្រស់ដែល​ឃើញ​មាន​លក់​នៅ​លើ ​online ចុះមានដឹងអត់ថា វាអាចប៉ះពាល់...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ចូលចិត្តញ៉ាំ​អាហារ​កញ្ចប់​ តិចអត់ដឹងពីផលប៉ះពាល់ទាំងនេះ

    អាហារកញ្ចប់ - ក្រៅ​ពី​ការឡើងមុន ឡើង​ទម្ងន់ និងលើសជាតិស្ករ ការទទួលទានអាហារកញ្ចប់អាច​បណ្តាល​ឲ្យ​ប៉ះពាល់ដល់ប្រព័ន្ធរាងកាយដូចជា...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ចង់ ឬមិនចង់បរិច្ចាគឈាម ត្រូវដឹងរឿងទាំងនេះមុនសិន!

    ផ្តល់ឈាម - ការ​បរិច្ចាគ​ឈាម​គឺ​ទង្វើ​សប្បុរស​មួយ​ដែល​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​បាន ក៏​ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​អាច​...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា