ប្រេងត្នោត ពីម៉ាឡេ កំពុងត្រូវប៉ាន់នៅវៀតណាម ប្រើជំនួសខ្លាញ់ជ្រូកចម្អិនអាហារ

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ដោយ​សារ​មុខ​ម្ហូប​​នៅ​វៀត​ណាម ចម្អិន​ភាគ​ច្រើន ប្រើ​ខ្លាញ់​ មិន​អាច​ខ្វះ​បាន​ ពិសេស​ខ្លាញ់​ជ្រូក ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​សុខាភិបាល​​ប្រទេស​នេះ​ ស្វះ​ស្វែង​រក​​​​​គ្រឿង​​ផ្សំ​មក​ជំនួស ។

ប្រភព​ព័ត៌មាន​ម៉ាឡេស៊ី Free Malaysia Today បាន​ឲ្យ​ដឹង​ថា ដោយ​សារ​​វិទ្យាស្ថាន​​ជាតិ​​​ស្រាវជ្រាវ​​ផ្នែក​ជីវជាតិ​បំប៉ន​វៀត​ណាម​ បាន​សិក្សា​ឃើញ​​ពី​ គុណ​ប្រយោជន៍​នៃ​​ប្រេង​ត្នោត ថា​អាច​ប្រើ​ជំនួស​ខ្លាញ់ ហើយ​ថែម​ទាំង​មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ទើប​ធ្វើ​ឲ្យ​ ប្រទេស​នេះ​សម្រេច​ចិត្ត​នាំ​ចូល​ ប្រេង​​ត្នោត​ពី​ម៉ាឡេស៊ី​សម្រាប់​ប្រជាជន​​​ខ្លួន។

គិត​មក​ទល់​ពេល​នេះ ប្រេង​ត្នោត​គិត​ជា​មធ្យម​​ប្រមាណ​៦០%​ ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​វៀតណាម​សម្រាប់​ចម្អិន​ម្ហូប ពោល​គឺ​ស្មើ​​គ្នា​នឹង​ចំនួន​នៃ​ការ​ប្រើ​ខ្លាញ់​ជ្រូក​ដែរ។ បើ​តាម​វិទ្យាស្ថាន​ជាតិ​​​ស្រាវជ្រាវ​​ផ្នែក​ជីវជាតិ​បំប៉ន​វៀត​ណាម​ បាន​ឲ្យ​ដឹង​​ពី​គុណ​ប្រយោជន៍​នៃ​ប្រេង​ត្នោត​ថា​មាន សារធាតុ​ ប៊េតា ការ៉ូទីន ដែល​ជួយ​ទ្រទ្រង់​ភ្នែក ជួយ​ឲ្យ​មើល​ច្បាស់ ជា​ពិសេស​សម្រាប់​កុមារ ហើយ​វា​​ក៏​សំបូរ​​​​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ ជួយ​ឲ្យ​រាង​កាយ​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​ផង​ដែរ។

អត្ថបទ​ពាក់​ព័ន្ធ៖

ដោយ​សារ​តែ​គុណ​ប្រយោជន៍​នេះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​វៀត​ណាម​នាំ​ចូល​ប្រេង​ត្នោត​ និង​ផលិត​ផល​ពី​ប្រេង​ត្នោត ពី​ម៉ាឡេស៊ី ប្រមាណ​ ៤៦២,០០០ តោន​ (ឆ្នាំ​២០១៨) ហើយ​​ការ​នាំ​ចូល​នេះ បាន​បង្កើន​​ឲ្យ​មាន​ការ​ដាំ​ដុះ ដំណាំ​ប្រភេទ​នេះ​នៅ​ម៉ាឡេស៊ី​ រហូត​ដល់​​ ២២%៕ ​​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 21, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 23, 2019

ប្រភព
អ្នកអាចចូលចិត្ត