វៀតណាម រឹតបន្ដឹងការគ្រប់គ្រងជំងឺឆ្លង ប្រើយុទ្ធសាស្ត្រទុកអ្នកជំងឺដាច់ពីគេ

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 25/09/2019 . 2 បានអាន​ចំនួន
Share now

វៀតណាម ដែលមាន​ព្រំដែន​ជាមួយ​យើង បាន​រឹត​បន្ដឹង​ការគ្រប់គ្រង​ជំងឺ​ឆ្លង ចាប់តាំង​ពី​ដើម​ខែ​កញ្ញា ឆ្នាំ២០១៩ មក​ម្ល៉េះ។

ក្រសួង​សុខាភិបាល​វៀតណាម បាន​បញ្ចូល​ជំងឺ ៣មុខ​ទៀត ទៅ​ក្នុង​ក្រុម​ជំងឺ​ឆ្លង ដែល​មាន​លទ្ធភាព​អា​ចចម្លង​យ៉ាងលឿន និង​បង្ក​គ្រោះថ្នាក់​ខ្លាំង។ ជំងឺ ៣មុន​នេះ មាន​ដូចជា អុតស្វាយ ស្រឡទែន និង​ស្អូច ខណៈ​ក្រុមជំងឺ​ឆ្លង ដែល​បាន​កំណត់​រួចហើយ មាន​ដូចជា ក្អកមាន់ កញ្ជ្រឹល ខាន់ស្លាក់ រលាកស្រោមខួរក្បាល (Meningococcal Meningitis) និង Anthrax។ ចាប់តាំង​ពី​ដើម​ខែកញ្ញា​មក ក្រុម​អ្នក​ជំងឺ​ឆ្លង​ទាំង​នេះ ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ពីគេ។ វិធានការ​នេះ ដើម្បី​បង្ការ និង​រារាំង​ការ​រាតត្បាត​ជំងឺ​ឆ្លង។

លោក Tran Dac Phu ប្រធាន​នាយកដ្ឋាន​ការពារ​សុខភាព បញ្ជាក់​ថា វីរុស និង​បាក់តេរី ស្ថិតនៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម រួមជាមួយ​អនាម័យ​បរិស្ថាន​មិន​ល្អ​ទៀត វា​ជាមូលហេតុ​នៃជំងឺ និង​ការ​ឆ្លង​ជំងឺ​ជាច្រើន​ប្រភេទ។ លោក​ថា ពីមុន ក្រសួង​សុខាភិបាល អាច​គ្រប់គ្រង​ជំងឺ​នានា នៅ​ក្នុង​ប្រទេស ប៉ុន្ដែ​បច្ចុប្បន្ន ជំងឺ​អាច​រាលដាល​ទៅ​កន្លែង​ផ្សេងៗ​ទៀត ត្រឹមរយៈពេល ២​ម៉ោង។

លោក Tran Dac Phu បន្ថែម​ថា វិធានការ​អាទិភាព ដែល​បាន​ដាក់​ចេញ រួមមាន​ការ​ពិនិត្យ​លើ​ការ​ឆ្លង​មេរោគ​នៅ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ តាម​សហគមន៍ និង​មជ្ឈមណ្ឌល​ថែទាំ​សុខភាព។ បើសិន​មាន​ករណី​សង្ស័យ អ្នក​ជំងឺ​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​តែឯង ដើម្បី​ព្យាបាល។

ជាមួយ​គ្នា​នេះ នៅ​ក្រុង​ហាណូយ មាន​ក្រុមគ្រូពេទ្យ​ចល័ត ៥​ក្រុម សម្រាប់​បង្ការ និង​លុប​បំបាត់​ជំងឺ​ឆ្លង។ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ពី​ករណី​សង្ស័យ ក្រុម​ចល័ត​នេះ នឹង​ទៅ​ដល់​ទីតាំង​សង្ស័យ​ភ្លាម ហើយ​ចាត់វិធានការ​សមស្រម​នានា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    មនុស្ស​ប៉ុន្មានក្រុមនេះ ត្រូវការពារខ្លួនឲ្យជាប់ បើឆ្លង COVID-19 មិនងាយជាទេ

    COVID-19- ប្រសិន​បើ​ធ្វេស​ប្រហែស​មិន​ការពារ​ខ្លួន​បាន​ល្អ មនុស្ស​មួយ​ចំនួន​អាច​ប្រឈម​នឹង​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត ពេលឆ្លងវីរុស.....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ឈប់យល់ច្រឡំទៀត អាហារទាំងនេះ មិនអាចការពារ ឬព្យាបាល COVID-19 បានទេ

    COVID-19- ដំបូង​ឡើយ នៅ​ពេល​ដែល​វីរុស​COVID-19ចាប់​ផ្តើម​រាលដាល​ថ្មីៗ អាហារ​ទាំង​នេះ គេ​ជឿ​ថា អាច​ទប់​ស្កាត់​ការ​ឆ្លង​វីរុស COVID-19បាន​រូម​មាន.....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    COVID-19 ​អាចចម្លងតាមរយៈអាហារអត់?

    COVID-19- វីរុស​COVID-19អាច​ឆ្លង​បាន​លឿន ហើយ​ក៏​អាច​រស់​នៅ​បាន​លើ​ផ្ទៃ​វត្ថុ​ផ្សេងៗ​បាន​យូរ​ផង​ដែរ ចុះ​វីរុសCOVID-19​នេះ​អាច​រស់​នៅ​លើ​អាហារ.......

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ចម្ងល់ពាក់ព័ន្ធនឹងវីរុស COVID-19 ទាំងនេះ នៅតែមានអ្នកឆ្ងល់

    COVID-19- ករណី​ឆ្លង​ជម្ងឺ​COVID-19 កើន​ឡើង​កាន់​តែ​ច្រើន​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទូទាំង​ពិភពលោក តែ​មនុស្ស​ចំនួន នៅ​តែ​មាន​ការ​ងឿង​ឆ្ងល់ទាក់ទងនឹងវី......

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អត្ថបទគួរអាន

    ផ្ដាសាយជ្រូក

    ជំងឺផ្ដាសាយជ្រូកថ្មីនៅ​ចិន មានលក្ខណៈស្រដៀងវីរុសផ្ដាសាយរាតត្បាតខ្លាំងកាល​ឆ្នាំ ១៩១៨​

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 02/07/2020 . 2 បានអាន​ចំនួន
    ទឹកលាងដៃ

    អាមេរិក​ហាមពល​រដ្ឋប្រើទឹកលាងដៃរបស់​ក្រុមហ៊ុនមួយ ថា​អាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 24/06/2020 . 2 បានអាន​ចំនួន
    ទឹកនោមផ្អែម

    ចិនរកឃើញថ្នាំផ្សំពី​រុក្ខជាតិក្នុងទឹក សម្រាប់ព្យាបាលមុខរបួសអ្នកជំងឺទឹកនោមផ្អែម

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ មាន រតនា
    ចេញផ្សាយថ្ងៃទី 02/06/2020 . 2 បានអាន​ចំនួន
    លាងបន្លែកូវីដ

    WHO ណែនាំការលាងសម្អាតបន្លែ ផ្លែឈើ ដើម្បីការពារមិនឲ្យឆ្លងCOVID-19

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 24/04/2020 . 2 បានអាន​ចំនួន