នៅចិន ខ្យល់ពុលបណ្ដាលឲ្យស្ត្រីពពោះម្នាក់ រលូតកូន

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

មានកត្ដាជាច្រើន ដែលបណ្ដាល​ឲ្យស្ត្រីពពោះ ជួបបញ្ហា​រលូតកូន ដូចជា កត្ដាហ្សែន កំណកឈាម ប្រព័ន្ធភាពស៊ាំ​មិនប្រក្រតី ទម្លាប់រស់នៅ ឱសថ បញ្ហា​សុក និងមាត់ស្បូន ជាដើម។ ចំណែក​នៅក្នុង​ប្រទេស​ចិន ខ្យល់ពុល ជាកត្ដាមួយ បណ្ដាល​ឲ្យ​ស្ត្រីពពោះ រលូតកូន​ដោយ​មិនដឹងខ្លួន​នោះទេ។

អ្នកស្រាវជ្រាវ នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន រួមជាមួយ​សាកលវិទ្យាល័យ ៤​ទៀត បាន​តាមដាន​ស្ត្រីពពោះ ជាង ២៥​ម៉ឺន​នាក់ នៅ​ទីក្រុង​ប៉េកាំង ពី​ឆ្នាំ២០០៩-២០១៧ ហើយ​រកឃើញ​ថា ស្ត្រី ១៧.៤៩៧​នាក់ រលូត​កូន​ដោយ​មិនដឹងខ្លួនទេ។ អ្នកស្រាវជ្រាវ រកឃើញថា ការស្រូប​ភាគល្អិត​ ​ក្នុង​ខ្យល់ មាន​ទាំង ស្ពាន់ធ័រឌីអុកស៊ីដ អូហ្សូន និង​កាបូនម៉ូណូអ៊ុកស៊ីដ បណ្ដាលឲ្យ​ស្ត្រីពពោះ រលូតកូន​ដោយ​មិនដឹង​ខ្លួន​នោះទេ អំឡុង​ត្រីមាស​ទី១។

ការរលូត​កូន​ដោយមិន​ដឹង​ខ្លួន កើតឡើង​នៅពេល​ទារក​ស្លាប់ ឬឈប់​វិវត្ត​នៅ​ក្នុង​ស្បូន អំឡុង​ដំណាក់កាល​ពពោះ​ដំបូង ហើយ​ត្រូវបាន​ពិនិត្យឃើញ​តាមរយៈ​អេកូ នៅប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក។

អត្ថបទពាក់ព័ន្ធ៖ ករណីរលូតកូនទាំងមិនដឹងខ្លួន ដោយសារអ្វី មានសញ្ញាម៉េចខ្លះ?

ត្បិត​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ កម្រិតខ្យល់ពុល​ក្នុង​ក្រុង​ប៉េកាំង បាន​ធ្លាក់ចុះ​ជាបន្ដបន្ទាប់ តែ​វានៅ​ខ្ពស់​ជាង​កម្រិត​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​កំណត់ រហូត​ដល់​ប្រមាណ ៤ដង។ ភាគ​ល្អិត នៃ​ខ្យល់ពុលនេះ ​អាច​ចូលជ្រៅ ដល់​ក្នុង​សួត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 16, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 16, 2019

អ្នកអាចចូលចិត្ត