ប្រុសៗកើតប្រមេះទឹកថ្លា ប្រឈមអត់កូន?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 16/10/2019 . 2 mins read
Share now

ប្រមេះ ជាជំងឺកាមរោគ ឆ្លង​តាមរយៈ​ការរួមភេទ​មិនមាន​សុវត្ថិភាព។ ជំងឺប្រមេះ​ទឹកថ្លា នៅដំណាក់កាល​ដំបូង វាពុំមាន​លេចចេញ​រោគសញ្ញាទេ រហូត ១-២​សប្ដាហ៍​ក្រោយ​ឆ្លងមេរោគ ទើបលេចចេញ​រោគសញ្ញា ដូចជា ពិបាកនោម ឈឺពងស្វាស ឈឺលើថ្ងាសផ្នែកខាងក្រោមពោះ ឬ​ឈឺចាប់ពេលរួមភេទ ជាដើម។

អ្នកស្រាវជ្រាវអូស្ត្រាលី Ken Beagley មកពី​សាកលវិទ្យាល័យ Queensland University of Technology រកឃើញ​ថា ប្រុសៗដែល​កើត​ជំងឺ​ប្រមេះ​ទឹកថ្លា អាច​ប្រឈម​អត់កូន ខណៈ​ករណី​ជំងឺ​នេះ កើតឡើង​លើ​ប្រុសៗ ប្រមាណ ៥០% ពុំមាន​លេចចេញ​រោគសញ្ញា​នោះទេ។

អ្នកស្រាវជ្រាវ បាន​យក​ជាលិកា​ពងស្វាស​របស់​ប្រុសៗ​អត់កូន (Infertile) ដែល​មិន​អាច​កំណត់​មូលហេតុ​បង្ក​បាន ទៅ​ពិនិត្យ។ លទ្ធផល​រកឃើញ ជាលិកា​ពងស្វាស​របស់​ប្រុសៗ ៤៣/៩៥​នាក់ មាន​ផ្ទុក​មេរោគ​ជំងឺ​ប្រមេះ។ ទោះ​នេះ​ជាការ​រកឃើញ​ភស្ដុតាងដំបូង នៃ​មេរោគ​ជំងឺ​ប្រមេះ​​លើ​ជាលិកា​ពងស្វាស និង​ជា​ការរកឃើញ​សំខាន់​មួយ ក៏អ្នក​ស្រាវជ្រាវ មិន​ទាន់​ចាត់ទុក​មេរោគ​ប្រមេះ ជា​មូលហេតុ​បណ្ដាល​ឲ្យ​ប្រុសៗ​អត់កូន​នោះទេ។

អត្ថបទពាក់ព័ន្ធ៖ កើតប្រមេះទឹកថ្លា មានគ្រោះថ្នាក់ប៉ុនណា បើទៅពេទ្យអត់ទាន់?

លោក Ken Beagley ពន្យល់​ថា ការឆ្លងមេរោគ​ប្រមេះ​ដោយ​គ្មាន​លេចចេញ​រោគសញ្ញា និង​ការវិវត្ត​នៃ​មេរោគ បាន​ធ្វើ​ឲ្យ​មេជីវិតឈ្មោល ចុះខ្សោយ។ សម្រាប់​ការសិក្សា​លើ​សត្វ​កណ្ដុរ អ្នកស្រាវជ្រាវ រកឃើញ​ថា មេរោគ​ប្រមេះ​ក្នុង​កណ្ដុរ​ឈ្មោល បាន​បង្កើត​មេរោគ​រ៉ាំរ៉ៃ​មួយ ដោយ​ធ្វើឲ្យ​ខូច​ខាត​ដល់​ការ​វិវត្ត​របស់​មេជីវិត​ឈ្មោល​យ៉ាង​ខ្លាំង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ចិនរកឃើញថ្នាំផ្សំពី​រុក្ខជាតិក្នុងទឹក សម្រាប់ព្យាបាលមុខរបួសអ្នកជំងឺទឹកនោមផ្អែម

    មុខរបួស ទឹកនោមផ្អែម - ​រុក្ខ​ជាតិ​ក្នុង​ទឹក​ អាច​ព្យាបាល​ទៅ​លើ​មុខ​របួស​រ៉ាំ​រ៉ៃ​​នៃ​​រាង​កាយ​ ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ មាន រតនា

    WHO ណែនាំការលាងសម្អាតបន្លែ ផ្លែឈើ ដើម្បីការពារមិនឲ្យឆ្លងCOVID-19

    COVID-19- អង្គការសុខភាពពិភពលោក បាន​ផ្សព្វផ្សាយ​ពី​វិធី​ណែនាំ ៣ចំណុច ក្នុង​ការ​លាង​សម្អាត​បន្លែ ឬ​ផ្លែឈើ ជា​វិធានការ​បន្ថែម​ក្នុង​ការ​ទប់ស្កាត់​.....

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ នាង សុខុមដាលីញ៉ា

    មនុស្ស​ប៉ុន្មានក្រុមនេះ ត្រូវការពារខ្លួនឲ្យជាប់ បើឆ្លង COVID-19 មិនងាយជាទេ

    COVID-19- ប្រសិន​បើ​ធ្វេស​ប្រហែស​មិន​ការពារ​ខ្លួន​បាន​ល្អ មនុស្ស​មួយ​ចំនួន​អាច​ប្រឈម​នឹង​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត ពេលឆ្លងវីរុស.....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ឈប់យល់ច្រឡំទៀត អាហារទាំងនេះ មិនអាចការពារ ឬព្យាបាល COVID-19 បានទេ

    COVID-19- ដំបូង​ឡើយ នៅ​ពេល​ដែល​វីរុស​COVID-19ចាប់​ផ្តើម​រាលដាល​ថ្មីៗ អាហារ​ទាំង​នេះ គេ​ជឿ​ថា អាច​ទប់​ស្កាត់​ការ​ឆ្លង​វីរុស COVID-19បាន​រូម​មាន.....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    អត្ថបទគួរអាន

    អាមេរិក

    អាមេរិកប្រកាស​ដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនៅ​ឆ្នាំក្រោយ

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 08/07/2020 . 2 mins read
    អាសន្នរោគ

    តំបន់ស្វយ័តមួយ​របស់​ចិនព្រមានពីករណីសង្ស័យមាន​ឆ្លងជំងឺអាសន្នរោគ Bubonic

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 06/07/2020 . 1 min read
    ផ្ដាសាយជ្រូក

    ជំងឺផ្ដាសាយជ្រូកថ្មីនៅ​ចិន មានលក្ខណៈស្រដៀងវីរុសផ្ដាសាយរាតត្បាតខ្លាំងកាល​ឆ្នាំ ១៩១៨​

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 02/07/2020 . 2 mins read
    ទឹកលាងដៃ

    អាមេរិក​ហាមពល​រដ្ឋប្រើទឹកលាងដៃរបស់​ក្រុមហ៊ុនមួយ ថា​អាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 24/06/2020 . 2 mins read