កូនភ្លោះទើបកើត ​បាន​ ៣ម៉ោង​​នៅវៀតណាមស្លាប់ភ្លាមៗក្រោយចាក់វ៉ាក់សាំង

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

ជាធម្មតា ក្រោយ​ទារក​កើតមក​ហើយ ត្រូវចាក់​វ៉ាក់សាំង​ជាច្រើន រួមទាំង​វ៉ាក់សាំង​ជំងឺ​រលាកថ្លើម ប្រភេទ B ដែរ។ ប៉ុន្ដែ​មាន​ករណី​មួយ នៅ​ប្រទេស​វៀណាម ទារកទើប​កើត ៣​ថ្ងៃ បាន​បាត់បង់​ជីវិត ក្រោយ​ចាក់វ៉ាក់សាំង​ជំងឺ​រលាកថ្លើម ប្រភេទ B ប្រមាណ ៣​ម៉ោង​ប៉ុណ្ណោះ។

ករណីនេះ កើតឡើង​ក្នុងមន្ទីរពេទ្យ​រដ្ឋ Tay Bac នៅ​ខេត្ត Nghe An កាលពី​ថ្ងៃសុក្រ សប្ដាហ៍មុន។ ក្នុង​នោះ ទារក​មួយ បាន​បាត់បង់​ជីវិត នៅ​ថ្ងៃ​ចាក់វ៉ាក់សាំង និង​មួយទៀត បាន​បាត់បង់​ជីវិត នៅ​ថ្ងៃ​បន្ទាប់។

មន្ទីរពេទ្យ​បញ្ជាក់​ថា មូលហេតុ​នៃការស្លាប់នេះ បណ្ដាល​មកពី​បញ្ហា​ប្រព័ន្ធ​ដង្ហើម និង​ឈាម ដោយសារ​ភាព​មិនប្រក្រតី នៃ​ការមេតាប៉ូលិស​រំលាយអាហារ (Congenital Metabolic Disorder)។ មន្ទីរពេទ្យ បន្ថែម​ថា ទារក ១៦​រូប​ផ្សេងទៀត ដែល​ទទួល​វ៉ាក់សាំង​ក្នុង​កញ្ចប់​ជាមួយ​គ្នា​នេះ ក្នុងថ្ងៃ​តែមួយ​ដូចគ្នា ពុំមាន​បញ្ហា​អ្វីនោះទេ។

អត្ថបទពាក់ព័ន្ធ៖

ជាមួយគ្នា​នេះ វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ប៉ាម៉ាក់ ពិនិត្យ និង​តាមដាន​ទារក​ដោយ​ប្រុងប្រយ័ត្ន ក្រោយ​ការ​ចាក់វ៉ាក់សាំង ២៤​ម៉ោង ដោយសារ​វាអាច​មាន​ផលប៉ះពាល់​ខ្លះ កើតឡើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​តុលា 18, 2019 | កែសម្រួលចុងក្រោយ ខែ​តុលា 18, 2019

អ្នកអាចចូលចិត្ត