ព័ត៌មានចំណីអាហារ អាចនឹងលម្អិតខ្ទេចលើកញ្ចប់ រម្លឹកអ្នកទិញឱ្យស្រលាញ់សុខភាព

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

វិធី​ថ្មី​មួយ ដែល​បង្ហាញ​​ពី​ព័ត៌មាន​លម្អិត​ ថែម​ទាំង​មាន​ប្រយោជន៍​​​​​លើ​កញ្ចប់​ចំណី​អាហារ សម្រាប់​អ្នក​ទិញ​ប្រើ​ប្រាស់​​ពិចារណា​ កំពុង​ស្ថិត​ក្នុង​ការ​​ស្នើ​សុំ​ឱ្យ​​អនុវត្ត​​​​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​​ពី​អ្នក​ជំនាញ​សុខភាព​ជា​ច្រើន​ទូ​ទាំង​ពិភព​លោក។

វិធី​លម្អិត​ថ្មី គឺ​​នឹង​បង្ហាញ​ជា​ទម្រង់​​សមមូល​ ​​ពោល​គឺ​ផ្តោត​សំខាន់​លើ​ជាតិ​កាល់ឡូរី​ដែល​នឹង​ស្រូប​ចូល​ក្នុង​​រាង​កាយ ដោយ​នឹង​បង្ហាញ​​បញ្ជាក់​បន្ថែម​នូវ​រយៈ​ពេល ដែល​ចំណី​នី​មួយ​ៗ​ត្រូវ​ការ​ទាក់​ទង​នឹង​ការ​បញ្ចេញ​សកម្មភាព​រាង​កាយ​​ ក្នុង​ការ​រំលាយ ដូច​ជា៖ “រយៈ​ពេល​៤​ម៉ោង​​នៃ​ការ​ដើរ​ ដើម្បី​រំលាយ​នំ​ភីហ្សា​មួយ​ឈុត លំហាត់​ប្រាណ​ដោយ​ដើរ​​១៥​នាទី អាច​រំលាយ​ បន្លែ​សាលាដ​មួយ​ចាន​….”។ ធ្វើ​ដូច​នេះ​ អ្នក​ប្រើ​ប្រាស់​អាច​គិត​គូរ​ថ្លឹង​ថ្លែង នូវ​​​​ចំណី​អាហារ​​ដែល​នឹង​​គួរ​ទិញ និង​មិន​គួរ​ទិញ។

ក្រុម​អ្នក​ជំនាញ​សុខភាព​​បាន​ស្នើ​គំនិត​ខាង​​លើ​នេះ ជូន​ស្ថាប័នមាន​សមត្ថកិច្ច​ពាក់​ព័ន្ធ ក៏​ដូច​អាជ្ញាធរ​ផ្នែក​សុខភាព​ពិចារណា​ ដើម្បី​​មាន​ការ​ផ្លាស់​ប្តូរ​​លើ​​ការ​ទិញ​ចំណី​អាហារ មក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ របស់​​ប្រជាពលរដ្ឋ​​ទូ​ទាំង​ពិភព​លោក។ យ៉ាង​ណា​មិញ គំនិត​ខាង​លើ​នេះ​ ក៏​មាន​​ការ​​លើក​ឡើង​ជំទាស់​ពីក្រុម​អ្នក​ស្រាវជ្រាវ​​ផ្សេង​ៗ​ផង​ដែរ ដោយ​ពួក​គេ​បង្ហាញ​ថា នឹង​ពុំ​មាន​ប្រសិទ្ធភាព​​នោះ​ឡើយ លើ​ឥរិយាបថ​ទិញ​​របស់​អ្នក​ប្រើ​ប្រាស់ តែ​យ៉ាង​ណា ការ​សិក្សា​បន្ថែម​លើ​​គំនិត​​នេះ នឹង​ធ្វើ​ឡើង​បន្ថែម​ទៀត​។

អត្ថបទ​ពាក់ព័ន្ធ៖

គំនិត​ផ្តួច​ផ្តើម​​ថ្មី​ខាង​លើ បាន​​ស្នើ​ឡើង​ដោយ​ លោក​ស្រី​វេជ្ជបណ្ឌិត Amanda Jane Daley ជា​សាស្រ្តាចារ្យ​​នៅ​សាកលវិទ្យាល័យ Birmingham ចក្រភព​អង់គ្លេស ដោយ​មាន​ការ​ឯកភាព​​មតិ​យោបល់​ពី​អ្នក​​ជំនាញ​សុខភាព​ជា​ច្រើន​ទៀត​នៅ​ទូ​ទាំង​ពិភព​លោក៕ ​

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

​​​​​​​

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 16, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 16, 2019

អ្នកអាចចូលចិត្ត