សៀងហៃ សម្ពោធរោងចក្រផលិតកោសិកាកម្ចាត់មហារីក ដំណើរការឆ្នាំ២០២០

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

ទី​ក្រុង​សៀង​ហៃ ភាគ​កើត​ប្រទេស​ចិន កាល​ពី​ពេល​​ថ្មី​ៗ​នេះ បាន​សម្ពោធ​​​​មន្ទីរ​ពិសោធ​ និង​ជា​រោង​ចក្រ​ផលិត​​កោសិកា​ប្រព័ន្ធ​ស៊ាំ​​មនុស្ស ដើម្បី​​ផ្តល់​​ជា​ការ​ព្យាបាល​​ដល់​អ្នក​ជំងឺ​មហារីក។

តាម​ប្រភព​ព័ត៌មាន​ស៊ីន​ហួរ​​ប្រទេស​ចិន អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់ គឺ​​រោង​ចក្រ​​នេះ នឹង​មាន​សមត្ថភាព​ផលិត​កោសិកា​​ប្រឆាំង​មហារីក លើ​ប្រភេទ​ជំងឺ​មហារីក​​ធំ​​ៗ ដូច​ជា ប្រភេទ​​កោសិកា​មហារីក​ឈាម​ស B-Cell និង​កោសិកា​សាច់​មហារីក​ផ្សេង​ៗ​ទៀត។ នីតិ​វិធី​ប្រើ​ប្រាស់​កោសិកា​​​បាន​ផលិត​រួច ទៅ​ព្យាបាល​​មហារីក​នោះ​ហៅ​ថា បច្ចេក​ទេស CAR-T therapy ដែល​តម្រូវ​ឱ្យ​យក​​កោសិកា​​ប្រព័ន្ធ​ស៊ាំ​របស់​អ្នក​ជំងឺ​​ទៅ​​ផ្សាំ​ក្នុង​ឡាបូ​ពិសោធ​ ដោយ​ចង​​ភ្ជាប់​ជា​មួយ​ប្រូតេអ៊ីន​ (Chimeric Antigen) ដែល​មាន​សមត្ថភាព​ប្រឆាំង​មហារីក រួច​ចាក់​បញ្ចូល​​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​វិញ។

ទោះ​ជា​​វីធី​ខាង​លើ​មាន​ប្រសិទ្ធភាព​ តែ​តម្លៃ​ព្យាបាល​​​របស់​វា​ គឺ​ខ្ទង់​ជាង​បី​សែន​ដុល្លារ​អាមេរិក ដែល​តម្រូវ​ឱ្យ​អ្នក​ជំងឺ​មហារីក​​​​​មាន​លទ្ធភាព​ចំណាយ​ច្រើន​។ ប៉ុន្តែ​ការ​បង្កើត​រោង​ចក្រ នៅ​សៀង​ហៃ​នោះ ត្រូវ​គេ​រំពឹង​ថា នឹង​ជួយ​បន្ថយ​តម្លៃ​ការ​ព្យាបាល​តាម​នីតិវិធី​ខាង​លើ។

ក្រៅ​ពី​ការ​ព្យាបាល​មហារីក​ដោយ​ប្រើ​ថ្នាំ កាំ​រស្មី​វិទ្យុសកម្ម ការ​វះ​កាត់ បច្ចេក​ទេស CAR-T therapy ជា​វិធី​មួយ​ដែល​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍ដោយ​សារ​ប្រសិទ្ធភាព​របស់​វា​ ទោះ​ជា​តម្លៃ​ថ្លៃ​ក៏​ដោយ​។

អត្ថបទពាក់ព័ន្ធ៖

ដោយ​ឡែក​ រោង​ចក្រ​ពិសោធន៍ និង​ផលិត​​កោសិកា​ប្រឆាំង​មហារីក​ដែល​នឹង​ដំណើរ​ការ​នៅ​ឆ្នាំ​២០២០​​ខាង​លើ មាន​ឈ្មោះ​ថា Fosun Kite Biotechnology ស្ថិត​នៅ​​​ឧទ្យាន​ Hi-Tech Park នៃ​ក្រុង​សៀង​ហៃ​ប្រទេស​ចិន៕​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 27, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 27, 2019

អ្នកអាចចូលចិត្ត