អ្នកជំនាញវេជ្ជសាស្ត្រ៖ អ្នកឆ្លង​វីរុសកូរ៉ូណាថ្មី​អាចនឹងជាសះស្បើយ​វិញ​

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 25/03/2020 . 3 mins read
Share now

ក្រុម​អ្នកជំនាញជឿថា ​អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬហៅថា​ វូហានវីរុស ​នោះ អាច​នឹង​ព្យាបាលជា​វិញ​ ដោយថា​អត្រាស្លាប់​នៃ​អ្នក​ឆ្លង​វីរុកូរ៉ូណា​ប្រ​ភេទថ្មីនេះមាន​ត្រឹម ៣ ភាគរយ ខណៈ​កាលជំងឺ SARS មាន​រហូត​ដល់ ​៥០ ​ភាគរយ។

លោក​វេជ្ជបណ្ឌិត Sazaly Abu Bakar នាយកផ្នែក​សិក្សាស្រាវជ្រាវជំងឺឆ្លងនៃសាកលវិទ្យាល័យ​ម៉ាឡេស៊ី បាន​និយាយថា​ វីរុសកូរ៉ូណាប្រភេទថ្មី មិនដូចជំងឺ SARS នោះទេ ដោយថា​អត្រាស្លាប់​ដោយ​សារវីរុសនេះមានត្រឹម​ ៣ ភាគរយ ដែលនេះ​បាន​ផ្ដល់សង្ឃឹម​ខ្ពស់​ដល់​អ្នកជំងឺ​មាន​ឱកាស​បានជាសះស្បើយ។

អង្គការសុខភាពពិភព​លោក​បាន​ប៉ាន់ប្រមាណ​ថា​ អត្រាស្លាប់​ដោយសារជំងឺ ​SARS មាន​ប្រ​ហែលជា ៥០ ភាគរយ អាស្រ័យលើ​ក្រុម​មនុស្ស​ដែលឆ្លង តែបើ​និយាយ​ជារួម​អត្រាស្លាប់​ក៏​មាន​ពី​ ១៤-​១៥ ​ភាគរយ​ដែរ។

អ្នក​ឯកទេស​ខាង​វីរុសសាស្ត្រ​ លោកវេជ្ជបណ្ឌិត​ Sazaly Abu Bakar និយាយទៀតថា​ វីរុសកូរ៉ូណា​ប្រ​ភេទ​ថ្មីនេះ​មិន​បង្កគ្រោះ​ថ្នាក់​ប៉ុន្មានទេ លើកលែង​តែវាឆ្លងទៅ​កាន់​មនុស្ស​ចាស់ និង​អ្នកមាន​បញ្ហា​សុខភាព​ស្រាប់។ លោក​បញ្ជាក់ថា៖ «អត្រាស្លាប់​ពីការឆ្លងវីរុសកូរ៉ូណាថ្មីនេះគឺទាប​នៅឡើយ អាចលើ​ ៣ ភាគ​រយតិចតួច បើ​និយាយ​ដល់​អ្នកស្លាប់​ ទំនងជា​អ្នកទាំងនោះមាន​ជំងឺផ្សេង​ក្នុង​ខ្លួន​ដែរ ហើយ​សម្រាប់អ្នកជំងឺភាគច្រើន​នឹងអាចជាវិញ ១០០ ភាគរយ»។

លោក​បន្តថា វា​អាចជាការពិតដែលថា​វីរុសកូរ៉ូណាប្រភេទថ្មីនេះ​អាចចម្លងទៅមនុស្ស​ម្នាក់ទៀតបាន​ នៅពេល​ដែលជំងឺនេះមិនទាន់​ចេញរោគសញ្ញា ដែលនេះ​លោកថា​វាជាការលំបាកក្នុង​ការ​ទប់ស្តាត់​ការរាលដាល ហើយ​ការ​ប្រុង​ប្រយ័តុ្នគួរ​តែមានជា​បន្ត។

គួរ​បញ្ជាក់ថា ​គិត​មក​ដល់ពេលនេះ​ចំនួនអ្នក​ស្លាប់​ដោយ​សារឆ្លង​វីរុសកូរ៉ូណា​ថ្មីនេះមានចំនួន​ ១០៦ ​ករណី​ និងអ្នក​ឆ្លង​វីរុសកូរ៉ូណា​ថ្មីមាន​ចំនួន ​៤៤៧៤ ​ករណី។

ករណី​នៅ​ប្រទេស​ចិន​ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺ​នេះ មាន​អ្នក​ជំងឺ​ចំនួន ​៦០ ករណី​ ហើយ​ដែល​គ្រូពេទ្យ​បាន​អនុញ្ញាតឲ្យចាក​ចេញ​ពី​មន្ទី​ពេទ្យ ក្រោយ​ពី​បាន​សម្រាក​ព្យាបាល​រួច​ហើយ។

ចំពោះ​ករណី​នៅ​ប្រទេស​ជប៉ុន​ដែល​មាន​ករណី​ជំងឺ​នេះ ចំនួន ៤ ករណី ក៏​មាន​ករណី​ដែល​ត្រូវ​បាន​ព្យាបាល​ជាសះ​ស្បើយ​ផង​ដែរ ដែល​ករណី​នោះ​កើត​ឡើង​ចំពោះ​បុរស​វ័យ​ ​៣០ ​ឆ្នាំ​ដែល​ចូល​សម្រាក​ពេទ្យ​នៅ​ថ្ងៃ​ទី ​១០ ​ខែ​មករា​នេះ។ អ្នក​ជំងឺ​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ចំនួន​ ៥​ ថ្ងៃ រហូត​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចេញ​ពី​ពេទ្យ​នៅ​ពេល​ដែល​រោគ​សញ្ញា​ទាំង​អស់​ជា​សះស្បើយ។

អាជ្ញាធរ​ប្រទេស​ថៃ​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​អ្នក​ជំងឺ​ ៨​ នាក់​ដែល​បាន​រក​ឃើញ​នៅ​ប្រទេស​ថៃ គឺ​មាន​អ្នក​ជំងឺ ​៥​ នាក់​ហើយ​ដែល​បាន​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ​ និង​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ ​របស់​ប្រទេស​ថៃ។

គួរ​បញ្ជាក់​ថា​ ករណី​ជំងឺ​ផ្លូវ​ដង្ហើម​ដែល​បង្ក​ដោយ​វីរុសកូរ៉ូណាថ្មី​នេះ គឺ​មិន​មាន​ការ​ព្យាបាល​ជាក់​លាក់​ ឬ​វ៉ាក់​សាំង​ដែល​ប្រឆាំង​នឹង​វីរុស​នេះឡើយ ហើយ​ការ​ព្យាបាល​ជំងឺ​នេះ គឺ​ព្យាបាល​តាម​រោគ​សញ្ញា​ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    អ្នកវិទ្យាសាស្រ្តថា ​COVID-19 អាចឆ្លងតាម​បរិយាកាស តែ WHO ថាមិន​ទាន់មាន​ភស្តុតាងជាក់លាក់

    COVID-19 - អ្នក​វិទ្យាសាស្ត្រ​រាប់​រយ​នាក់​បាន​និយាយ​ថា​ខ្លួន​មាន​ភស្តុតាង​បញ្ជាក់​ថាវីរុសកូរ៉ូណាថ្មីបំណែក​តូច​របស់​វីរុស​នៅ​ក្នុង

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទូច សុខា

    ក្រសួងសុខាភិបាល និងក្រសួងអប់រំ ឯកភាពឲ្យបើកសាលារៀនឡើងវិញបណ្តើរៗខែក្រោយ

    COVID-19-លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ​យុវជន និង​កីឡា...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    ប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកកាស៊ីណូឡើងវិញ

    COVID-19-អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​អនុញ្ញាត​ឲ្យ​...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    កូនកំលោះនៅឥណ្ឌា រៀបការបាន២ថ្ងៃ ស្លាប់ដោយសារ COVID-19 ឯមនុស្ស៨០នាក់ផ្សេងទៀតឆ្លង

    COVID-19 - នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាង​កើត​ កូន​កំលោះម្នាក់​​បាន​ស្លាប់​ក្រោយ​រៀបការ​បាន​​ពីរថ្ងៃ​ដោយសារ​ជំងឺ COVID-19 និង​មាន​មនុស្ស​ ៨០នាក់​តេស្ដ​វិជ្ជមាន...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ថាត់ រ័ត្នមូនីតា

    អត្ថបទគួរអាន

    COVID-19

    អ្នកឆ្លងវីរុស COVID-19 ឡើង​ដល់ជាង​ ១២ លានករណី​ក្នុងរយៈពេល ៧ ​ខែ

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read
    COVID-19

    រាជរដ្ឋាភិបាលសម្រេចសងថ្ងៃឈប់សម្រាកពេលចូលឆ្នាំខ្មែរ ចំនួន ៥ថ្ងៃ ក្នុងពេលឆាប់ៗ

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 08/07/2020 . 1 min read
    អាមេរិក

    អាមេរិកប្រកាស​ដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនៅ​ឆ្នាំក្រោយ

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 08/07/2020 . 2 mins read
    COVID-19

    រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យដំណើរការក្លឹបកម្សាន្ត និងខារ៉ាអូខេឡើងវិញ តែត្រូវ…

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 07/07/2020 . 1 min read