ស្រ្តីអ៊ីតាលីម្នាក់កើតជំងឺសក់ដុះ​ក្នុង​មាត់ត្រូវវះកាត់ និង​ប្រើថ្នាំពន្យាកំណើតព្យាបាល

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ស្ត្រីជនជាតិអ៊ីតាលីម្នាក់មានអាការៈដ៏ចម្លែកមួយដែលមានសក់ដុះនៅក្នុងមាត់​បើ​ទោះ​បីជា​នាង​បាន​ទទួលការ​ព្យាបាល​ហើយ ក៏​ប៉ុន្មាន​ឆ្នាំក្រោយ​មក​នៅតែមាន​សភាព​សក់​ដុះ​ក្នុងមាត់​នេះ​ដដែល។

កាលពីឆ្នាំ២០០៩ នៅពេលស្ត្រីជនជាតិ​អុីតាលីរូប​នេះទើប​មានអាយុ​១៩ឆ្នាំប៉ុណ្ណោះ ហើយ​បាន​បានកើតមានអាការៈចម្លែកមួយ​​គឺសក់ដុះក្នុងមាត់ និងបានទៅរកការពិនិត្យ និងព្យាបាល​នៅមន្ទីរពេទ្យ។ ក្រោយពីធ្វើការពិនិត្យ គ្រូពេទ្យ​ប្រទះឃើញថានាង​មានជំងឺ Polycystic Ovary Syndrome (PCOS) ដែលកើតឡើងដោយសារតែនៅក្នុងរាងកាយមានវិសមភាពនៃអ័រម៉ូនភេទ

ជំ​ងឺ PCOS នេះអាចបង្កឲ្យមានរោមដុះច្រើនខុសពីធម្មតាទាំងនៅលើមុខ​ និងខ្លួនប្រាណ​ ។ នៅពេលនោះនាងបានទទួលការវះកាត់ដើម្បីយករោមដែលដុះនៅអញ្ចាញ និងក្រោយ​វះកាត់គ្រូពេទ្យ​បាន​ឲ្យនាងលេប​ថ្នាំពន្យាកំណើតដើម្បីជួយសម្រួលកម្រិតអ័​រម៉ូនរបស់នាង។ ក្រោយបានទទួលការការព្យាបា​ល​ នាងមិនបានមានអាការៈដុះសក់​ក្នុង​មាត់ទៀតទេ។​

អត្ថបទពាក់ព័ន្ធ៖

ប៉ុន្តែ៦ឆ្នាំក្រោយ នាងបានកើតមានបញ្ហាដុះសក់ក្នុង​មាត់​ម្តងទៀត​ ហើយនាងបានទៅមន្ទីរពេទ្យដដែល។ នាងបានប្រាប់វេជ្ជបណ្ឌិតថានាងបានឈប់ប្រើថ្នាំពន្យាកំណើត​ ហើយនៅលើចង្កា និងកមានដុះរោមជាច្រើន​រួមទាំងនៅក្នុងមាត់ដែលមានរូបរាងស្រដៀងទៅនឹងរោមភ្នែក។​ វេជ្ជបណ្ឌិតបានវះកាត់​យកសក់ក្នុងមាត់នាង​ចេញ​ និងឲ្យនាងមកពិនិត្យម្តងទៀត។ ប៉ុន្តែនាងមិនបានទៅពិនិត្យនោះទេ រហូតដល់មួយឆ្នាំក្រោយមក នាងកើតអាការៈនេះម្តងទៀត ទើបទៅ​រកគ្រូពេទ្យហើយរោមទាំងនោះត្រូវបានយកចេញជាថ្មី​ម្តងទៀត។

អត្ថបទពាក់ព័ន្ធ៖

វេជ្ជបណ្ឌិត Khrystyna Zhurakivska ជាអ្នកស្រាវជ្រាវផ្នែកសុខភាពមាត់ធ្មេញនៃសាកលវិទ្យាល័យ Foggia បាន​និយាយ​ថា ស្រ្តីខាង​លើ​អាចនឹងមានរោមដុះឡើង​វិញ ដូចនេះហើយមានតែបន្តការប្រើប្រាស់ថ្នាំពន្យាកំណើតដើម្បីកាត់បន្ថយនៅអាការៈរបស់នាង ពីព្រោះមិនទាន់ការព្យាបាលឲ្យជាសម្រាប់ជំងឺ PCOS នេះទេ។

គួរ​បញ្ជាក់ថា​ក្នុង​ប្រ​វត្តិវេជ្ជសាស្រ្ត ក្រុម​គ្រូពេទ្យ​ទើប​តែបាន​ជួប​ជំងឺដុះរោមឬសក់​ក្នុង​មាត់​នេះចំនួន​​ប្រាំករណី​ប៉ុណ្ណោះ ដែល​បូក​រួម​ទាំងករណីខាង​លើ​កើន​ដល់ចំនួន​ប្រាំមួយករណី​។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 13, 2020 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 14, 2020

ប្រភព