អង់គ្លេសរកឃើញ​វិធីព្យាបាលអ្នកខ្សោយគំហើញពីកំណើត ថ្លៃព្យាបាលជាងកន្លះលានដុល្លារ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/05/2020 . អាន 3 នាទី
Share now

អ្នកជំនាញវេជ្ជសាស្រ្តអង់គ្លេស​អាចធ្វើការព្យាបាលដោយហ្សែនថ្មីដើម្បីព្យាបាលអ្នកខ្សោយគំហើញពីកំណើតដែលបាន​ទទួលហ្សែនមិនត្រឹមត្រូវពីឪពុកម្តាយ ហើយ​​តម្លៃព្យាបាលវិញជាង​កន្លះលាន​ដុល្លារអាមេរិក​។

ការព្យាបាលដោយហ្សែននេះ ទទួលបានការអនុញ្ញាតពីសេវាកម្មសុខភាពជាតិនៃប្រទេសអង់គ្លេស (NHS) ហើយការព្យាបាលត្រូវចំណាយ៦០០ ០០០ផោន ឬប្រហាក់ប្រហែល៧៧ម៉ឺន​ដុល្លារ។ ប៉ុន្តែ NHS បានយល់ព្រមធ្វើការបញ្ចុះតម្លៃសម្រាប់ការព្យាបាលនេះជាមួយនឹងសហគ្រាសផលិត Novartis។

អត្ថបទពាក់ព័ន្ធ៖

ការព្យាបាលដោយហ្សែននេះ គឺសម្រាប់ខ្សោយគំហើញដែលស្ទើរតែមើលអ្វីលែងឃើញ ដោយសារ​ retinal dystrophy ដែលការទទួលហែ្សន RPE65 មិនត្រឹមត្រូវពីឪពុកម្តាយ។ ហែ្សនមួយនេះគឺសំខាន់ណាស់ក្នុងផ្តល់នូវសារធាតុពណ៌ដែលកោសិកាងាយប្រតិកម្មនឹងពន្លឺត្រូវការដើម្បីស្រូបយកពន្លឺ។ ដំបូងវាអាចប៉ះពាល់ដល់ការមើលឃើញនៅពេលយប់ និងឈានទៅរកបាត់បង់គំហើញ​ទាំងស្រុងតែម្តង។

អត្ថបទពាក់ព័ន្ធ៖

ការព្យាបាលនេះ​ គឺត្រូវចាក់ហ្សែន RPE65 សិប្បនិម្មិតទៅផ្នែកខាងក្រោយនៃភ្នែក។ ហ្សែនទាំងនេះគឺផ្ទុកក្នុងវីរុសមិនមានគ្រោះថ្នាក់ ដែលអាចជ្រាបចូលទៅក្នុងកោសិកា retina។ នៅពេលចូលទៅក្នុង​ nucleus ហ្សែននេះនឹងបង្កើតប្រតេអ៊ីន RPE65 ដែលមានសារៈសំខាន់សម្រាប់ការមើលឃើញ។ 

Matthew Wood វ័យ ៤៨ឆ្នាំ ជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺដែលបានទទួលបានការព្យាបាលនេះ។ លោក​បានចាប់ផ្តើមបាត់បង់គំហើញតាំងពីកុមារភាព និងបានក្លាយជាជនពិការភ្នែកបើទោះជានៅពេល​ខ្លះលោក​ដូចជាអាចមើលឃើញវត្ថុធំៗ និងពន្លឺភ្លើងខ្លះក៏ដោយ​។ កន្លងមក​លោក Matthew Wood ត្រូវបានគេប្រាប់ថាស្ថានភាពជំងឺដូចលោក​មិនមានការព្យាបាលទេ។ ចំណែក​លោក Jake Ternent អាយុ២៣ឆ្នាំ ជាអ្នកជំងឺម្នាក់ទៀតដេលទទួលបានការព្យាបាលដោយ​ហ្សែននេះដែរ។ 

អត្ថបទពាក់ព័ន្ធ៖ កូនទើប​កើត​រលាក​កញ្ចក់​ភ្នែក ម៉ាក់​ប៉ាគួរ​ធ្វើ​បែប​ណា?

វេជ្ជបណ្ឌិតដែលបានធ្វើការព្យាបាលលើអ្នកជំងឺទាំងពីរបាននិយាយ​ថា អ្នកទាំងពីរ​អាចចំណាយពេលមួយទៅពីរខែ ដើម្បីអាចដឹងថាការព្យាបាលដោយហ្សែននេះមានឥទ្ធិពលយ៉ាងណាទៅលើគំហើញ​​របស់ពួកគាត់ ឬថា​វាគ្រាន់តែបង្ការនូវការបាត់បង់គំហើញទាំងស្រុងនៅពេលអនាគត។

ការព្យាបាលដោយហ្សែននេះគឺអាចសក្ដិសមសម្រាប់អ្នកខ្សោយភ្នែកដែលនៅសល់គំហើញខ្លះៗ​ ជាពិសេសសម្រាប់កុមារដែលមានបញ្ហានេះ ដែលវាអាចជួយបញ្ឈប់នូវការបាត់បង់គំហើញទាំងស្រុង។ ទោះបីជាការព្យាបាលដោយហែ្សនមិនត្រូវបានដឹងថាមានប្រសិទ្ធភាពយូរប៉ុណ្ណាក៏ដោយ យ៉ាងណាក៏គេគិតថាវាអាចមានប្រសិទ្ធភាពបានច្រើនឆ្នាំដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    ភ្នែកឡើងបាយផ្ដល់ផលពិបាកច្រើនយ៉ាង តែក៏អាចការពារកុំឲ្យកើតបានដែរ

    ភ្នែកឡើងបាយ - ដូច​នឹង​ជំងឺ​ផ្សេង​ទៀត​ដែរ​គឺ ជំងឺ​ភ្នែក​ឡើង​បាយ​នេះ​ក៏​មាន​ផល​ពិបាក​ដល់​អ្នក​ជំងឺ និង​វិធី​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​នេះ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ស្រវាំងភ្នែកភ្លាមៗអាចបណ្ដាលមកពីជំងឺទាំងនេះ

    ស្រវាំងភ្នែក - អាការៈស្រវាំង​ភ្នែក​ភ្លាមៗ​អាច​ជា​ការ​រំខាន​មួយ​ ប៉ុន្តែ​ពេល​ខ្លះ​អាច​ជា​សញ្ញា​ព្រមាន​ពី​បញ្ហា​សុខភាព​ផ្សេង​ដែល​យើង​មិន​ត្រូវ​មើល​រំលង...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា

    ឃើញ​សញ្ញាទាំងនេះ បង្ហាញថា​កូន​ត្រូវ​ការពាក់វ៉ែនតាជំនួយភ្នែក​ហើយ

    មីញ៉ូបភ្នែក - ដោយ​សារ​មូលហេតុ​នេះ​ហើយ ធ្វើ​ឲ្យ​ក្មេង​ៗ​ជា​ច្រើន​ចង់​ស្វែង​យល់​អំពី​ឧបករណ៍​បច្ចេក​វិទ្យា​ទំនើប​ទាំង​អស់​នោះ...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ណៃ ទូច

    ជំងឺលើសសម្ពាធសរសៃបាតភ្នែកភាគច្រើន​មិនចេញ​រោគសញ្ញា ទុកយូរ​អាចបង្កជា​បញ្ហា​ផ្សេងៗ

    ជំងឺភ្នែក - ជំងឺលើសសម្ពាធសរសៃបាតភ្នែក គឺជាពាក្យវេជ្ជសាស្រ្តដែលទាក់ទងពីមូលហេតុដែលបណ្តាលមកពីសម្ពាធក្នុងភ្នែកមានការកើនឡើងខ្ពស់ជាង​កំរិតធម្មតា

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ចាន់ សុខឡាង

    អត្ថបទគួរអាន

    ភ្នែក

    ប្រភេទអាហារទាំងនេះ សុទ្ធតែមាន​ប្រយោជន៍ដល់សុខភាពភ្នែក

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ចាន់ សុខឡាង
    ចេញផ្សាយថ្ងៃទី 09/09/2020 . អាន 3 នាទី
    ភ្នែកកូន

    ប៉ាម៉ាក់ដឹងតិចនិក​នេះ ជួយថែរក្សាភ្នែកកូនឲ្យ​មាន​សុខភាពល្អ

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ណៃ ទូច
    ចេញផ្សាយថ្ងៃទី 04/09/2020 . អាន 3 នាទី
    ទឹកដក់ក្នុងភ្នែក

    កុំប្រហែស! កើតទឹកដក់ក្នុងភ្នែក អាចបណ្ដាលឲ្យពិការភ្នែកបាន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 25/08/2020 . អាន 2 នាទី
    មូលហេតុនាំឲ្យមានជំងឺភ្នែក

    ប្រយ័ត្ន! សម្លឹងអេក្រង់កុំព្យូទ័រយូរ អាចបណ្ដាលឲ្យកើតជំងឺភ្នែកស្ងួតមិនដឹងខ្លួន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 13/08/2020 . អាន 2 នាទី