ក្រុមហ៊ុនជប៉ុនផលិត​បន្ទះសរសៃទង់ដែងភ្ជាប់​លើសម្ភារៈផ្សេងៗ សម្លាប់វីរុសបានលឿន

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11 ខែ​ឧសភា 2020
Share now

គម្រោង​អាជីវកម្ម​​មួយ​ នៅ​ខេត្ត​​ Gunma ភាគ​ខាង​កើត​ប្រទេស​ជប៉ុន បង្កើត​បាន​សរសៃ​​បន្ទះ​​​​ទង់​ដែង​​ទន់ ជា​សន្លឹក​ ដែល​អាច​ទប់​ស្កាត់​សមត្ថភាព​ចម្លង​របស់​ វីរុស​​តូច​ល្អិត​ៗ​​ផ្សេង​ៗ​ ក្នុង​នោះ​រាប់​ទាំង​ វីរុស​ COVID-19 ផង​ដែរ។

តាម​ប្រភព​ព័ត៌មានជប៉ុន The Mainichi ចុះផ្សាយ​កាលពីថ្ងៃទី១០ ខែ​មេសា បាន​ឱ្យ​ដឹង​ថា ក្រុម​ការងារ​នៃ​សាកលវិទ្យាល័យ​ Gunma ជប៉ុន​ ជា​អ្នក​ផ្តួច​ផ្តើម​គម្រោង​អាជីវកម្ម​ខាង​លើ ដោយ​​មាន​ការ​សហការ​ជា​មួយ​ ក្រុមហ៊ុន​​វាយនភណ្ឌ Meisei នៅ​ក្នុង​ខេត្ត​ខាង​លើ​ផង​ដែរ។

អត្ថបទ​ពាក់ព័ន្ធ៖ 

សម្រាប់​បន្ទះ​សន្លឹក​ទង់​ដែង​ខាង​លើ មាន​សមត្ថភាព​អាច​បំបាត់​ប្រសិទ្ធភាព​ចម្លង​​លើ​វីរុស​ផ្សេង​ៗ រួម​ទាំង​ COVID-19 ពោល​គឺ​បន្សាប​​មេរោគ​​ដែល​អាច​ជ្រាប​ចូល​ក្នុង​​រាង​កាយ​មនុស្ស។ សម្រាប់​បន្ទះ​ខាង​លើ​នេះ គេ​អាច​ប្រើ​​សម្រាប់​គ្រប​លើ កុង​តាក់​ចុច​បើក​បិទ​ភ្លើង ប្រើ​សម្រាប់​ភ្ជាប់​ជា​មួយ​ម៉ាស ឬ​ស្រោម​ដៃ​ជាដើម។

​យោង​តាម​ការ​សិក្សា​​នៅ​សហរដ្ឋអាមេរិក វីរុស​ COVID-19 អាច​រស់នៅ​​​លើ​ផ្ទៃ​ទង់​ដែង​ រយៈ​ពេល​តែ៤​ម៉ោង ដែល​មាន​ន័យ​ថា គឺមាន​រយៈ​ពេលខ្លី​ជាង បើ​ប្រៀប​នឹង​រយៈ​ពេលCOVID-19 ​អាច​រស់នៅ​លើ​ វត្ថុ​ផ្សេង​ៗ​ទៀត​ដូច​ជា​ ប្លាស្ទិក​ ឬ​ដែក ដែល​មាន​​រយៈ​ពេល​ ៤៨ ទៅ​ ៧២​ម៉ោង។

អត្ថបទ​ពាក់ព័ន្ធ៖

ដូច​នេះ​​​ក្រុម​ការ​ងារ​ស្រាវជ្រាវ​នៃ​ សាកល​វិទ្យាល័យ​ខាង​លើ បាន​រក​ឃើញ​ពី​ប្រសិទ្ធភាព​នេះ លើ​សរសៃ​ទង់​ដែង​ ដោយ​សារ​ប្រតិកម្ម​របស់​ទង់ដែង។ យ៉ាង​ណា​មិញ ក្រុម​ការងារ​សាកលវិទ្យាល័យ​នេះ ក៏​កំពុង​ស្វែង​រក​ដៃ​គូ សហការ ដែល​អាច​ចូល​រួម​ផលិត​ ភ្ជាប់​​បន្ទះ​សរសៃ​ទង់​ដែង​ ទៅ​លើ​របស់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​​ទូ​ទៅផ្សេងទៀតដើម្បី​ចូល​រួម​ប្រឆាំង​នឹង​ COVID-19៕

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    រោគសញ្ញា​រលាកជាប្រព័ន្ធទាក់ទងនឹង COVID-19 កើតលើកុមារ ពេលនេះកើតលើមនុស្សធំ

    COVID-19 - កាល​ពី​ថ្មីៗ​នេះ ក្រុម​គ្រូពេទ្យ​បាន​ព្រមាន​ពី​រោគសញ្ញាថ្មី​របស់ COVID-19 ដែល​បង្ក​ការ​រលាក​សរីរាង្គ​ជា​ប្រព័ន្ធ​ទៅ​លើ​កុមារ​ ប៉ុន្តែ​ពេល​នេះ...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    រកឃើញករណីវិជ្ជមាន COVID-19 លើបុរសជនជាតិខ្មែរ ទើបមកពីហ្វីលីពីន

    COVID-19 - ក្រសួង​សុខាភិបាល​បាន​ប្រកាស​ទាំង​យប់​ថ្ងៃទី ២១ ខែ ឧសភា នេះ​ថា បាន​រក​ឃើញ​ករណី​ឆ្លង COVID-19 ថ្មី​ដែល​ជា​យុវជន​អាយុ ២៦ ឆ្នាំ

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    WHO បង្ហាញ​ថ្ងៃ មាន​ចំនួនអ្នកឆ្លង COVID-19 ខ្ពស់បំផុតមិន​ធ្លាប់​មាន​

    COVID-19 - អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ឧសភា​នេះ​ថា​ចំនួន​អ្នក​ឆ្លង​ជំងឺ​ COVID-19 ប្រចាំ​ថ្ងៃ​មាន​ការ​កើន​ឡើងខ្លាំង...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា

    ថៃរំពឹងថាវ៉ាក់សាំងប្រឆាំង COVID-19 របស់​ខ្លួន​នឹងអាចដាក់ឲ្យប្រើប្រាស់នៅឆ្នាំក្រោយ

    COVID-19 - ប្រទេស​ថៃ​រំពឹង​ទុក​ថា​នឹង​មាន​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 នៅ​ឆ្នាំ​ក្រោយ​បន្ទាប់ពី​ទទួល​បាន​លទ្ធផល​វិជ្ជមាន​នៃ​ការ​តេស្ដ​លើ​សត្វ​កណ្ដុរ...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    អត្ថបទគួរអាន

    ការសិក្សាមួយរកឃើញថា​អ្នកមាន​វីរុសCOVID-19 មិនអាច​ចម្លងទៅអ្នកផ្សេង​ក្រោយ​ឆ្លង​១១ថ្ងៃ

    ការសិក្សាមួយរកឃើញថា​អ្នកមាន​វីរុសCOVID-19 មិនអាច​ចម្លងទៅអ្នកផ្សេង​ក្រោយ​ឆ្លង​១១ថ្ងៃ

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 25 ខែ​ឧសភា 2020
    រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

    រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 23 ខែ​ឧសភា 2020
    ភស្តុតាងពីកោសិកាប្រព័ន្ធភាពស៊ាំអាចផ្តល់សង្ឃឹម​ដល់​ការព្យាបាលជាក់លាក់មួយ​លើCOVID-19

    ភស្តុតាងពីកោសិកាប្រព័ន្ធភាពស៊ាំអាចផ្តល់សង្ឃឹម​ដល់​ការព្យាបាលជាក់លាក់មួយ​លើCOVID-19

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 22 ខែ​ឧសភា 2020
    ក្រសួងសុខាភិបាល អនុញ្ញាតឲ្យមានការប្រកួតកីឡាផ្សេងៗឡើងវិញ

    ក្រសួងសុខាភិបាល អនុញ្ញាតឲ្យមានការប្រកួតកីឡាផ្សេងៗឡើងវិញ

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 22 ខែ​ឧសភា 2020