ប្រេស៊ីលបញ្ឈប់តេស្តថ្មាំChloroquine​ ព្យាបាលCOVID-19 ក្រោយអ្នកជំងឺជួបបញ្ហាបេះដូង

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11 ខែ​ឧសភា 2020
Share now

ការ​សិក្សាមួយ​​នៅ​ប្រទេស​ប្រេស៊ីល​ដោយ​តេស្ដ​​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ក្ល័ររូគីន​( chloroquine) ​ដើម្បី​ព្យាបាល​វីរុស COVID-19 តែត្រូវ​បញ្ឈប់​មុន​កាល​កំណត់ ព្រោះ​​ក្រុម​អ្នក​ជំងឺ​ដែល​ប្រើប្រាស់​ថ្នាំ​ក្នុង​កម្រិតខ្ពស់ មួយ​ចំនួន​​ជួប​បញ្ហា​ចង្វាក់​បេះដូង។

អ្នក​ស្រាវជ្រាវ​នៅ​ប្រេស៊ីល​បាន​បញ្ចូល​មនុស្ស​៤៤០នាក់​ទៅ​ក្នុង​ការ​សិក្សាតេស្ដ​មើល​ថា​ថ្នាំ​ chloroquine នេះ​ ថាមាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​វីរុស COVID-19ដែរឬយ៉ាងណា​។ អ្នក​ចូល​រួម​បាន​បែង​ចែក​ជា​ពីរក្រុម​ដោយ​មួយ​ក្រុម​អ្នក​ជំងឺ​ប្រើប្រាស់​ថ្នាំ​នេះ​ក្នុង​កម្រិត​៦០០មីល្លិក្រាម​ពីរដង​ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​១០ថ្ងៃ និង​ក្រុម​មួយ​ទៀត​ប្រើប្រាស់​ក្នុង​កម្រិត​ ៤៥០មីល្លិក្រាម​សម្រាប់​៥ថ្ងៃ​ដែល​ពីរ​ថ្ងៃ​ដំបូង​ប្រើ​ក្នុង​កម្រិត​គុណ​នឹង​ពីរ​។ ការសិក្សា​នេះ​គឺ​ទាំង​គ្រូពេទ្យ និង​អ្នក​ជំងឺ​សុទ្ធតែ​មិន​ដឹង​ពី​កម្រិត​ថ្នាំ​ដែល​គួលេប​ទទួល។​

ប៉ុន្តែ​ក្រោយ​ពី​ធ្វើតេស្ត​អ្នក​ជំងឺបាន​​៨១​នាក់ ក្នុង​ការ​សិក្សារ​នេះរួច​មក​ អ្នក​ស្រាវជ្រាវ​ក៏រកឃើញ​ថា​មាន​បញ្ហា​កើត​ឡើង។ ក្នុង​អំឡុងពេល​ពីរ​ទៅ​បី​ថ្ងៃក្រោយ​​ចាប់ផ្ដើម​ការ​ព្យាបាល អ្នក​ជំងឺ​ក្នុង​ក្រុម​ប្រើ​ប្រាស់​ថ្នាំ​ក្នុង​កម្រិត​ខ្ពស់​មាន​បញ្ហា​ចង្វាក់​បេះដូង​ខ្ពស់ជាង​អ្នកស្ថិត​ក្នុង​ក្រុម​ប្រើប្រាស់​ក្នុង​កម្រិត​ទាប។ អ្នក​ជំងឺ​ពីរ​នាក់​ក្នុង​ក្រុម​ប្រើប្រាស់​ថ្នាំ​កម្រិត​ខ្ពស់​មាន​ចង្វាក់​បេះដូងដើរ​លឿន និង​ខុស​ប្រក្រតី​ (ventricular tachychardia ) មុន​នឹង​អ្នកទាំងពីរ​ស្លាប់។

អត្ថបទពាក់ព័ន្ធ៖

ក្រោយ​ពី​ទទួល​បាន​លទ្ធផល​បែបនេះ អ្នក​ស្រាវជ្រាវ​បាន​បញ្ឈប់​ការ​សិក្សា​ទៅ​លើ​ក្រុម​អ្នក​ជំងឺ​ដែល​ប្រើប្រាស់​ថ្នាំ​នេះ​ក្នុង​កម្រិត​ខ្ពស់ និង​បាន​ព្រមាន​ពី​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​គ្រុនចាញ់​ក្នុង​កម្រិត​ខ្ពស់​សម្រាប់​ព្យាបាល​វីរុស COVID-19

មន្ទីរពេទ្យ​នៅ​ប្រទេស​បារាំង​ក៏​បាន​រាយការណ៍​នៅ​ក្នុង​សារព័ត៌មាន Newsweekពី​ការ​ឈប់​ប្រើប្រាស់​ថ្នាំ hydroxychloroquine សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19 ក្រោយ​ពី​អ្នក​ជំងឺ​មាន​បញ្ហា​ចង្វាក់​បេះដូងនេះដែរ​។

អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​ប្រេស៊ីល​ក៏​និយាយ​ថា​ថ្នាំ chloroquine និងhydroxychloroquine​បាន​ប្រើ​ប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ជាយូរ​ណាស់មក​ហើយ​ ប៉ុន្តែ​មាន​ហានិភ័យ​នៃ​បញ្ហា​ចង្វាក់​បេះដូង​ដែល​គេ​ហៅ​ថា QT prolongation។ ថ្នាំ​នេះ​គឺ​មិន​មាន​សុវត្ថិភាព​សម្រាប់​អ្នក​មាន​បញ្ហា​ចង្វាក់​បេះដូង ឬ ចង្វាក់​បេះដូង​ខុស​ប្រក្រតី (arrhythmia) នោះ​ទេ

ក្រោយ​ពី​អ្នក​ស្រាវជ្រាវ​បញ្ឈប់​ការសិក្សា​ ចំពោះ​ក្រុម​អ្នក​ជំងឺ​ប្រើប្រាស់​ថ្នាំ​ក្នុង​កម្រិត​ខ្ពស់​រួច​មក អ្នកជំងឺ ​ក៏ត្រូវបាន​បញ្ចូល​​ទៅ​ក្នុង​ក្រុម​ប្រើ​ប្រាស់​ថ្នាំ​ក្នុង​កម្រិត​ទាបវិញ។ ចំនួន​អ្នក​ជំងឺ​នៅ​ក្នុង​ការ​សិក្សា​នេះ​គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការ​កំណត់​ថា​ថ្នាំ​នេះ​មាន​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​វីរុស COVID-19 ហើយ​អ្នក​ស្រាវជ្រាវ​ក៏​នឹង​បន្ត​បញ្ចូល​អ្នក​ជំងឺ​ក្នុង​ក្រុម​ដែល​ប្រើប្រាស់​ថ្នាំ​ក្នុង​កម្រិត​ទាប​ដើម្បី​បញ្ចប់​ការសិក្សា​នេះ។

អ្នក​ជំងឺ​ទាំង​អស់​ក្នុង​ការ​សិក្សា​នេះ​ក៏​បាន​ប្រើប្រាស់​ថ្នាំ​ antibiotic ឈ្មោះ​ azithromycin ដែល​អាចបង្កើន​ហានិភ័យ​នៃ​បញ្ហា​ចង្វាក់​បេះដូង​ផង​ដែរ។ អ្នក​ស្រាវជ្រាវ​បាន​កត់​សម្គាល់​ថា​ពួកគេ​មិន​អាច​សិក្សា​ទៅ​លើផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ថ្នាំ antibiotic នេះបានទេ ក៏ព្រោះ​អ្នក​ជំងឺ​ទាំង​នោះ​បាន​ប្រើ​ប្រាស់​ថ្នាំ​នេះ​មុន​ការសិក្សា​នេះ​ចាប់ផ្តើមមក​ម្លេះ។ ការ​ប្រើប្រាស់​ថ្នាំ azithromycin និង hydroxychloroquine នេះ​ក៏​កំពុង​ប្រើប្រាស់​ព្យាបាល​អ្នក​ជំងឺ​វីរុស COVID-19នៅមន្ទីរពេទ្យ​នៅ​សហរដ្ឋអាមេរិកផង​ដែរ។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    រកឃើញករណីវិជ្ជមាន COVID-19 លើបុរសជនជាតិខ្មែរ ទើបមកពីហ្វីលីពីន

    COVID-19 - ក្រសួង​សុខាភិបាល​បាន​ប្រកាស​ទាំង​យប់​ថ្ងៃទី ២១ ខែ ឧសភា នេះ​ថា បាន​រក​ឃើញ​ករណី​ឆ្លង COVID-19 ថ្មី​ដែល​ជា​យុវជន​អាយុ ២៦ ឆ្នាំ

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    WHO បង្ហាញ​ថ្ងៃ មាន​ចំនួនអ្នកឆ្លង COVID-19 ខ្ពស់បំផុតមិន​ធ្លាប់​មាន​

    COVID-19 - អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ឧសភា​នេះ​ថា​ចំនួន​អ្នក​ឆ្លង​ជំងឺ​ COVID-19 ប្រចាំ​ថ្ងៃ​មាន​ការ​កើន​ឡើងខ្លាំង...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា

    ថៃរំពឹងថាវ៉ាក់សាំងប្រឆាំង COVID-19 របស់​ខ្លួន​នឹងអាចដាក់ឲ្យប្រើប្រាស់នៅឆ្នាំក្រោយ

    COVID-19 - ប្រទេស​ថៃ​រំពឹង​ទុក​ថា​នឹង​មាន​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 នៅ​ឆ្នាំ​ក្រោយ​បន្ទាប់ពី​ទទួល​បាន​លទ្ធផល​វិជ្ជមាន​នៃ​ការ​តេស្ដ​លើ​សត្វ​កណ្ដុរ...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    គ្រូពេទ្យចិនរកឃើញសញ្ញាប្រែប្រួលនៃវីរុស COVID-19 បង្កការបារម្ភថាអាចពិបាកទប់ស្កាត់

    វីរុសCOVID-19 - គ្រូពេទ្យ​នៅ​ប្រទេសចិន​បាន​រកឃើញ​វីរុស COVID-19 នៃ​ករណី​ឆ្លង​ថ្មី​នៅ​តំបន់ភាគ​ឦសាន​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​នឹង​វីរុស​ដែល​កើត​មាន​នៅអ៊ូហាន...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា

    អត្ថបទគួរអាន

    រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

    រកឃើញអ្នកឆ្លង COVID-19 ថ្មី ម្នាក់ទៀតហើយ នៅទឹកថ្លា ភ្នំពេញ

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី
    ចេញផ្សាយនៅ ខែ​ឧសភា 23, 2020
    ភស្តុតាងពីកោសិកាប្រព័ន្ធភាពស៊ាំអាចផ្តល់សង្ឃឹម​ដល់​ការព្យាបាលជាក់លាក់មួយ​លើCOVID-19

    ភស្តុតាងពីកោសិកាប្រព័ន្ធភាពស៊ាំអាចផ្តល់សង្ឃឹម​ដល់​ការព្យាបាលជាក់លាក់មួយ​លើCOVID-19

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយនៅ ខែ​ឧសភា 22, 2020
    ក្រសួងសុខាភិបាល អនុញ្ញាតឲ្យមានការប្រកួតកីឡាផ្សេងៗឡើងវិញ

    ក្រសួងសុខាភិបាល អនុញ្ញាតឲ្យមានការប្រកួតកីឡាផ្សេងៗឡើងវិញ

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយនៅ ខែ​ឧសភា 22, 2020
    រោគសញ្ញា​រលាកជាប្រព័ន្ធទាក់ទងនឹង COVID-19 កើតលើកុមារ ពេលនេះកើតលើមនុស្សធំ

    រោគសញ្ញា​រលាកជាប្រព័ន្ធទាក់ទងនឹង COVID-19 កើតលើកុមារ ពេលនេះកើតលើមនុស្សធំ

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយនៅ ខែ​ឧសភា 22, 2020