សារព័ត៌មាន Businessinsider ចុះផ្សាយកាលពីថ្ងៃទី២៣ ថាដើម្បីតាមដានលើរោគសញ្ញានេះ សាកលវិទ្យាល័យផ្នែកជំងឺសើស្បែកសហរដ្ឋអាមេរិកបានទទួលបញ្ជីឈ្មោះអ្នកជំងឺCOVID-19 ដែលអាចមានរោគសញ្ញានេះជាង២០០នាក់ ហើយប្រហែលពាក់កណ្ដាលនៃអ្នកជំងឺមានដំបៅនៅនឹងដៃ ឬជើង។
វេជ្ជបណ្ឌិត Esther Freeman អ្នកជំនាញផ្នែកជំងឺសើស្បែក និងជំងឺឆ្លងនៅមន្ទីរពេទ្យ Massachusetts បានលើកឡើងថាបើមានរោគសញ្ញានេះ គួរពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងពីមូលហេតុ និងអាចជួយទប់ស្កាត់ហានិភ័យនៃការចម្លងវីរុស COVID-19 បើមិនអាចរកឃើញមូលហេតុផ្សេងនៃការមានរោគសញ្ញានេះ។
រោគសញ្ញាម្រាមជើងឡើងពណ៌ស្វាយ និងហើម មិនដឹងច្បាស់ថាបណ្ដាលមកពីអ្វីទេ ប៉ុន្តែមានការសន្មតមួយចំនួន។ មួយដំបៅនេះអាចកើតមានដោយសារវីរុស COVID-19 បង្កការរលាកក្នុងរាងកាយ។ មួយទៀតគឺវីរុសនេះអាចបង្កឲ្យរលាកសរសៃឈាម។ មូលហេតុមួយទៀត ដំបៅនេះអាចបណ្ដាលមកពីកំណកឈាមក្នុងសរសៃឈាមនៅស្បែក។