អាហារប្រូតេអ៊ីន គឺជាចំណែកសំខាន់ជួយបង្កើនការលូតលាស់របស់រាងកាយ។ មិនត្រឹមតែប៉ុណ្ណោះវាអាចជួយជួសជុលកោសិកា និងជាលិកាខូចខាត ពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំ និងជួយព្យាបាលពីជំងឺ។ ប្រភពអាហារប្រូតេអ៊ីនទាំងនោះមានដូចជា សាច់អត់ខ្លាញ់ សាច់ទ្រូងមាន់ សាច់ត្រី ស៊ុត ផលិតផលទឹកដោះគោមានកម្រិតជាតិខ្លាញ់ទាប គ្រាប់ធញ្ញជាតិ បាយអង្ករសម្រូប សណ្ដែក និងប្រភេទអាហារផលិតឡើងពីសណ្ដែក។
ជ្រើសរើសការញ៉ាំបន្លែ ផ្លែឈើ
អ្នកជំងឺត្រូវតែបង្កើតទម្លាប់ញ៉ាំបន្លែផ្លែឈើ ជារៀងរាល់ថ្ងៃ ព្រោះគុណសម្បត្ដិនៃអាហារស្រស់ទាំងនោះ អាចមានលទ្ធភាពប្រឆាំងទៅនឹង អុកស៊ីតកម្ម ដែលអុកស៊ីតកម្មជាផ្នែកមួយជួយវិវត្ដជំងឺមហារីក។ ជ្រើសរើសប្រភេទបន្លែពណ៌បៃតង ប្រភេទផ្លែឈើដែលមានសារធាតុសរសៃហ្វៃប៊ឺ ញ៉ាំជាប្រចាំសម្រាប់សុខភាពល។
កម្រិតអាហារផ្អែម
របបអាហារត្រូវកម្រិតជាតិផ្អែមឲ្យនៅទាប ឬប្រភេទបង្អែមត្រូវដកចេញ អាចជំនួសមកវិញនូវការញ៉ាំផ្លែឈើបាន។ អាហារដែលមានកម្រិតជាតិស្ករខ្ពស់ប្រឈមនឹងការកើនឡើងជាតិខ្លាញ់ ក្នុងរាងកាយ ដូច្នេះគួរតែត្រូវដកចេញ ឬកម្រិតឲ្យទាបទើបល្អ។

រក្សាកម្រិតជាតិទឹក