សាលាដពិតជាមានរសជាតិឆ្ងាញ់ ប៉ុន្តែយើងអាចធ្វើឲ្យវាកាន់តែមានរសជាតិជាងនេះបាន ដោយគ្រាន់តែបន្ថែមផ្លែប៊ើរ ២-៣ ដុំ ម្រេចក្រហម និងការ៉ុតចំណិតតូចៗ នឹងធ្វើឲ្យយើងកាន់តែពេញចិត្ត ញ៉ាំសាលាដជាអាហារប្រចាំថ្ងៃមិនខាន។
៧- សាកល្បងធ្វើស៊ុបបន្លែ
បើមិនចូលចិត្តញ៉ាំបន្លែឆៅ ក៏មិនអីដែរ យើងអាចញ៉ាំជាប្រភេទ ស៊ុប ឬបបរបន្លែ អាចធ្វើឲ្យយើងទទួលបានរសជាតិថ្មី និងចូលចិត្តទៀតផង។
៨- កុម្ម៉ង់សាលាដពេលទៅញ៉ាំនៅខាងក្រៅ
គួរតែកុម្ម៉ង់សាលាដ នៅពេលយើងទៅញ៉ាំអាហារនៅខាងក្រៅ ជាជាងការកុម្ម៉ង់ប្រភេទអាហារឆា ឬចៀន។
៩- ញ៉ាំតាមរដូវកាលរបស់បន្លែ
ការញ៉ាំបន្លែស្របតាមរដូវកាលដាំដុះរបស់វា បើទោះជាមិនមានអាចធានាថាវាមានរសជាតិឆ្ងាញ់ក៏ពិតមែន ប៉ុន្តែមានតម្លៃថោក បើប្រៀបធៀបទៅ បន្លែដែលស្ថិតក្នុងរដូវទទួលផល។
១០- ញ៉ាំប្រភេទបន្លែផ្សេងៗគ្នា
សូមញ៉ាំបន្លែផ្សេងៗគ្នា និងព្យាយាមបង្កើតអាហារថ្មីៗឲ្យបានច្រើនដង អាចជួយបង្កើតគំនិតច្នៃប្រឌិតអាហារថ្មី និងពង្រឹងការលាយពណ៌ក្នុងម្ហូបចម្អិនពីបន្លែ។ បើមិនចូលចិត្តច្នៃមុខម្ហូបដោយខ្លួនឯង អាចទិញសៀវភៅចម្អិនម្ហូបល្បីៗ មកសាកល្បងបាន។ ចម្អិនអាហារ មានបន្លែច្រើនមុខ មិនពិបាកទេសម្រាប់គ្នាយើង ពិសេសស្រីៗមានរូបមន្ត បទពិសោធច្រើនឆ្នាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕