home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

រឿង​ ៥យ៉ាង គ្នា​យើង​គួរ​ដឹងដើម្បីរក្សាបេះដូងមាន​សុខភាពល្អ

រឿង​ ៥យ៉ាង គ្នា​យើង​គួរ​ដឹងដើម្បីរក្សាបេះដូងមាន​សុខភាពល្អ

ជា​ការ​ពិត​ណាស់​ យើង​ម្នាក់ៗ​សុទ្ធតែ​ប្រាថ្នា​ចង់​បាន​ជីវិត​មួយ​ដែល​​ប្រកប​ដោយ​​សុខភាព​ល្អ និង​អាយុ​វែង។​ ក៏​ប៉ុន្តែ​ ពុំ​មែន​គ្រប់​គ្នា​បាន​ដឹង​ពី​របៀប​បើក​កកាយ​នូវ​អាថ៌កំបាំង​ទាំង​នោះ​ឡើយ។​

ដូច​ដែល​យើង​បាន​ដឹង​រួច​ហើយ​ថា ជន​ជាតិ​ជប៉ុន​ គឺ​នៅ​ស្ថិត​លំដាប់​កំពូល​នៃ​មនុស្ស​ដែល​មាន​អាយុ​វែង​បំផុត ហើយ​នៅ​ពី​ក្រោយ​ហេតុ​ផល​នេះ គឺ​​ការ​ញ៉ាំ​អាហារ​ដែល​សម្បួរ​ទៅ​ដោយ​​សារ​ជាតិ​ចិញ្ចឹម សន្ទស្សន៍​ទម្ងន់​រាងកាយ​ដែល​មាន​សុខភាព​ល្អ​ (BMI) រួម​ជា​មួយ​នឹង​ទម្លាប់​ល្អៗ​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​បេះដូង​ផង​ដែរ​។

វេជ្ជបណ្ឌិត​ Sarita Rao អ្នក​ឯកទេស​ខាង​ជំងឺ​បេះដូង​នៅ​​មន្ទីរពេទ្យ​Cath Lab-Apollo បាន​បង្ហើប​ឲ្យ​ដឹង​ថា​មាន​ទម្លាប់​ល្អ​ថែទាំ​សុខភាព​បេះដូង​ ជួយ​យើង​ទទួល​បាន​នូវ​សុខភាព​ល្អ និង​ពោរពេញ​ទៅ​ដោយ​ថាមពល​។​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ក៏​បាន​ធ្វើការ​បកស្រាយ​អំពី​កត្តា​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​កើត​មាន​ហានិភ័យ​ដល់​សុខភាព​បេះដូង។

តើ​កត្តា​អ្វីខ្លះ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​​បេះដូង​?

ចំនួន​ជន​រងគ្រោះ​ដោយ​ជំងឺ​បេះដូង មាន​ការ​កើន​ឡើង​​​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ និង​មាន​ចំនួន​អ្នក​មាន​ជំងឺ​បេះ​ដូង​ប្រមាណ​២លាន​ករណី​ ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

កត្តា​គ្រោះថ្នាក់​ធំ​បំផុត​មួយ​ចំនួន​នៃ​ជំងឺ​គាំង​បេះដូង​ រួម​បញ្ចូល​ទាំង​ប្រវត្តិ​គ្រួសារ​ និង​ការរស់នៅ​មិន​ត្រឹមត្រូវ​ ដូច​ជា​ការ​ញ៉ាំ​អាហារ​ចៀន​ច្រើន​ ជក់បារី ស្ត្រេស កង្វះ​លំហាត់​ប្រាណ​ ការ​ធាត់​ជ្រុល​ និង​សម្ពាធ​ឈាម​ខ្ពស់​​ជាដើម​។

បើ​តាម​គ្រូពេទ្យ បញ្ហា​​គាំង​បេះដូង​បំផ្លាញ​ ឬ​សម្លាប់​សាច់ដុំ​បេះដូង​មួយ​ផ្នែក​ ដោយសារ​តែ​ការ​រឹត​ត្បិត​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ជាលិកា​។ រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​នេះ មាន​ដូច​ជា​ណែន​ទ្រូង​ ឈឺចាប់​​រាងកាយ​ផ្នែក​ខាងលើ​ និង​ពិបាក​ដក​ដង្ហើម​ ព្រមទាំង​មាន​អារម្មណ៍​មិន​ស្រួល​ ចេញ​ពី​កណ្ដាល​ទ្រូង​ រួច​ក៏​សាយ​ភាយ​​មក​ក្រៅ។​ មនុស្ស​មួយ​ចំនួន​​ មាន​អារម្មណ៍​មិន​ស្រួល ឬ​ឈឺចាប់​ដើម​ដៃ​ម្ខាង ឬ​ទាំងពីរ​ ខ្នង​ ក​ ថ្គាម​ ឬ​ពោះ។​

សុខភាព​បេះដូង

ដើម្បី​បញ្ចៀស​នូវ​បញ្ហា​​គាំង​បេះដូង យើង​គួរ​តែ​បង្កើត​នូវ​ទម្លាប់​ល្អៗ​ដល់​សុខភាព​បេះដូង​ ដូច​មាន​បង្ហាញ​ខាងក្រោម​នេះ៖

.សម្រក​ទម្ងន់​ និង​ហាត់​ប្រាណ​

ការ​ធាត់​ជ្រុល ឬ​មាន​ជំងឺ​ធាត់​​ ក៏​ជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​​គាំង​បេះដូង​ផង​ដែរ។​ ​អ្វី​ដែល​គួរឲ្យ​​បារម្ភ​នោះ​ គឺ​ស្រ្តី​ដែល​មាន​ប្រវត្តិ​គ្រួសារ​​ធ្លាប់​កើត​ជំងឺ​នេះ។​ ដើម្បី​កាត់​បន្ថយ​​អត្រា​គ្រោះថ្នាក់​នៃ​ការ​គាំង​បេះ​ដូង​ យើង​គួ​រ​តែ​ធ្វើ​លំហាត់​ប្រាណ​ យ៉ាង​ហោច​ណាស់​៤​ទៅ៥​ដង​ ក្នុង​មួយ​សប្ដាហ៍​។

.ឈប់​ជក់បារី

យើង​រាល់​គ្នា​បាន​ដឹង​ហើយ​ថា ការ​ជក់​បារី​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ​ដោយ​ការ​ធ្វើ​ឱ្យ​សរសៃ​ឈាម​តូច​ចង្អៀត​ក្នុង​រយៈពេល​យូរ។​ ដូច្នេះ​ហើយ​ យើង​គួរ​តែ​បញ្ឈប់​នូវ​ការ​ជក់បារី​ភ្លាម​ៗ ប្រសិន​បើ​យើង​ មិន​ចង់​បំផ្លាញ​សុខភាព​បេះដូង​ ក៏​ដូច​ជា​ប្រឈម​មុខ​នឹង​ការ​គាំង​បេះដូង​ទេ​នោះ។

.របប​អាហារ​​មាន​តុល្យភាព

របប​អាហារ​ដែល​មាន​តុល្យភាព​ គឺ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ កាបូអ៊ីដ្រាត​ ​អាស៊ីត​ខ្លាញ់​សំខាន់​ៗ​វីតាមីន​ ជាតិរ៉ែ​ និង​ជាតិ​សរសៃ​ល្អ​សម្រាប់​បេះដូង។​ លោកស្រី​វេជ្ជបណ្ឌិត​ ក៏​បាន​ណែនាំ​ឲ្យ​យើង​កាត់​បន្ថយ​នូវ​ការ​ញ៉ាំ​អាហារ​កែច្នៃ​ផ្សេងៗ​ ដែល​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​បេះដូង។​ជា​ការ​ណែនាំ​ យើង​គួរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​មិន​ល្អ​ចំពោះ​សុខ​ភាព​​ ដូចជា​ឈប់​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​ដោយ​ងាក​មក​ញ៉ាំ​ផ្លែឈើ​ជំនួសវិញ​​ ឈប់​ញ៉ាំ​ភេសជ្ជៈ​ផ្អែម​​ ហើយ​​បែរ​មក​រក​ញ៉ាំ​ទឹក​ដូង​ជំនួស​វិញ​ជាដើម​។​

. ពិនិត្យ​សុខភាព​ជាប្រចាំ

យើង​គួរ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​ ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម​ និង​ជាតិ​ស្ករ​ឲ្យ​បាន​ល្អ។ យ៉ាង​ណាមិញ​ ប្រសិនបើ​មាន​ការ​ប្រែប្រួល​ណាមួយ​​ ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ផ្នែក​សុខភាព​ជា​បន្ទាន់។​

.​គ្រប់គ្រង​ស្រ្តេស

អ្នក​ជំនាញ​ខ្លះ​អះអាង​ថា​ យើង​អាច​មាន​អត្រា​កើត​មាន​ជំងឺ​បេះដូង​​​ទាប ប្រសិន​ជាយើង​​ពុំ​មាន​បករើ​ទូរសព្ទ ​កុំព្យូទ័រ​ ឬ​រង​សំពាធ​ការងារ​ និង​គ្រួសារ។ ដូច្នេះ​ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្ងប់ ក៏​ដូចជា​ទុក​ពេល​ខ្លះ​សម្រាប់​ខ្លួន​ឯង នឹង​ធ្វើ​ឲ្យ​ជីវិត​យើង​កាន់តែ​ស្រស់បំព្រង​។​ ការ​ដែល​មាន​ស្រ្តេស​តិចតួច​ គឺ​ជា​រឿង​ធម្មតា​ ប៉ុន្តែ​បើ​មាន​ស្រ្តេស​ញឹកញាប់​ពេក​ វា​អាច​ជះ​ឥទ្ធិពល​មិនល្អ​ដល់​សុខភាព​បេះដូង​​យើង​ផងដែរ​។​

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthshots.com/preventive-care/self-care/a-cardiologist-reveals-5-heart-friendly-habits-of-some-of-the-worlds-oldest-people/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 18/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x