home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចូល​ចិត្ត​ញ៉ាំ​អាហារ​​​ទាំង​នេះ​ ប្រយ័ត្ន​ប្រព័ន្ធ​ភាព​ស៊ាំ​​​ចុះ​ខ្សោយ​​

ចូល​ចិត្ត​ញ៉ាំ​អាហារ​​​ទាំង​នេះ​ ប្រយ័ត្ន​ប្រព័ន្ធ​ភាព​ស៊ាំ​​​ចុះ​ខ្សោយ​​

ពិត​ណាស់​ យើង​រាល់​គ្នា​សុទ្ធ​តែ​​ចង់​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ប្រកប​ដោយ​ប្រសិទ្ធភាព។​ ​ការ​ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ​ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​​ ក៏​ដូចជា​ការ​គេង​គ្រប់គ្រាន់​ ​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។​ យ៉ាង​ណា​មិញ ប្រព័ន្ធ​ភាព​ស៊ាំ​នេះ​ក៏​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​សុខភាព​ពោះវៀន​ផង​ដែរ។​ ជាក់​ស្ដែង​ អាហារ​មួយ​ចំនួន​​មាន​តម្លៃ​អាហារូបត្ថម្ភ​ទាប​ ព្រម​ទាំង​រាំងស្ទះ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​កាត់​បន្ថយ​អាហារ​ខាងក្រោម​នេះ​ចេញ​ពី​របប​អាហារ​ភ្លាម​ៗ​ ទើប​ជា​ការ​ប្រសើរ​។

១. សូដា​ និង​​គ្រឿង​ស្រវឹង​​

​​​​​ភេសជ្ជៈ​ដូចជា​សូដា​ ទឹក​ក្រូច​ តែ​ ដែល​មាន​ជាតិ​ផ្អែម​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ និង​គ្រឿង​ស្រវឹង​​ ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​មនុស្ស​យើង​។​ ភេសជ្ជៈ​ទាំង​នេះ​អាច​បង្កើន​ការ​ផលិត​អ័រម៉ូន​ស្រ្តេសកូទីសុល ​រំខាន​​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​រាំងស្ទះ​ដល់​មុខងារ​ផលិត​​អាំងស៊ុយលីន​ ​អាច​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។​ លើស​ពី​នេះ​ វា​ក៏​អាច​ប៉ះពាល់​ដល់​ការ​គេង​ ដែល​​ពាក់ព័ន្ធ​​ជាមួយ​នឹង​មុខងារ​​ប្រព័ន្ធ​ភាព​ស៊ាំ​ថែម​ទៀត​ផង​​។

២. ស្ករ​គ្រាប់​

​ការ​កើន​ឡើង​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ អាច​រារាំង​ដល់​ផ្លូវ​ប្រព័ន្ធ​ភាព​ស៊ាំនិង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។​ ស្ករ​គ្រាប់​ ស្ករ​កៅស៊ូ​ និង​ចាហួយ​សំបូរ​ទៅ​ដោយ​ជាតិ​ស្ករ​ ដែល​អាច​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​កើន​ឡើង​ការ​ផលិត​រ៉ាឌីកាល់​សេរី​ (​ពាក់ព័ន្ធ​នឹង​​ការ​កើត​ជំងឺ​មហារីក​ ជំងឺ​ទឹក​នោម​​ផ្អែម​ និង​ជំងឺ​សរសៃ​ឈាម​បេះដូង​) ដែល​អាច​ធ្វើ​ឲ្យ​កោសិកា​ឈាម​ចុះ​ខ្សោយ​ និង​បង្ក​ឲ្យ​មាន​ការ​រលាក​។

៣. ដំឡូង​បំពង

គ្នា​យើង​ភាគ​ច្រើន​ចូលចិត្ត​ញ៉ាំ​​ប្រភេទ​អាហារ​បំពង​​ ប៉ុន្តែ​អាហារ​ទាំង​នេះ​អាច​បង្ក​បញ្ហា​ជា​ច្រើន​​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ពីព្រោះ​វា​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។​ ចំពោះ​អាហារ​បំពង​ ​ដូចជា​ដំឡូង​បំពង​គឺ​ជា​ភ្នាក់ងារ​បង្ក​នៃ​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ កូឡេស្តេរ៉ូល​ខ្ពស់​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។

៤. សាច់​ក្រហម​

​​​សាច់​ក្រហម​ (សាច់​ជ្រូក​ សាច់​គោ​ និង​សាច់​ចៀម​) មាន​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់​ ដែល​អាច​បង្កើន​កូឡេស្តេរ៉ូល​ក្នុង​ឈាម​។​ អាហារ​មួយ​ប្រភេទ​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ចុះ​ខ្សោយ​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជះ​ឥទ្ធិពល​ដល់​សុខភាព​បេះដូង​ដូច​គ្នា​។

៥. ការ៉េម​

​ជាមួយ​គ្នា​នេះ​ដែរ​ ការ៉េម​​មាន​ជាតិ​ផ្អែម​ខ្លាំង​ រួម​ជាមួយ​នឹង​ក្រែម​​ជាតិ​ខ្លាញ់​ ​ទឹក​ដោះ​គោ​ ព្រម​ទាំង​​សំបូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ឆ្អែត​ និង​​ជាតិ​ស្ករ​​ខ្ពស់​ ដែល​អាច​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ឡើង​ខ្ពស់​។​ ដូច្នេះ​ហើយ​ ការ​ញ៉ាំ​ការ៉េម​រយៈពេល​យូរ​អាច​បំផ្លាញ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​បាន​។

ប្រព័ន្ធភាពស៊ាំ១

៦. កាហ្វេ​

ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់​ និង​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ កាហ្វេ​​មាន​គុណប្រយោជន៍​ច្រើន​​ដល់​សុខភាព​​ ប៉ុន្តែ​កម្រិត​​អាស៊ីដ​ខ្ពស់​នៅ​ក្នុង​កាហ្វេ​ រួម​ចំណែក​ដល់​កម្រិត​អាស៊ីដ​ខ្ពស់​នៅ​ក្នុង​រាងកាយ​ ហើយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​​លើស​កម្រិត​ នឹង​​ធ្វើ​ឲ្យ​យើង​ពិបាក​រំលាយ​អាហារ​ ហើម​ពោះ និង​ឈឺ​ពោះ ​ដែល​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​យ៉ាង​​ធ្ងន់ធ្ងរ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthshots.com/healthy-eating/nutrition/7-worst-foods-for-the-immune-system/

https://www.eatthis.com/foods-weaken-immune-system/

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នូ សោភ័ណ្ឌ
កែ 2 ស​ប្តា​ហ៍​មុន
x