home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

​អាហារ​ទាំង​នេះ​មាន​ប្រយោជន៍​ច្រើន​ ដល់​ម៉ាក់​ៗ​​ទើប​សម្រាល​កូន​

​អាហារ​ទាំង​នេះ​មាន​ប្រយោជន៍​ច្រើន​ ដល់​ម៉ាក់​ៗ​​ទើប​សម្រាល​កូន​

ការ​​បន្ត​ញ៉ាំ​អាហារ​ល្អ​ៗ ដែល​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​បន្ទាប់​ពី​យើង​សម្រាល​កូន​រួច​ ​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​ជួយ​ឲ្យ​រាងកាយ​ និង​អារម្មណ៍​របស់​ម៉ាក់​ៗ​ឆាប់​​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​។​ ​ពិត​ណាស់​ ញ៉ាំអាហារ​បំប៉ន​រាងកាយ​បាន​គ្រប់គ្រាន់​ផ្ដល់​ថាមពល ​សម្រាប់​តម្រូវ​ការ​​របស់​ទារក​ទើប​កើត​។​ បន្ថែម​ពី​​នេះ​ ​អាហារ​បំប៉នរាងកាយ​​មួយ​ចំនួន​ក៏​អាច​​បង្កើន​ការ​ផលិត​ទឹក​ដោះ​ផង​ដែរ​។​ ​យ៉ាង​ណា​មិញ​ ​ក្រោយ​សម្រាល​កូន​រួច​ ម៉ាក់​ៗ​គប្បី​បញ្ចូល​អាហារ​សុខភាព​ទាំង​នេះ​ ទៅ​ក្នុង​របប​អាហារ​របស់​ខ្លួន​ ទើប​ជា​ការ​ប្រសើរ​។

១. គ្រាប់​រីករាយ​ (Pistachios)

​​​​​​​គ្រាប់​រីករាយ​គឺ​ជា​អាហារ​សម្រន់​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​បំផុត​មួយ​ ដែល​មាន​ប្រូតេអ៊ីន​ពេញលេញ​ចំនួន​៦​ក្រាម​ ​ហើយ​វា​​អាច​ជួយ​ដល់​រាងកាយ​របស់​យើង​ទទួល​បាន​អាស៊ីដ​អាមីណូ​សំខាន់ៗ​​។​ ​បន្ថែម​ពី​នេះ​ វា​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ​ និង​ខ្លាញ់​មិន​ឆ្អែត​ដើម្បី​ជួយ​ឲ្យ​យើង​មាន​​អារម្មណ៍​ឆ្អែត​បាន​យូរ​​។

២. តៅ​ហ៊ូ​

​ជាមួយ​គ្នា​នេះ​ដែរ​ តៅហ៊ូ​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​ ក៏​ដូចជា​​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដែល​មាន​ផ្ទុក​សារធាតុ​choline ​និង​lysine​ ដែល​ពិបាក​រក​នៅ​ក្នុង​របប​អាហារ​ប្រភេទ​រុក្ខជាតិ​។ សារធាតុ​choline ​​មាន​សារសំខាន់​​សម្រាប់​កោសិកា​​ដែល​មាន​សុខភាព​ល្អ​ និង​ការ​លូតលាស់​ខួរ​ក្បាល​របស់​ទារក​ ប៉ុន្តែ​រាងកាយ​របស់​យើង​អាច​ផលិត​វា​តិចតួច​ប៉ុណ្ណោះ។​ ​សារធាតុ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​​កាន់​​ទារក​តាម​រយៈ​ទឹក​ដោះ​ម្ដាយ​ ដូច្នេះ​ហើយ​​ការ​ញ៉ាំ​តៅហ៊ូ​ គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​​ការ​បំពេញ​សារធាតុ​choline​។​ ចំណែក​ឯ​lysine គឺ​ជា​អាស៊ីដ​អាមីណូ​សំខាន់​មួយ​​​ដែល​មាន​នៅ​ក្នុង​តៅហ៊ូ​។​

អាហារសម្រាប់អ្នកសម្រាលកូនរួច

៣. ផ្លែ​ប័រ​

បន្ថែម​ពី​នេះ​ ផ្លែ​ប័រ​​ផ្ដល់​ថាមពល​ដ៏​សម្បើម​ ហើយ​វា​ក៏​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​។​ ជាមួយ​នឹង​ជាតិ​សរសៃ​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ និង​​សារធាតុ​អុកស៊ីតកម្ម​រលាយ​ក្នុង​ខ្លាញ់​ (fat-soluble antioxidants ) ក៏​អាច​ជួយ​បង្កើន​គុណភាព​ការ​ផលិត​ទឹក​ដោះ​ម្ដាយ​ថែម​ទៀត​ផង​។​

៤. ដំឡូង​ជ្វា​

​ដំឡូង​ជ្វា​ ​គឺ​ជា​កាបូអ៊ីដ្រាត​​​មាន​រស​ជាតិ​ផ្អែម​​ពី​ធម្មជាតិ​ ដែល​អាច​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ​ និង​​ផ្ដល់​ថាមពល​សម្រាប់​ការ​បំបៅ​ដោះ​កូន​។​ លើស​ពី​នេះ​ វា​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​សារធាតុ​ប្រឆាំង​នឹង​​អុកស៊ីតកម្ម​Beta-carotene ​និង​វីតាមីន​C។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 24/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត