home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

បើមានចេញសញ្ញាទាំងនេះ អាចមកពីយើង​ញ៉ាំមិនគ្រប់គ្រាន់ហើយ

បើមានចេញសញ្ញាទាំងនេះ អាចមកពីយើង​ញ៉ាំមិនគ្រប់គ្រាន់ហើយ

គ្នាយើង​មួយ​ចំនួន​អាច​ដឹង​ពី​ជំងឺ​ធាត់​ដែល​អាច​បង្ក​ផល​វិបាក​ផ្សេងៗ ហើយ​អាច​មើល​រំលង​បញ្ហា​ញ៉ាំ​មិន​គ្រប់គ្រាន់​។ ការ​ញ៉ាំ​មិន​គ្រប់គ្រាន់​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ដែរ។ ការ​ញ៉ាំ​មិន​គ្រប់គ្រាន់​អាច​បង្ក​មក​ពី​ជំងឺ​អត់​ឃ្លាន​អាហារ ស្ត្រេស ជំងឺ​បាក់​ទឹកចិត្ត ឬ​អាច​មក​ពី​គ្នាយើង​មាន​ការ​ធ្វើ​មេតាបូលីស​ខ្លាំង​ ឬ​អាច​មក​ពី​កម្រិត​ធ្វើ​សកម្មភាព​ច្រើន និង​​មិន​បាន​ញ៉ាំ​ឲ្យ​បាន​​គ្រប់គ្រាន់។ អត្ថបទ​នេះ​បង្ហាញ​ពី​សញ្ញា​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​ថា​យើង​ញ៉ាំ​មិន​គ្រប់គ្រាន់។

១. អស់កម្លាំង

រោគសញ្ញា​ដែល​បញ្ជាក់​ថា​យើង​ញ៉ាំ​មិន​គ្រប់គ្រាន់​គឺ​អាការៈ​អស់កម្លាំង។ រាងកាយ​របស់​យើង​ទទួល​បាន​ថាមពល​ពី​កាឡូរី​ដែល​មាន​​ក្នុង​អាហារ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ ហើយ​រាងកាយ​ត្រូវការ​កាឡូរី​ក្នុង​កម្រិត​មួយ​ដើម្បី​ដំណើរការ​ត្រឹមត្រូវ។ បរិមាណ​កាឡូរី​ដែល​យើង​ត្រូវការ​គឺ​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ដោយ​ផ្អែក​លើ​កត្តា​ផ្សេងៗ​ដូចជា​ទំហំ​រាងកាយ ការ​ធ្វើ​មេតាបូលីស និង​កម្រិត​នៃ​ការ​ធ្វើ​សកម្មភាពប្រចាំថ្ងៃ​។ នៅ​ពេល​យើង​ញ៉ាំ​មិន​គ្រប់គ្រាន់​មាន​ន័យ​ថា​យើង​ទទួល​បាន​កាឡូរី​តិច​ជាង​កម្រិត​ដែល​​រាងកាយ​ត្រូវការ​ដើម្បី​ដំណើរការ​ត្រឹមត្រូវ។ នេះ​អាច​ប៉ះពាល់​ខ្លាំង​ដល់​កម្រិត​ថាមពល និង​ធ្វើ​ឲ្យ​យើង​អស់កម្លាំង។

២. ឈឺ​ញឹកញាប់

ការ​ញ៉ាំ​មិន​គ្រប់គ្រាន់​អាច​បណ្ដាល​ឲ្យ​រាងកាយ​ទទួល​បាន​សារធាតុចិញ្ចឹម​មិន​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រឹងមាំ និង​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។ ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​គឺ​ល្អ​សម្រាប់​ក្មេង និង​មនុស្ស​ចាស់​ព្រោះ​អ្នក​ទាំង​នោះ​​សុទ្ធតែ​មាន​​ប្រព័ន្ធ​ការពារ​ខ្សោយ។

៣. ជ្រុះ​សក់

ការ​ញ៉ាំ​មិន​គ្រប់គ្រាន់​ក៏​អាច​បង្ក​ឲ្យ​ជ្រុះ​សក់​ដែរ​ ព្រោះ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់។ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ការ​ខ្វះ​ប្រូតេអ៊ីន ជាតិរ៉ែ អាស៊ីដខ្លាញ់ និង​វីតាមីន​អាច​បង្ក​ឲ្យ​សក់​ជ្រុះ ឬ​មាន​ការ​ផ្លាស់​ប្តូរ​ពណ៌​សក់។

៤. ពិបាក​ក្នុង​ការ​មាន​កូន

នៅ​ពេល​រាងកាយ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ រាងកាយ​នឹង​ផ្ដោត​សំខាន់​លើ​ដំណើរការ​ទ្រទ្រង់​ជីវិត​ដូចជា​ការ​ដក​ដង្ហើម និង​ចរន្ត​ឈាម។ ហេតុ​នេះ​ហើយ​ធ្វើ​ឲ្យ​ការ​ផលិត​អ័រម៉ូន​ភេទ​មាន​ការ​ធ្លាក់ចុះ​ដែល​នេះ​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ និង​អាច​រំខាន​ដល់​ការ​បន្ត​ពូជ​ដែរ។

៥. មាន​អារម្មណ៍​រងា

រាងកាយ​យើង​ត្រូវការ​កាឡូរី​គ្រប់គ្រាន់​ក្នុង​ការ​រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ។ ការ​ទទួល​បាន​កាឡូរី​តិច​អាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​ចុះ​ដែល​បង្ក​ឲ្យ​យើង​តែង​មាន​អារម្មណ៍​រងា។ យោង​តាម​គោលការណ៍​ណែនាំ​ពី​ស្ថាន​ប័ន​ចំណីអាហារ​របស់​សហរដ្ឋ​អាមេរិក ស្ត្រី​ត្រូវការ​កាឡូរី​ចន្លោះ ១៦០០-២៤០០​កាឡូរី​ក្នុង​មួយ​ថ្ងៃ និង​បុរស​ត្រូវការ​ពី ២០០០-​៣០០០​កាឡូរី​ក្នុង​មួយ​ថ្ងៃ។

៦. ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ក្មេង

សម្រាប់​ក្មេង អាហារូបត្ថម្ភ​គឺ​សំខាន់​ណាស់​សម្រាប់​ការ​លូតលាស់​របស់​ពួកគេ។ ការញ៉ាំ​មិន​គ្រប់គ្រាន់​អាច​បង្ក​ឲ្យ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ​ដែល​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​ដូចជា​ការ​លូតលាស់​របស់​ឆ្អឹង​ជាដើម។ អំឡុង​ពេល​ពេញ​វ័យ សារធាតុ​ចិញ្ចឹម​ក៏​សំខាន់​ក្នុង​ការ​ឲ្យ​ឆ្អឹង​លូតលាស់ និង​រឹងមាំ​ដែរ។

៧. ទល់លាមក

នៅ​ពេល​យើង​ញ៉ាំ​មិន​គ្រប់គ្រាន់ រាងកាយ​យើង​មាន​អាហារ​តិច​ក្នុង​ការ​បំលែង​ទៅ​ជា​លាមក​។ គ្នាយើង​ដែល​មាន​បញ្ហា​ទល់លាមក​អាច​មាន​លាមក​រឹង​ដែល​បង្ក​ការ​លំបាក​ក្នុង​ការ​បន្ទោរបង់។ ការ​ទល់លាមក​គឺ​មាន​ន័យ​ថា​យើង​បន្ទោរបង់​តិចជាង​៣​ដង​ក្នុង​មួយ​សប្ដាហ៍។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.medicalnewstoday.com/articles/322157#how-to-deal-with-undereating

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 24/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត